កត្តាដែលធ្វើឱ្យអាឡឺម៉ង់បង្រួបបង្រួមគ្នាវិញព្រោះ ៖ • សហភាពសូវៀតពុំមានលទ្ធភាពក្នុងការជួយដល់អាឡឺម៉ង់ខាងកើតដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ • ការដួលរលំនៃសហភាពសូវៀត • ប្រជាជនអាឡឺម៉ង់ចង់បានសន្តិភាពសេរីភាព • ប្រទេសមហាអំណាចបានយល់ព្រមដោះលែងប្រទេសអាឡឺម៉ង់ឱ្យមានសេរីភាព។
vrean.com Latest Questions
ចលនាត្រីភាគីរួមមាន ភាគីកម្ពុជាប្រជាធិបតេយ្យ ភាគីហ៊ុន ស៊ីនប៉ិច និងភាគីចលនាតស៊ូរបស់លោក សឺន សាន។ ចលនាត្រីភាគីនេះដឹកនាំដោយសម្ដេច នរោត្តម សីហនុ។
ការទ្រុឌទ្រោមខាងផ្នែកសេដ្ឋកិច្ចដោយសារសង្គ្រាមត្រជាក់ • បញ្ហាកង្វះបច្ចេកវិទ្យាទំនើប • វិបត្តិកសិកម្ម ( ផលិតផលមិនបានកើនតាមផែនការកំណត់ ) ។
ម៉ាក់ម៉ាអាចកើតឡើងតាមវិធី ៣យ៉ាង គឺពេលសិលាទទួលរងកម្តៅ ពេលសម្ពាធថយចុះ និងសិលាផ្លាស់ប្តូរសមាសធាតុផ្សំ។ • សីតុណ្ហភាពៈ កំណើតសីតុណ្ហភាពនៅក្នុងសំបកផែនដីអាចបណ្តាលអោយរ៉ែក្នុងសិលារលាយ។ រ៉ែផ្សេងគ្នារលាយនៅសីតុណ្ហភាពខុសគ្នាដូច្នេះរ៉ែខ្លះអាចរលាយ រ៉ែខ្លះទៀតមិនរលាយ។ • សម្ពាធៈ សម្ពាធខ្លាំងក្នុងផែនដីធ្វើអោយរ៉ែស្ថិតក្នុងលក្ខណៈរឹង បើគ្មានសម្ពាធក្តៅរុលឡើងមកជិតផ្ទៃលើ សម្ពាធត្រូវបានថយចុះ ហើយរ៉ែអាចរលាយបាន។ • សមាសធាតុផ្សំៈ ពេលខ្លះសារធាតុរាវ ដូចជាទឹកនិងឧស្ម័នកាបូនិច ជ្រៀតចូលក្នុងសិលាកំពុងជិតរលាយ។ សារធាតុទាំងនេះបញ្ចុះចំនុចរលាយនៃសិលា ហើយកកើតជាម៉ាក់ម៉ា។
រៀបរាប់អំពីបំណាក់ស្រុកនិងពំនើងផ្នត់ ៖ • បំនាក់ស្រុកគឺជាបំនាក់នៃសំបកផែនដី សងខាងបំនាក់នេះជាផ្ទៃដីដែលនៅជាប់គ្នាពីមុនស្រាប់តែម្ខាងផុសឡើងម្ខាងស្រុតចុះក្រោមមណ្តាលឲ្យកើតកម្ពស់ធៀបនៅលើសណ្ធានដី ហៅថាមុខចំណោត។បំណាក់ស្រុក បង្កើតឲ្យមានសណ្ធានដីរាងគម្លាំងឬជាជ្រុងហើយមានកម្ពស់ធៀប ពីកន្លែងមួយទៅទៅកន្លែងមួយទៀត។ • ពំនើងផ្នត់កម្លាំងធ្វើឲ្យផ្ទាំងសិលាដែលជាសំបកផែនដីកោងតែមិនអាចបាក់បាន។
គោលដៅរបស់រដ្ឋាភិបាលរួបរួមជាតិកម្ពុជាគឺបង្រួបបង្រួមឯកភាពជាតិ សម្រាប់ការតស៊ូប្រឆាំងអំពើឈ្លានពាននៃពួកចក្រពត្តិអាមេរិកដើម្បីផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ ហើយកសាងប្រទេសកម្ពុជាដ៏សំបូររុងរឿងស្របតាមឆន្ទៈរបស់ប្រជាជនកម្ពុជា ។ គោលដៅនេះបានសម្រេចគឺនៅឆ្នាំ ១៩៧៥ រណសិរ្សរួបរួមជាតិកម្ពុជាបានរំដោះ ៩០% នៃទឹកដីប្រទេសកម្ពុជាទាំងមូល ។
ការរីកចម្រើនខាងវិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់ខាងលិចអាស្រ័យលើកកត្ដាអនុគ្រោះមួយចំនួនដូចជា ៖ • តំបន់ធ្យូងថ្មដ៏ធំរបស់ប្រទេសអាឡឺម៉ង់ហើយក៏ជាប្រភពថាមពលសម្រាប់ រោងចក្រធំៗដូចជារោងចក្រស្លដែកជាដើម • ការសម្បូរហត្ថករដែលមានការប្រាក់កំរ៉ៃថោកជាពិសេសជនភៀសខ្លួនមកពីអាឡឺម៉ង់ • ខាងកើតនិងអឺរ៉ុបប៉ែកខាងត្បូង ដែលមានក្រិកយូហ្គោស្លាវី និងតួកគីជាដើម ។
ដើម្បីចៀសវាងការរីកដុះដាលនៃសំណង់អាណាធិបតេយ្យតើរាជរដ្ឋាភិបាលលោក ក្លេមិន អាត់លី បានធ្វើដូចតទៅ ៖ • សាងសង់លំនៅដ្ឋានចំនួន១៥៧ពាន់ខ្នងនិងផ្ទះល្វែងចំនួន៨០៦ខ្នងបន្ថែមទៀត ។ • ជួសជុលផ្ទះបាក់បែកចំនួន៣៣៣ពាន់ខ្នងឡើងវិញ ។
សភាតំណាងរាស្រ្ដនៅបារាំង ត្រូវបានតាំងឡើងដោយការបោះឆ្នោតជាសកលហើយមានតួនាទី ដូចជា ៖ • អនុម័តច្បាប់ និងផែនការថរិកាជាតិសម្រាប់ឆ្នាំសារពើពន្ធនីមួយៗ • ត្រូតពិនិត្យការងាររបស់រដ្ឋាភិបាល • មានសិទ្ធិរំលាយរដ្ឋាភិបាលដោយអនុវត្តលោមតាមសម្លេង ២ ភាគ ៣ ដាច់ខាត ។
ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឪ្យចូលមកទស្សនាតំបន់ប្រាសាទសំបូរព្រៃគុកឪ្យបានច្រើនយើងត្រូវ៖ • ធានាឪ្យមាននូវសុខសន្ដិភាព សុវត្ថិភាពគ្រប់គ្រាន់ • កសាងនិងពង្រីកផ្លុវទូរគមនាគមន៍បន្ថែមដើម្បីងាយស្រួលទៅទស្សនាតំបន់នោះ • ថែរក្សាព្រៃឈើឪ្យបានគង់វង្ស និងខិតខំដាំដើមឈើឡើងវិញ • បង្កើតឪ្យមានមន្ទីរពេទ្យ សន្ដិសុខ ប៉ូលីសប្រចាំការក្នុងតំបន់រមណីដ្ឋាននេះ • រៀបចំលំនៅដ្ឋានក្នុងតំបន់ឪ្យមានរបៀបរៀបរយមានអនាម័យ • ថែរក្សាបរិស្ថានឪ្យបានស្អាតមានធុងសម្រាប និងបង្គន់អនាម័យនៅក្នុងតំបន់ប្រាសាទនេះ • រៀបចំទីតាំងសម្បត្តិវប្បធម៌ សំដែងសិល្បៈជូនភ្ញៀវទស្សនា • រៀបចំឪ្យមានចំណតរថយន្ដធំទូលាយ • មានប្រព័ន្ធទូរគមនាគមន៍ទំនើប(សេវាទូរសព្ទ័ និងអ៊ីនធីណែតល្អ) • ផ្ដល់មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទសម្រាប់ភ្ញៀវ • ផ្ដល់នូវតម្លៃសេវាកម្មទេសចរណ៍ផ្សេងៗក្នុងសមរម្យ • លក់ដូរនូវផលិតផល សិប្បកម្ម វត្ថុអនុស្សារីយ៍ផ្សេងៗជូនភ្ញៀវ។