បានជាកងអាកាសចរណ៍បេ៥២របស់អាមេរិកទម្លាក់គ្រាប់បែកមកលើតំបន់ស្រែចម្ការក្នុងប្រទេសកម្ពុជាដោយសារសហរដ្ឋអាមេរិកខ្លាចប្រទេសកម្ពុជាធ្លាក់ក្នុងរបបកុម្មុនីស្ដ និងទីជម្រកសម្រាប់កងទ័ពវៀតកុងវាយប្រហារប្រទេសវៀតណាមខាងត្យូងដែលធ្វើឪ្យកងទ័ពសហរដ្ឋអាមេរិកមិនអាចខ្លួនពីវៀតណាមបាន។ ការទម្លាក់គ្រាប់បែកនេះ នាំឪ្យមានផលវិបាកដូចជា៖ • ធ្វើឪ្យប្រជាជនមិនអាចរស់នៅបានក៏នាំគ្នាភៀសខ្លួនមករស់នៅទីក្រុង • អ្នកស្រែចំការឃ្លានឆ្ងាយពីស្រុកភូមិ បាត់បង់មុខរបរ ការអារ ព្រាត់ប្រាស់គ្រួសារ • បន្សស់ទុកស្រ្ដីមេម៉ាយ ក្នុងកំព្រា អ្នកជំងឺ របួស ពិការ • ខូចខាតផ្ទះសំបែង ផលដំណាំ ស្រែចំការក្លាយរណ្ដៅគ្រាប់មិនអាចបង្កបង្កើនផលបាន • ពន្យាពេលមិនឪ្យពួកខ្មែរក្រហមដណ្ដើមកាន់កាប់ទីក្រុងភ្នំពេញដោយឆាប់រហ័ស • អតិរណាប្រាក់រៀលចេះបន្ដ ឯតម្លៃទំនិញចេះតែបន្ដ ឯតម្លៃទំនិញចេះតែឡើងថ្លៃហួសកម្រិត • សេដ្ឋកិច្ចនៅទ្រីងគ្មានសកម្មភាព។
vrean.com Latest Questions
មកដល់ទសវត្សឆ្នាំ ៨០ នៃសតវត្សទី២០ គេបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារ បញ្ហារួមលើសកលលោកបានលេចឡើងជាច្រើនទៀតដែលគំរាមកំហែងដល់ការរស់នៅរបស់ប្រជាជនលើសកលលោកទាំងមូល។
មូលហេតុ ដែលបណ្តាលឲ្យមានការបំពុលដី គឺជាការមិនដាំដំណាំបំលាស់ ការប្រើប្រាស់ជីរគីមី ថ្នាំសម្លាប់សត្វល្អិត ។
ច្បាប់ចាក់បង្គរនិយាយថា ដើម្បីឲ្យដឹងពីអាយុរបស់សិលា គឺត្រូវសិក្សាពីលំដាប់លំដោយនៃស្រទាប់សិលា ។ ជាធម្មតា កំទេចកំណថ្មីដុះលើកំទេចកំណចាស់ ហើយវាបង្កើតបានជាស្រទាប់ ។
ដើម្បីឱ្យសង្គមពោរពេញទៅដោយសុខសន្តិភាពមនុស្សគប់រូបត្រូវ៖ • ទ្រទ្រង់អ្វីដែលប្រកបដោយសីលធម៌ និងកុសល • ត្រូវចេះធ្វើមិត្តនឹងគ្នា • ត្រូវតែចេះជួយគ្នាគ្រប់ពេលវេលា គ្រប់កាលៈទេសៈ • មិនត្រូវប្រកាន់ពូជសាសន៍ ឬជំនឿសាសនា • ត្រូវចេះរាប់អានគ្នាទៅវិញទៅមក • ត្រូវចេះរកដំណោះស្រាយបញ្ញាជាមួយគ្នា។
និយាយវិស័យសេដ្ឋកិច្ច និងសង្គមនៅអាឡឺម៉ង់ខាងលិច ៖ វិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់ ការរីកចម្រើនខាងសេដ្ឋកិច្ចអាស្រ័យលើកកត្តាអនុគ្រោះមួយចំនួននដូចជា ៖ • តំបន់ធ្យូថ្មដ៏ធំរបស់អាឡឺម៉ង់ គឺតំបន់រូ ដែលជាប្រភពថាមពលសម្រាប់រោងចក្រធំៗ មានរោងចក្រស្លដែលជាដើម ។ • ការសំបូរទៅដោយហត្ថពលករដោយមានប្រាក់កំវៃថាក • ចាប់ពីឆ្នាំ១៩៥១ ការកសាងទ្វីបអឺរ៉ុបឡើងវិញគឺជាការបើកចំហទីផ្សារអាឡឺម៉ង់ឪ្យកាន់តែធំទូលាយថែមទៀត ។ • គេបានពង្រីកតំបន់ឧស្សាហកម្មធំៗជាច្រើនកន្លែងនៅទៅទូទាំងប្រទេសដើម្បីឆ្លើយតបនឹងតម្រូវទីផ្សារ ។ • ឧស្សាហកម្មក៏ល្បីល្បាញនាំមុខគេនៅទ្វីបអឺរ៉ុបរបស់អាឡឺម៉ងគឺរោងចក្រគ្រឿងអគ្គិសនី រោងងចក្រគីមី រោងចក្រស្លដែក និងរោងចក្រ ផលិតគ្រឿងម៉ាស៊ីនធំៗ • អាឡឺម៉ងគឺប្រទេសនាំមុខគេខាងផ្នែកផលិតកសិកម្មផងដែរដូចជាស្ករ ទឹកដោះ ...
បានជាសហភាពសូវៀតផ្ដល់ជំនួយឪ្យអឺរ៉ុបខាងកើត បង្កើតឡើងសម្រាប់ប្រឆាំងនឹងអង្គការអូតង់មានកូនីវ ជាមេបញ្ជាការប្រចាំនៅអឺរ៉ុបខាងកើត ។
នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤១ កងទ័ពជប៉ុនបានវាយប្រហារលើកទ័ពសហរដ្ឋអាមេរិកនៅលើកោះហាវ៉ៃ ។
មូលហេតុដែលធ្វើឲ្យចិនមិនអាចវាយកម្ចេចរដ្ឋឯករាជ្យវៀតណាម ដែលប្រកាសឆ្នាំ១៩៣៩បានព្រោះ ៖ • ចិនមានវិបត្ដិសេដ្ឋកិច្ចនិងចលនាក្នុងស្រុកដែលធ្វើឲ្យកម្លាំងចុះខ្សោយវាយចាញ់វៀតណាម • កម្លាំងសាមគ្គីរបស់កុលសម្ព័នវៀតណាមទាំងអស់មានកម្លាំងនិងប្ដូរផ្ដាច់ព្រោះរស់ជាទាសករចិនមានការលំបាកហើយរយៈពេលយូរណាស់ហើយ ។
សម្រាប់កម្ពុជា សន្និសីទក្រុងហ្សឺណែច ឆ្នាំ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀងមួយចំនួនដូចជា ៖ • កិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់នៅកម្ពុជា ។ • សេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងសម្ព័ន្ធភាពយោធា ការតាំងមូលដ្ឋានទ័ពបរទេស និងការជួយឧបត្ថម្ភកម្លាំងយោធាពីបរទេស ។ • សេចក្ដីប្រកាសរបស់រដ្ឋាភិបាលបារាំងស្ដីពី ការដកទ័ពបារាំងចេញពីទឹកដីឥណ្ឌូចិន និងគោរពដល់ឯករាជ្យ អធិបតេយ្យភាព នៃប្រទេសនៅឥណ្ឌូចិន ។ • សេចក្ដីថ្លែងការណ៍របស់ខ្លួន ទាក់ទងទៅនឹងកិច្ចព្រមព្រៀងក្រុង ហ្សឺណែវ ។ • សេចក្ដីថ្លែងការណ៍បិទ សន្និសីទ ...