បានជាគេនិយាយថាមនុស្សមានវិសមភាពតាំងពីកំណើត ពីព្រោះមនុស្សជាសត្វលោកដែលរស់នៅក្នុងធម្មជាតិ ហើយធម្មជាតិនេះឯងជាប្រភពនៃវិសមភាពដែលគេហៅថា វិសមភាពធម្មជាតិ។
vrean.com Latest Questions
សិទ្ធិមនុស្សត្រូវបានគេទទួលស្គាល់ដោយអង្គការសហប្រជាជាតិចាប់តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ១៩៤៨ មក។
សេដ្ឋកិច្ចប្រទេសឆេកូស្លូវ៉ាគីមានការរីកចម្រើន ព្រោះ ៖ • វិស័យឧស្សាហកម្មបានស្រូបយកកម្មករ ៤០ % នៃចំនួនបប្រជាជនសកម្ម • ផលិតផលឧស្សាហកម្មមានកំណត់ កញ្ចក់ ម៉ាស៊ីន ចំណីអាហារ រថយន្ដក្រុង រថយន្ដទេសចរណ៍ រថយន្ដដឹកទំនិញធុនធំដែលផលិតចេញពីរោងចក្រស្កូដាដ៏ល្បីឈ្មោះនិងធ្លាប់ប្រណាំងប្រជែងជាមួយរថយន្ដ រឺណូរបស់បារាំង ឬ វ៉ុលវាហ្គែនរបស់អាឡឺម៉ង់ជាដើម ។ • ទឹកដីឆេកុស្លូវ៉ាគី គឺសំបូររ៉ែស្ទើគ្រប់ប្រភេទដូចជា បុកស៊ីត ធ្យូងថ្ម ប្រេងកាត ម៉ងកាណែស រ៉ែមាស ...
បានជាអង់គ្លេសហាមមិនឱ្យប្រទេសក្រោមអាណានិគមផលិតផលដូចផលិតផលខ្លួន ដោយខ្លាចប្រណាំងប្រជែង ។
ព្រះរាជាអង្គដែលក្បត់ចូលដៃជាមួយសៀម ដើម្បីដណ្តើមរាជតែអង្គឯងគឺ ធម្មរាជា ។
ដើម្បីធ្វើឲ្យមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាឲ្យកាន់តែទំនើបតាមបែបសម័យនិយមរដ្ឋាភិបាលបានកសាងផែនការឡើង ៖ • ធ្វើឲ្យប្រាក់ហ្រ្វង់មានលំនឹង ហើយរំលាយរោងចក្រឧស្សាហកម្មតូចៗ • បង្កើតឧស្សាហកម្មខ្នាតធំដែលមានខ្នាតអន្ដរជាតិដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋ អាមេរិក។ • បន្ដការស្រាវជ្រាវលើ វិស័យថាមពលបរមាណូ ការសិក្សាពីទីអវកាសការកែតម្រូវនៃទូរទស្សន៍ពណ៍ • ការបង្កើតសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ដោយការស្ថាបនាយន្ដហោះយក្សរួម គ្នាជាមួយអង់គ្លេស ។
ការធ្វើនយោបាយរបស់លោកប្រធានាធិបតីឫហ្គេដើម្បីប្រឆាំងនឹងចក្រភពបិសាចបានធ្វើឲ្យសេដ្ឋកិច្ចសហរដ្ឋអាមរិក មានឪនភាពយ៉ាងខ្លាំងគឺដោយសារការចំណាយទៅលើការរត់ប្រណាំងសព្វាវុធហើយបានក្លាយទៅជាប្រទេសដែលជំពាក់បំណុលគេច្រើនជាងគេលើពិភពលោក ។
ប្រាសាទព្រះវិហារបានដាក់ជាបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃចន្ច ទី០៧ ខែកកក្ដដាឆ្នាំ២០០៨ នៅទីក្រុងកេប៊ិចប្រទេសកាណាដាដែលរៀបចំឡើងដោយអង្កការយូណេស្កូក្នុងសម័យប្រជុំលើកទី៣២និងមានសមាជិកចំនួន២១ប្រទេសគាំទ្រជាឯកច្ឆនបញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ។
ប្រទេសដែលធ្លាប់ធ្លាក់ក្រោមអាណាអង់គ្លេសមាន ឥណ្ឌា ស្រីលង្ហា ប្រ៊ុយណេ ម៉ាឡេស៊ី ភូមា សិង្ហបុរី ហុងកុង អៀកឡង់ខាងត្បូង ហ្គាណា កេនយ៉ាប៉ាពួញគីណេ នីហ្សេរីយ៉ា ស៊ីដង់ ទីប្រជុំកោះ សូឡូម៉ង់ អ៊ូហ្គាន អាហ្រិ្វកខាងត្បូងអូស្រ្ដាលី ណូរ៉ែលសេឡង់…។
ឧស្សាហកម្មនៅសាធារណៈរដ្ឋប្រជាធិបតយ្យ អាឡឺម៉ងខាងកើត ត្រូវ បានប្រមូលផ្គុំទៅតាមផ្នែកផលិតដែលមាន ១២៣ កន្លែង ទូទាំងប្រទេសដែលបែងចែកជា ផ្នែកធំៗ រួមមាន គីមី គ្រឿងម៉ាស៊ីន អេឡិចត្រូនិច ព្រមទាំងរោងចក្រស្លដែក វាយនភ័ណ្ឌ អុបទិច និងរថយន្ដ ។ នៅក្នុងរោងចក្រមួយៗ គេត្រូវប្រើមនុស្សយន្ដជំនួសមនុស្ស ដើម្បីបំពេញកង្វះខាតកម្មករជំនាញ ។