លោកប្រធានាធិបតីស៊ីស្ការដេស្ដាំង បានធ្វើកំណែទម្រង់ដូចជា ៖ • សិទ្ធិពលរដ្ឋក្នុងការបោះឆ្នោតចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ។ • ផ្ដល់ស្វ័យយ័តភាពដល់ទីក្រុងប៉ារីសក្នុងបោះឆ្នោតជ្រើសរើសចៅចៅហ្វាយក្រុងជាលើកដំបូង ។ • ការផ្ដល់ឯករាជ្យភាពដល់ប្រពន្ធព័ត៌មានដូចជា វិទ្យុនិងទូរទស្សន៍ជាដើម ។ • ការតម្លើងពន្ធដារទៅលើដីធ្លីនិងអចលនវត្ថុ ។ • បើកចំហឪ្យមានការលក់ដូរដោយសេរីនូវថ្នាំឬឪសថពន្យាកំណើត ។
vrean.com Latest Questions
ផ្នែកសុខភាពអាឡឺម៉ង់ខាងលិចតាមការជំរឿនឆ្នាំ ១៩៨៦ មានដូចតទៅ ៖ • មនុស្សប្រុសមានអាយុមធ្យម ៧១ ឆ្នាំ ។ • មនុស្សស្រីមានអាយុមធ្យម ៧៧ឆ្នាំ • អត្រាមរណៈរបស់កុមារគឺ ៩ នាក់ក្នុង ១០០០នាក់ • មានគ្រូពេទ្យទូទាំងប្រទេសសរុបចំនួន ១៥៣៨៩៥ នាក់ • គ្រូពេទ្យម្នាក់សម្រាប់ប្រជាជន ៣៧៦ នាក់ • មានទន្ដពេទ្យសរុបចំនួន ៣៤៤១៥នាក់ • មានឪកាថការីសរុបចំនួន ៣០៨៦៥នាក់ និងគិលានុប្បយិកាសរុបចំនួន ...
ប្រភេទមនុស្សដែលចាត់ទុកថាមានសញ្ជាតិខ្មែរមានដូចតទៅ ៖ • ជនជាតិខ្មែរទាំងអស់សុទ្ធតែមានសញ្ជាតិខ្មែរ • ស្រ្តី ឬបុរសបរទេសដែលយកប្តី ឬត្រូវរស់នៅជាមួយគ្នាអស់រយៈពេលបីឆ្នាំចាប់ពីថ្ងៃចុះសំបុត្រ អាពាពិពាហ៍ • កូនដែលកើតពីឪពុកម្តាយបរទេសកំពុងរស់នៅ ស្របច្បាប់ក្នុងប្រទេសកម្ពុជាអស់រយៈពេល៣ឆ្នាំឡើងទៅ • កូនដែលកើតពីឪពុកម្តាយមិនស្គាល់ និងកូនដែលរើសបានក្នុងប្រទេសកម្ពុជាត្រូវចាត់ទុកថាកើតក្នុងប្រទេសកម្ពុជាដែរ (សញ្ជាតិដើមទីកន្លែងកំណើត) • ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបានដោយសញ្ជាតិតូបនីយកម្ម សម្រេចដោយព្រះរាជ្រក្រឹត្យលុះ ត្រាតែបំពេញតាមលក្ខខណ្ឌនៃការចូលសញ្ជាតិ • ជនបរទេសដែលមានលិខិតអនុញ្ញាតិវិនិយោគទុនពីរក្រុមប្រឹក្សាអភិវឌ្ឍដែលបានចំណាយទុនចាប់ពី ២៥០លានឡើងទៅ • ជនបរទេសណាដែលបានធ្វើអំណោយជាប្រាក់ដល់ថវិកាជាតិចាប់ពីមួយពាន់លានរៀលឡើងទៅម្រាប់ជាផលប្រយោជន៍ដល់ការស្តារ និងកសាងសេដ្ឋកិច្ចជាតិ • ជនបរទេសដែលមានសហព័ន្ធ ឬកូនដែលមានអាយុតិចជាង១៨ឆ្នាំ ដែលមានបំណងចូលសញ្ជាតិខ្មែរអាចសុំចូលជាសញ្ជាតិតូបនីយកម្មជាដង្វាយគ្រួសារ ។
លោក ហ្គោបាឆូវ គឺជាអ្នកកំណែទម្រង់ប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គមនៅសូវៀត ដែលបានទុំជោរ តាំងពីឆ្នាំ ១៩១៧មក ។ ក្នុងកំណែទម្រង់នេះគាត់បាន ធ្វើដូចតទៅ ៖ • បើកឪ្យមានអ្នកវិនិយោគទុន ខាងវិស័យឧស្សាហកម្ម មកពីខាងក្រៅប្រទេស ចូលមកបណ្ដាក់ទុន ។ • បំផុតឪ្យមានការប្រកួតប្រជែងសេដ្ឋកិច្ច តាមទម្រង់សេដ្ឋកិច្ចទីផ្សារសេរី ។ • បើកឪ្យមានការរិះគន់ជាចំហ ដល់បុគ្គលមិនល្អក្នុងជួរអ្នកដឹកនាំរដ្ឋាភិបាល • បើកឪ្យមានការជ្រើសតាំង តាមរយៈការបោះឆ្នោតដោយសេរី និងយុតិ្ដធម៌ ...
ប្រទេសឥណ្ឌាជួបនឹងបញ្ហាជាច្រើនដូចជា ៖ • បញ្ហាភាពក្រីក្រ • បញ្ហាចិញ្ចឹមប្រជាជនដ៏ច្រើន • បញ្ហាជម្លោះដែនដីដែលបន្សល់ទុកដោយពួកអាណានិគមអង់គ្លេស (រដ្ឋកាស្មៀ) • បញ្ហាជម្លោះជនជាតិ (ពួកហិណ្ឌូនិងអ៊ីស្លាម) ។
ប្រាសាទអង្គវត្តត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
លោកស្រី ម៉ាការេត ថាច់ឆឺ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីអង់ភ្លេសពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩០។ គាត់ដោះស្រាយបញ្ហាដូចជា ៖ • វិបត្តិប្រេងឡើងថ្លៃ • ធ្វើឱ្យមានការគាំទ្រពីគណបក្សប្រឆាំង • វិបត្តិសេដ្ឋកិច្ច • អតិផរណា។
ដើម្បីកាត់បន្ថយទៅនឹងអតិផរណា រាជរដ្ឋាភិបាលរបស់លោកស្រី ម៉ាកា រ៉េតថាត់ឆឺ បានធ្វើកាត់បន្ថយទៅលើការចំណាយមុខងារសាធារណៈដូចជា ៖ • កាត់បន្ថយលើការចំណាយក្រសួងអប់រំ៦% • កាត់បន្ថយលើការចំណាយក្រសួងបរិស្ថាន៩% • កាតបន្ថយលើការចំណាយក្រសួងអភិវឌ្ឍ៤៥% (កាត់បន្ថយលើការសាងសង់លំនៅដ្ឋាន)។ • តម្លើងទៅលើកងកម្លាំងសណ្ដាប់ធ្នាប់៣០% • តម្លើងទៅលើសេវាសុខភាព២១% ។
សិទ្ធិកុមារ គឺជាអំណាចពិសេសរបស់កុមារដែលធម្មជាតិផ្តល់ឱ្យតាំងពីកំណើតមកសម្រាប់ឱ្យកុមារការពារខ្លួនពីការរំលោភបំពានពីអ្នកដទៃ ។