អាស៊ាន មានន័យពេញលេញថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។
vrean.com Latest Questions
• សាសនា គឺជាពាក្យទូន្មាន ប្រៀនប្រដៅរបស់គ្រូអាចារ្យណាមូយនៅលើលោក។ ឯសង្គមគឺជាក្រុមមនុស្សដែលចាប់ពីមនុស្សពីរនាក់ឡើងទៅហើយរស់នៅរួមគ្នា មានទំនាក់ទំនងនឹងគ្នា ដាក់បញ្ហារួមគ្នា ព្រមទាំងដោះស្រាយរួមគ្នាដើម្បីផលប្រយោជន៏រួម។ ប្រជាជននៅក្នុងស្រុកភូមិជុំវិញវត្តអារាម ជាអ្នកកសាងវត្តអារាម កុដ សាលារៀន សាលាបាលីវិហារ ហើយដែលមានព្រះសង្ឃជាអ្នកថែរក្សា។ រីឯឧបាសក ទាយក ទាយិកាជើងវត្តចាំឃ្លាំមើលការគោរពប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃក្នុងវត្ត។ ដើម្បីឲ្យវត្តនៅក្នុងភូមិរីកចម្រើនស្ថិតស្ថេរ ប្រជាជនបានបញ្ជូនកូនចៅទៅបួសជាសង្ឃ និងដើម្បីបន្តការដឹកនាំវត្តទៅទៀត។ តួនាទីរបស់វត្តអារាមរួមមានដូចខាងក្រោម ៖ • ជាទីពឹងពាក់របស់ប្រជាជន • ជាមន្ទីរពេទ្យព្យាបាលជំងឺផ្លូវចិត្ត
កន្លងមកប្រទេសកម្ពុជាបានទទួលរងនូវគ្រោះធម្មជាតិដូចជា ៖ គ្រោះទឹកជំនន់ ភាពរាំងស្ងួត ការឡើងកំដៅផែនដី ការធ្វើឲ្យខូចខាតហេដ្ឋារចនាគមនាគមន៍ និងសង្គម ។
បានជាបដិវត្តន៍មានការធ្លាក់ចុះ ពីព្រោះ៖ • គេមិនអនុញ្ញាតឪ្យធ្វើអាជីវកម្មស្រែចម្ការនៅលើផ្ទៃលើសពី១៥%នៃផ្ទៃដីទាំងអស់។ • បាត់បង់ធនធានទឹកនៅក្នុងការស្រោចស្រព លើដីដាំដំណាំ ដែលបណ្ដាលឪ្យមានការអស់ទឹកដីទន្លេព្រែក បឹង។ ល។ • ដីឆាប់ខ្សោះជីជាតិ ដោយការប្រើគីកី ហើយទីបំផុតដីកសិកម្មទាំងនេះ នឹងក្លាយជាទីហោស្ថាននិងត្រូវគេបោះបង់ចោល។
អង្គការសហប្រជាជាតិបង្កើតឡើងនៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៤៥ ដោយអនុវត្តលោមតាមធម្មនុញ្ញនៃទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ ដែលមានប្រទេសចូលរួមចំនួន ៥០ ។ ក្នុងគោលបំណង • ធានាសន្តិភាព រិះរកវិធានការកាត់បន្ថយ និងរំសាយគ្រឿងសព្វាវុធ • ប្រឆាំងនឹងការប្រកាន់ពូជសាសន៍ • បង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យរវាងប្រជាជាតិនានានៅលើសកលលោក ។
នៅមុនព្រឹត្តិការណ៍ថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៧០ សេដ្ឋកិច្ចប្រទេសកម្ពុជាមានស្ថានភាពដូចជា៖ • ឈប់ទទួលយកជំនួយយោធាសហរដ្ឋអាមេរិក • ទទួលយកជំនួយយោធាពីចិនវិញ តែមិនអាចស្តារស្ថានភាពកងទ័ពបានទេ • ធ្វើជាតូបនីយកម្មក្នុងវិស័យពាណិជ្ជកម្ម • បិទធានាគារឯកជន • បាត់បង់ចំណូលលើការនាំចេញ • ការរត់ពន្ធ បង្កើតឱ្យមានពាណិជ្ជកម្មលួចលាក់ • ពាណិជ្ជកម្មក្រៅប្រទេសជួបការអាក់រអួល ដោយសារការបាត់បង់ជំនាញគ្រប់គ្រង និងកង្វះបច្ចេកទេសជំនាញ • សេដ្ឋកិច្ចរាំងស្ទះដោយសារបាត់បង់ប្រាក់ចំណូល (ការរត់ពន្ធ) • ការគ្រប់គ្រងឧស្សាហកម្មមិនបានល្អ និងការចំណាយខ្វះតុល្យភាព • កសិកម្មជួបវិបត្តិ ដោយសារប្រព័ន្ធធារាសាស្ត្រគ្មានប្រសិទ្ធភាព ។
អាស្រ័យលើកត្តាអនុគ្រោះមួយចំនូនៈ • អាឡឺម៉ង់មានតំបន់ធ្យូងថ្មដ៏ធំ គឹតំបន់រូ ដែលជាប្រភពថាមពលសម្រាប់រោងចក្រធំៗ…. • សំបូរទៅដោយហត្ថករដោយមានប្រាក់កម្រៃថោក ( ភៀសខ្លួនពីអាឡឺម៉ង់ខាងកើត និងអឺរ៉ុប៉ែកខាងត្បូង ) • ពង្រីកតំបន់ឧស្សាហកម្ម ធំៗទូទាំងប្រទេស • បើកចំហរទីផ្សារអាឡឺម៉ង់ឲ្យកាន់តែទូលាយថែមទៀត • ជញ្ជីងពាណិជ្ចកម្មអាឡឺម៉ង់បានចំណេញប្រាក់ច្រើនដោយការនាំចេញច្រើនជាងការនាំចូល ។
ចាប់ពីចុងសតវត្សទី២០ និងបន្តរហូតដល់ពេលបច្ចុប្បន្ននេះ កំណើនប្រជាជនក្នុងពិភពលោកបានលេចឡើងនូវបញ្ហាមួយចំនួនដូចជា៖ • សុវត្ថិភាពស្បៀងអាហារ • បញ្ជាឧបត្ថមថាមពល • បញ្ជាជនអន្តោប្រវេសន៍ • បញ្ហាក្រីក្រ • បញ្ហាបរិស្ថាន ។
ព្រះបាទនរោត្តម សីហនុ បានរៀននៅសាលាបឋមសិក្សាឈ្មោះ ប្រង់ស្វ័រ បូឌូវាំង ។ វិទ្យាល័យឈ្មោះ សាសីលូ ឡូបា ។
ដែលហៅថាបញ្ញារូបារម្មណ៍ គឺជារូបារម្មណ៍ដែលកើតចេញអំពីការត្រិះរិះពិចារណា សង្កេត វិភាគ ទៅលើបញ្ហាដោយការប្រើបញ្ញានិងស្មារតីភ្ងាក់រឮក ។ ឬជារូបារម្មណ៍ដែលទាក់ទង់យ៉ាងជិតស្និទ្ធជាមួយនឹងប្រធានអារម្មណ៍ ។