នយោបាយការបរទេសរបស់លោកកាទ័រ៖ • លើកទឹកចិត្តដល់ការគោរពសិទ្ធិមនុស្ស • លើកទឹកចិត្តដល់កិច្ចចចារសន្ដិភាពរវាងអេស៊ីបនិងអ៊ីស្រាអែល នយោបាយការបរទេសរបស់លោករីគែន៖ • គាំទ្រចលនាមិនមែនកុំមុយនីស • អនុវត្តន៍នយោបាយមឹងម៉ាត់ចំពោះសហាពសូវៀត • ប្រកាលសង្រ្គាមផ្កាយ
vrean.com Latest Questions
អាឡឺម៉ង់ខាងលិច និងអាឡឺម៉ង់ខាងកើតប្រកាន់យករបបនយោបាយ៖ • អាឡឺម៉ងខាងលិចប្រកាន់យករបបសាធារណរដ្ឋសហព័ន្ធមានរដ្ឋធានីឈ្មោះបោន • អាឡឺម៉ង់ខាងកើតប្រកាន់យករបបប្រជាធិបតេយ្យប្រជាមានិតដែលមានរដ្ឋធានីឈ្មោះ ប៊ែកឡាំង។
នៅក្នុងសង្រ្គាមលោកលើកទី២ ប្រទេសបានដើរតួនាទីសំខាន់ក្នុងសង្រ្គាមនេះគឺសហរដ្ឋអាមេរិកនិងសហភាពសូវៀត។
ង្គមរាស្រ្ដនិយកហៅកាត់ថាសង្គមត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៥។ ដឹកនាំដោយព្រះបាទនរោត្តមសីហនុ។
ជាប្រភពមូលដ្ឋានដែលនាំឲ្យឡើងនៅបញ្ហារួមនៅលើសកលោករួមមាន៖ • កំណើននិងទំហំសេដ្ឋកិច្ចសកលោកមិនស៊ីចង្វាក់ទៅនឹងលទ្ធភាពពិតប្រាកដដែលផ្ដល់ពីធនធាននៅលើដី។ • ការរីកចម្រើននៃបដិវត្តនៃវិទ្យាសាស្រ្ដបច្ចេកទេស • កំណើនប្រជាជនទាមទារឲ្យមានការផ្គត់ផ្គង់នូវគ្រឿងឧបភោគកាន់តែច្រើនដោយប្រើប្រាស់ធម្មជាតិដែលចេះតែរេចរឹលទៅៗ។ • ការចំណាយធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើសព្វាវុធនិងកងទ័ព។ • ភាពយឺតយ៉ាវរបស់ស្ថាប័នអំណាចជាតិក្នុងការឆ្លើយតបនិងស្វែងរកវិធីដោះស្រាយ បញ្ហាឲ្យបានពេលវេលា។
ដើម្បីស្ដារប្រទេសនៅក្រោយសង្រ្គាមលោកលើកទី២ នាយករដ្ឋមន្ដ្រីរូបនេះ បានអនុវត្តគោលបនយោបាយរដ្ឋឧបត្ដម្ភ ដើម្បីជួយសង្រ្គោះប្រជាជន ២៥ លាននាក់ អ្នកដែលគ្មានការងារធ្វើ អ្នកជម្ងឺ ស្រ្ដីមេម៉ាយ មន្ដ្រីចូលនិវត្ត និងចាស់ជរា។ ដោយបង្កើតសេវាសុខភាពមាន មន្ទីរពេទ្យជាច្រើនដើម្បីផ្ដល់សេវាថែទាំសុខភាព ព្យាបាលជម្ងឺ និងចែកចាយថ្នាំដោយឥតគិតថ្លៃ។ បញ្ហាលំនៅស្ថានបានសាងសង់លំនៅស្ថាន និងជួលជុលផ្ទះបាក់បែក។ ធ្វើជាតូបនីយកម្ម ចាប់ពីរោងចក្រ ធនាគារ ផ្លូវដែក កំពង់ផែ រ៉ែ និងធ្យូងថ្ម។
នៅឆ្នាំ១៩៤៨ ដើម្បីសង់សឹកនឹងក្រុមសម្ព័ន្ធមិត្តសហភាពសូវៀតបានធ្វើដូចប្រើវិធានការសងសឹកដូចជា៖ • បិទច្រកចូលទីក្រុង ប៊ែកឡាំងខាងលិច។ • កាត់ផ្ដាច់ភ្លើងអគ្គីសនីនិងតម្រូវការចាំបាច់សម្រាប់ជិវភាពប្រចាំថ្ងៃ។
វិមានឈ្នះឈ្នះត្រូវបានសាងសង់ឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ និងត្រូវបានសាងសង់ឡើងដោយដកស្រង់ចេញពី ខ្លឹមសារគោរពនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។
នៅក្នុងរដ្ឋាភិបាលអ៊ីតាលីមានទម្រង់ដូចជាព្រឹទ្ធសភាតំណាងរាស្រ្ដ និងប្រធានាធិបតី។
សម្តេច នរោត្តម សីហនុ បានចូលកាន់អំណាចជាព្រះប្រមុខរដ្ឋ នៅថ្ងៃ ២០ ខែមិថុនា ១៩៦០ ។ បានជាមានការតែងតាំងទ្រង់ជា ព្រះប្រមុខរដ្ឋព្រោះ៖ • ពុំមានស្តេចសោយរាជ្យបន្ត ក្រោយពីព្រះបាទនរោត្តម សុរាម្រឹត ចូលទិវង្គត នៅថ្ងៃ ៣ ខែ មេសា ឆ្នាំ ១៩៦០ • ប្រជាពលរដ្ឋខ្មែរជាច្រើនបានធ្វើព្យុហយាត្រាគាំទ្រព្រះអង្គឲ្យធ្វើជាព្រះប្រមុខរដ្ឋ • នៅថ្ងៃទី ១១ ខែ ...