ក្រោយសង្រ្គាមលោកលើកទី២ បានជាគេថាសហភាពសូវៀតក្លាយជាមហាអំណាចមួយថ្មីពីព្រោះសហភាពសូវៀតបានទទួលជ័យជម្នះយ៉ាងធំធេងហើយសូម្បីតែប្រទេសនៅអឺរ៉ុបខាងខាងលិចក៏បានលើកសរសើរនិងមានជំនឿជឿជាក់យ៉ាងខ្លាំងលើសហភាពសូវៀតផងដែរ។
vrean.com Latest Questions
រដ្ឋាភិបាលបានធ្វើសកម្មភាពទៅលើចលនានិស្សិតដូចជា៖ • បាញ់សម្លាប់និស្សិតប្រហែល ៣០០០នាក់ • មហាប្រជុំលើសពី៥នាក់ឡើងទៅ • បិទសកលវិទ្យាល័យចាប់ពួកប្រឆាំងដដាក់គុកជាច្រើននាក់
ដើម្បីទប់ទល់នឹងសហអាមេរិក សហភាពសូវៀតបានផ្ដល់ជំនួយចំនួន៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ព្រមទាំងផ្ដល់ជំនួយផ្នែកយោធានិងសេដ្ឋកិច្ចផងដែរ ទៅកាន់ប្រទេសគុយបា។ មិនតែប៉ុណ្ណោះក៏បានអនុញ្ញាតឲ្យប្រទេសគុយបានាំ ស្ករស ចូររហូតដល់ធ្វើឲ្យដួលរលំផលិតផលស្ករស ក្នុងស្រុក។
ប្រធានាធិបតីមានអាណត្តិ ៧ឆ្នាំ ហើយអាចឈរឈ្មោះបានពីរអាណត្តិ ( ដឺហ្គោល ១៩៥៨-១៩៦៨ ) • មានសិទ្ធិរំលាយសភា • មានសិទ្ធិរុះរើគណៈរដ្ឋមន្រ្តី • ជាអគ្គមេបញ្ជាការលើកងទ័ពជាតិ • ជ្រើសតាំងនាយករដ្ឋមន្រ្តី និងសមាជិករដ្ឋាភិបាល • ទទួលសោរតាំង • ចុះសិទ្ធិសញ្ញាលើក្រឹត្យ និងបទបញ្ជាផ្សេងៗ ។
កសិដ្ឋានរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតមាន៤៧១ចែកចេញជា៣៩០០ សហករណ៍បើគិតជាផ្ទៃដីកសិកម្មវិញស្មើនឹង៥៩% នៃផ្ទៃប្រទេសទាំងមូល។
គ្រោះធម្មជាតិមានដូចជា ការរញ្ជួយដី កំណើនកំដៅផែនដី ទឹកជំនន់ ភាពរាំងស្ងួត ស៊ូណាមិ ។ល។
• ពណ៏ខៀវ តំណាងឲ្យព្រះមហាក្សត្រ • ពណ៏ក្រហម តំណាងឲ្យប្រជារាស្រ្ត ឬជាតិ • ពណ៏សរូបប្រាសាទ តំណាងសាសនាទង់ជាតិទាំងមូលមានខ្លឹមសារស្របគ្នានឹងបាវចនារបស់រាជាណាចក្រកម្ពុជា ដែលមានសេចក្តីថាៈ ជាតិ សាសនា ព្រះមហាក្សត្រ។
ចលនាតស៊ូដើម្បីឯករាជ្យជាតិក្នុងប្រទេសកម្ពុជាចែកជា២ផ្នែកគឺ៖ ការតស៊ូដោយអាវុធ ដឹកនាំដោយកម្លាំងនៃចលនាតស៊ូនៃឥស្សរៈដែលមានការជួយគាំទ្រពីសំណាក់កងកម្លាំងវៀតមិញ ការតស៊ូដោយសន្តិវិធី ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ ( នយោបាយកាទូត ) ។
ការសុំកូនគេមកចិញ្ចឹមដោយស្របច្បាប់ ត្រូវធ្វើឡើងដោយមានសាលក្រមបញ្ជាក់ពីតុលាការ ។ មានតែតុលាការទេទើបអាចមានសិទ្ធិឱ្យកូនទៅនរណាម្នាក់ចិញ្ចឹមបើពុំនោះទេការសុំកូនចិញ្ចឹមនឹងប្រឈមមុនច្បាប់នៃការជួញដូរមនុស្ស ។
ជីវីតប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជួបប្រទះនិងបញ្ហាដូចជាៈ • គ្មានសិទ្ធិសេរីភាព បំបិទសេរីភាពផ្នែកជំនឿសាសនា • គ្មានកម្មសិទ្ធិផ្ទាល់ខ្លួន • ត្រូវគេបង្ខំឲ្យធ្វើការយ៉ាងធ្ងនធ្ងរ គ្មានពេលឈប់សម្រាក និងផ្តល់របបអាហារមិនគ្រប់គ្រាន់ • គ្មានសន្តិសុខផ្ទាល់ខ្លួនរស់ក្នុងភាពភ័យខ្លាច • បង្ខំគេឲ្យរៀបអាពាហ៍ពិពាហ៍តាមអង្គការកជាអ្នកកំណត់ សាមីខ្លួនគ្មានសិទ្ធិសម្រេចឡើយ • ប្រជាជនស្លូតត្រង់ត្រូវគេធ្វើទារុណកម្ម ជាប់គុក ឬសម្លាប់ចោលដោយគ្រាន់តែមានកំហុសបន្តិចបន្តួចឬចោទប្រកាន់ថាជាខ្មាំងរបស់អង្គការ • ត្រូវព្រាតប្រាស់គ្រួសារ សាច់ញាតិបងប្អូន … ដែលបន្សល់ទុកនូវស្រ្តីមេម៉ាយ កុមារកំព្រាជាច្រើននាក់ ។