ការបែកចែងប្រទេសអាឡឺម៉ង់ជាពីរៈ • អាឡឺម៉ងខាងលិចទទួលយកជំនួយផែនការម៉ាសាល់ នេះជាប្រភពនៃសង្គ្រាមត្រជាក់ • ការប្រឆាំងគ្នារវាងសហរដ្ឋអាមេរិច ( មូលធន ) និងសូវៀត ( សង្គមនិយម ) • ការបង្កើតស្ពានអាកាសដើម្បីបញ្ចៀសពីការហុំព័ទ្ធរបស់សួវៀត ( ១៩៤៨ ) • ការកសាងជញ្ជាំងក្រុងប៊ែរឡាំង ( ១៩៦១ ) • ការប្រឈមមុខគ្នារវាងអាឡឺម៉ង់ខាងកើត និងខាងលិច … ។
vrean.com Latest Questions
ការកកើតនៃប្រភេទសិលានីមួយៗគឺៈ • សិលាម៉ាក់ម៉ាៈ កើតពីការចុះត្រជាក់នៃម៉ាក់ម៉ា • សិលាកម្ទេចសិលាៈ កើតពីបំណែកសិលា ឬកម្ទេចកំណទាំងឡាយដែលបានចាក់បង្ករទៅជាស្រទាប់ ហើយបង្ខាំភ្ជាប់គ្នា។ • សិលាប្រែកំណើតៈ កើតពីការផ្លាស់ប្តូរទម្រង់ វាយភាព ឬសមាសធាតុផ្សំ ដោយទទួលរងនូវលំនាំកំណើតដោយសារកម្តៅ ឬសម្ពាធ។
អ្នកបង្កើតទ្រឹស្តីគម្លាតបាតសមុទ្រ គឺលោកហារីហេស ជនជាតិអាមេរិកនៅឆ្នាំ១៩៦០ ។
បានជាសង្គមអាឡឺម៉ង់ខាងកើតមានការរីកចម្រើនព្រោះ ៖ • ជាប្រទេសនាំចេញសំខាន់ជាងគេនៅលើទីផ្សាររួមអឺរ៉ុបខាងកើត ហៅកាត់ថា កូមេកុង • មូលដ្ឋានគ្រឺះឧស្សាហកម្មអាឡឺម៉ង់ខាងកើតមានធ្យូងថ្មច្រើនជាងគេហើយនៅក្នុងរណ្ដៅរាក់ទៀតផង • វិស័យកសិកម្មប្រទេសនេះមានការរីកចំរើន ដោយមានការបែងចែកដីដុះតាមប្រភេទ ពោលគឺកសិកម្ម មានលក្ខណៈប្រពលវប្បកម្ម ដោយប្រើថ្នាំគីមីប្រើលើសលុប • ធានាបាននូវសិទ្ធិបុរសស្ត្រីមានសិទ្ធិស្មើគ្នា • ធានាបាននូវការព្យាបាលជំងឺប្រជាជនត្រូវធ្វើឡើងដោយឥតគិតថ្លៃ • មានការយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យអប់រំ ។
ផ្នែកសិក្សាធិការនៅអាឡឺម៉ង់ខាងលិចមានដូចតទៅ ៖ • រដ្ឋត្រូវទទួលបន្ទុកលើកុមារចាប់ពីអាយុ៦ឆ្នាំដល់១៨ឆ្នាំ ។ • កុមារត្រូវចូលរៀននៅបឋមសិក្សាចាប់អាយុ៦ឆ្នាំដល់១០ឆ្នាំ ។ • ក្រោយពីបញ្ជប់នៅបឋមសិក្សាកុមាររត្រូវបន្ដការសិក្សានៅថ្នាក់មធ្យមសិក្សាដែលជាសាលាតម្រង់ទិសវិជ្ជាជិវៈនិងជាគ្រឹះសម្រាប់បច្ចេកវិទ្យាជាន់ខ្ពស់សម្រាប់ចូលរៀនថ្នាក់មហាវិទ្យាល័យ ។ • អាឡឺម៉ង់ខាងលិចមានសាលាវិជ្ជាជិវៈចំនួន ៥៨៤៧ កន្លែងនិងសាកលវិទ្យាល័យ ចំនួន៥៩កន្លែង។
អឺរ៉ុបដីគោកបានរួមគ្នាបង្កើតសហគមន៍មួយឡើង សហគមន៍នោះមានឈ្មោះថាផ្សារអឺរ៉ុប ។ បង្កើតឡើងដោយប្រទេសឡើងដោយប្រទេសបារាំងនិងប្រទេស៥ផ្សេងទៀតនៅអឺរ៉ុប ។
គណបក្សនយោបាយនៅសហរដ្ឋអាមេរិកមាន២គឺ គណបក្សសាធារណរដ្ឋ និង គណបក្សប្រជាធិបតេហើយគណបក្សនីមួយៗប្រមូលផ្ដុំទៅដោយ ៖ • គណបក្សសាធារណរដ្ឋប្រមូលផ្ដុំទៅដោយពួកពាណិជ្ជករធំៗនិងពួកម្ចាស់កសិដ្ឋាននៅប៉ែកខាងលិច • គណបក្សប្រជាធិបតេយ្យប្រមូលផ្ដុំទៅដោយពួកបញ្ញវ័ន្ដនិយោជិកកម្មករកនិងជនជាតិភាគតិចនៅតាមទីក្រុងធំៗមានអៀកឡង់អ៉ីតាលីនិងពួកស្បែកខ្មៅ ។
របាយកំណប់រ៉ែនៅផែនដីពុំស្មើរគ្នាទេ ព្រោះគេសង្គេតឃើញប្រទេសខ្លះសម្បូរកំណប់រ៉ែ ហើយប្រទេសខ្លះទៀតពុំសូវមានកំណប់រ៉ែទាល់តែសោះ។
អត្តសញ្ញាណ ឬ បាវចនារបស់អាស៊ាន គឺមានពាក្យថា ៖ “ចក្ចុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ” ។
អំពើអមនុស្សធម៌របស់ខ្មែរក្រហមមានដូចជា៖ • អោយធ្វើការជាទម្ងន់ពី១២ម៉ោងដល់១៥ម៉ោងក្នុងមួយថ្ងៃ • ហូបមិនគ្រប់គ្រាន់ គ្មានថ្នាំព្យាបាល • បំបិទសេរីភាពក្នុងជីវភាពរស់នៅ • ចាប់ដាប់គុក ធ្វើទារុណកម្មកាប់សម្លាប់ដោយគ្មានការជំនំជំរះក្តី • កំទេចវត្តអារាម និងវប្បធម៌ • ប្រជាជនរស់នៅក្នុងគុតឥតជញ្ជាំង ។