អង្គការអន្តរជាតិ ដែលមានតួនាទីសំខាន់ក្នុងការធ្វើសមាហរណកម្មសកលលោក និងតំបន់មានដូចជា៖ • អង្គការសហប្រជាជាតិ • អង្គការរូបិយប័ណវត្ថុអន្តរជាតិ • ធានាគារពិភណលោក • អង្គការរដ្ឋនៃទ្វីបអាមេរិក • អង្គការនៃប្រទេសនាំចេញប្រេងកាត • អង្គការឯកភាពអាហ្វ្រិក • អង្គការសន្តិសិទប្រទេសឥស្លាម • សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ • សហគមន៍អឺរ៉ុប ។
vrean.com Latest Questions
រ៉ែឧស្សាហកម្ម និងរ៉ែសំណង់មានៅក្នុងតំបន់មួយចំនួនដូចជាៈ • បាសាល់ នៅកំពង់ចាម និងស្នួល (ខេត្តក្រចេះ) • ក្រានីត នៅភ្នំបាសិត និងនៅកំពង់ឆ្នាំង • ថ្មកំបោរ នៅសេរីសោភ័ណ បាត់ដំបង និងកំពត • រីយ៉ូលីត នៅកូនភ្នំមួយចំនួនក្បែរក្រុងភ្នំពេញ • ក្វាត នៅតាកែវនិងកែប • ម៉ាប នៅស្ទឹងត្រែង។
ប្រភេទការបំពុលមាន • ការបំពុលខ្យល់ • បំពុលទឹក • បំពុលដី ។
ច្បាប់ធម្មជាតិ គឺជាច្បាប់មួយទាក់ទងយ៉ាងសំខាន់ទៅនឹងមនុស្ស សត្វ និងអ្វីៗផ្សេងទៀតនៅក្នុងសកលលោកយើងនេះ។ ច្បាប់អមតៈ គឺជាបញ្ញាតិ្តមួយយ៉ាងសំខាន់នៅក្នុងទស្សនវិជ្ជា សីលធម៌។ ទស្សនវិជ្ជាសីលធម៌សិក្សាច្បាប់នៃការប្រព្រឹត្តរបស់មនុស្ស។ ច្បាប់នេះ មានទ្រង់ទ្រាយស្ទើរតែទាំងអស់ជាគឺទំនៀមទម្លាប់ហើយមានលក្ខណៈជាសាសនាផង។
ដើម្បីអភិវឌ្ឍន៌ចក្រភពអាឡឺម៉ង់ អធិការបតីប៊ីស្មាក់មានគោលនយោបាយ ដូចខាងក្រោម ៖ • នៅឆ្នាំ ១៩៧១ សភារ៉ៃស្តាកបានអនុម័តច្បាប់ជាវិធានការប្រឆាំងនឹងគណៈសង្ឃកាតូលិច • អធិបតេយ្យនៃរដ្ឋត្រូវប្រកាសឡើង អាពាហ៍ពិពាហ៍ស៊ីវិលក៏ត្រូវដាក់ឱ្យអនុវត្តជាទូទៅ (កាលពីមុន គេរៀបអាពាហ៍ពិពាហ៍តែតាមផ្លូវសាសនា) • ប៊ីស្មាក់ប្រកាន់យកនយោបាយពាណិជ្ជកម្មឩបត្ថម្ភនិយមដើម្បីទ្រទ្រង់កសិកម្ម និងឩស្សាហកម្ម • រាជរដ្ឋាភិបាលប៊ីស្មាក់ បានធ្វើការកែប្រែទ្រង់ទ្រាយសង្គមជាជឿន ។ នៅឆ្នាំ ១៨៨១ ប៊ីស្មាក់ បានប្រកាសការចែងច្បាប់សិទ្ធិកម្មករ ដែលរងគ្រោះដោយចៃដន្យនៅក្នុងពេលផលិតកម្ម ឬដោយសារតែមានជំងឺព្យាធិ ។ នៅឆ្នាំ ១៨៨៩ ...
សង្គ្រាមកូរ៉េមានរយៈពេល ៣ ឆ្នាំ ។ មានផលវិបាកដូចជា • ប្រជាជនកូរ៉េខាងត្បូងប្រហែល ១លាននាក់បានស្លាប់និងជាច្រើនលាននាក់ទៀតបានបាត់បង់ទីជំរក • ការខូចខាតនៅលើសមរភូមិមានទំហំធំធេងមិនចាញ់សង្រ្គាមលោកលើកទី១ ឡើយ • សហរដ្ឋអាមេរិកបានបាត់បង់យន្តហោះជាង ២០០០ គ្រឿងដោយសារការបាញ់ទំលាក់របស់ពួកកុំមុយនីស • សហភាពសូវៀត ក៏បានបាត់បង់យន្តហោះជាច្រើនគ្រឿងដែរជាពិសេសគឺមិច ១៥ អស់ជាង ១០០០គ្រឿង ដោយការបាញ់ពីលើអាកាសរបស់កងយន្តហោះសហរដ្ឋអាមេរិក ។
ទឹកដីសហរដ្ឋអាមេរិកលាតសន្ធឹងដូចតទៅ ៖ • លាតសន្ធឹងពីជើងទៅត្បូងប្រវែង២៥០០គ.មពីព្រំប្រទល់ប្រទេសកាណាដាមកដល់ព្រំដែនមិកស៊ិក ។ • លាតសន្ធឹងពីលិចទៅកើតប្រវែង៤៥០០គ.មពីញូវយ៉កដល់សាន់ហ្រ្វាន់ស៊ីស្កូ ។
វៀតណាមបានទៅបារាំងកាន់កាប់ទាំងស្រុងនៅឆ្នាំ១៨៨៥ ។
នៅអ៊ីតាលីដើម្បីឪ្យគណៈរដ្ឋមន្ដ្រីដចេញរូបរាងគឺនាយករដ្ឋមន្ដ្រីអ្នកជ្រើសតាំងឡើងហើយត្រូវបានតែងតាំងដោយប្រធានាធិបតី ។ បន្ទាប់មកត្រូវសុំសេចក្ដីទុកចិត្តសភាក្រោយការផ្តល់ សេចក្ដីទុកចិត្តពីសភាហើយនោះទើបនាយករដ្ឋមន្ដ្រិនិងគណៈរដ្ឋមន្ដ្រីសបច្បាប់ ។
មនុស្សបានបង្កមហរាយនៃបរិស្ថានឡើងគឺ កាលណា មនុស្សមានកំណើន កាន់តែខ្លាំង សេចក្ដីត្រូវការសម្ភារៈក៏កាន់តែច្រើនដែរ ។ ដូច្នេះដើម្បីបម្រើ សេចក្ដី ត្រូវការរបស់ខ្លួន មនុស្សបានកែច្នៃទាញយកប្រយោជន៍ពីប្រភពធម្មជាតិកាន់តែខ្លាំង ។