ដើម្បីធ្វើអោយសកម្មភាពកំណែច្នៃជថ្មីប្រព្រឹត្តទៅបានល្អ ត្រូវទុកដាក់សំរាមតាមផ្នែក ដើម្បីងាយស្រួលយកទៅកែច្នៃជាថ្មី ដូចជា ប្លាស្ទិច កែវ កំប៉ុង យានយន្តចាស់ៗ ឬ របស់របរប្រើប្រាស់ពីលោហៈ។
vrean.com Latest Questions
កត្តាបណ្តាលឲ្យប្រភពទឹករង់ការបំពុល៖ • សំណល់ឧស្សាហកម្ម • ទឹកសំអុយ • សំណល់គីមី • ការជីកយកករ៉ែ • កសិកម្ម…។
ផលប៉ះពាល់ការប្រើប្រាស់រ៉ែ ចំពោះបរិស្ថាន៖ • ការបោះបង់ដីចោល • ការស្រុតដី • ការបំពុលដី • សូរស័ព្ទ ។
ទំនាក់ទំនងរវាងសិទ្ធិ និងច្បាប់ សិទ្ធិ គឺជាច្បាប់ធម្មជាតិដែលកើតឡើងដំណាលនឹងវិចារណញាណរបស់មនុស្ស ហើយក្លាយមកជាច្បាប់ក្នុងន័យបច្ចេកទេសនៃពាក្យដែលគេហៅថាច្បាប់វិជ្ជមានដូចនេះច្បាប់ក្លាយជាក្បូនខ្នាតមួយសម្រាប់ធានាសិទ្ធិមនុស្សពោលគឺ វាជាមូលដ្ឋានសម្រាប់ធានាការប្រើប្រាស់សិទ្ធិមនុស្សឱ្យបានសមស្របតាមពេលវេលានឹងទីកន្លែង វាកំណត់ព្រំដែនក្នុងការអនុវត្តសិទ្ធិមនុស្ស បង្ការ ការរំលោភសិទ្ធិមនុស្សដើម្បីរបៀបរៀបរយសាធារណៈ និងសណ្តាប់ធ្នាប់នៅសង្គមជាតិទាំងមូល។
ប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ជាងគេរបស់អូសាស្រ្តាលី មានអង់គ្លេស ជប៉ុន កូរ៉េ តៃវ៉ាន់ សិង្ហបុរី និងហុងកុង ។
នៅឆ្នាំ១៩៨៥ សហរដ្ឋអាមេរិកមានកំណើនប្រជាជនយ៉ាងខ្លាំង បណ្ដាលមកពីនៅក្រោយសង្រ្គាមប្រជាជនអឺរ៉ុប បានធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក ដើម្បីកសាងជីវភាពឲ្យបានប្រសើរ ។
ការរារាំងទៅនឹងគំរាមកំហែងស្ថេរភាពសកលលោក ត្រូវបានគេចាត់ទុកថា ជាការធ្វើអន្តរាគមន៍ ដើម្បីសន្ដិភាពពីសំណាក់កងទ័ពអន្តរជាតិ ។ អត្ថន័យបែបនេះត្រូវបានគេហៅថា សិទ្ធិក្នុងការរលូកដៃ ដែលអនុញ្ញាតឪ្យប្រទេសមួយ ឬ ក៏ក្រុមប្រទេសមានសិទ្ធិលូកដៃចូលបញ្ហាផ្ទៃក្នុងរបស់ប្រទេស ផ្សេងទៀត ។
ពីឆ្នាំ ១៩៦៧ ដល់ឆ្នាំ ១៩៦៨ សេដ្ឋិកិច្ចកម្ពុជាមានការរាំងស្ទុះនេះដោយសារមូលហេតុដូចជា៖ • ការបាត់បង់ប្រាក់ចំណូលដែលជាលទ្ធផលនៃការរត់ពន្ធ • ការគ្រប់គ្រងឧស្សាហកម្មរដ្ឋមិនបានល្អ • ការចំណាយខ្វះតុល្យភាព • ទិន្នផលកសិកម្មកម្រិតទាប ដោយសារតែប្រព័ន្ធធារាសាស្រ្ដប្រសិទ្ធភាព។
សម្បត្តិវប្បធម៌រូបីរបស់ខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមានដូចជា៖ • ប្រាសាទអង្គរវត្តថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ១៩៩២ • ប្រាសាទព្រះវិហារ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០០៨ • តំបន់ប្រាសាទសំបូរព្រៃគុកថ្ងៃទី៨ ខែ កក្កដា ឆ្នាំ ២០១៧ ។