ចក្ខុបារម្មណ៍ គឺជារូបារម្មណ៍ដែលកើតចេញអំពីពាក្យសម្តីរៀបរាប់ពីអ្វីមួយរបស់អ្នកនិពន្វកវី ហើយធ្វើឲ្យអ្នកអាន អ្នកស្តាប់ មានអារម្មណ៍ថាហាក់ដូចជា បានឃើញពីទិដ្ធភាពនេះដោយផ្ទាល់នឹងភ្នែក៕ ឧទាហរណ៍៖ • ព្រះចន្ទ្រពណ៍លឿងឆ្អឹនឆ្អៅ… • សាច់នាងសឲ្យក្បុស ទាស់តែក្លៀកខ្មៅ… • ទេសភាពដ៍ស្រស់បំព្រងនាងរដូចចម្រូត… • មនុស្សតឿ… • រថយន្តបើកលឿនស្លេវ… • ផ្កាកុលាបពណ៌ក្រហមឆើត… ។
vrean.com Latest Questions
សោតរូបារម្មណ៍ គឺជារូបារម្មណ៍ដែលអ្នកនិពន្វនាំអារម្មណ៍អ្នកអាន អ្នកស្តាប់ឲ្យហាក់បីដូចជាស្តាប់ោឭ ដោយផ្តាល់នឹងត្រចៀកពៅអ្វីមួយដែលអ្នកនិពន្វបានរៀបរាប់។ឬជាអារម្មណ៍ដែលកើតឡើងតាមរយះត្រចៀក។ ឧទហរណ៍៖ • ភ្លៀងស្រក់តក់ៗ… • ចង្រិតស្រែកច្រៀងឭសូរច្រេកៗ… • ខ្យល់បកល្វ់យៗ… • រ៉ៃយំរ៉ែៗនាពេលថ្ងៃលិច… • សូរសំឡេងយន្តហោះកក្រើកវេហា… • សម្រិបចើងកំពុងដើរទៅមក… • ស្នូរនាឡិការិទ៍ឡើង… • ស្នូរជួងបានបន្លឺឡើងឭសូរម៉ឺងៗ…។
ច្បាប់ស្តីពីការអប់រំមានគោលដៅ ៖ • កំណត់វិធាននិងលក្ខខណ្ឌតម្រូវថ្នាក់ជាតិសម្រាប់់កសាងប្រព័ន្ធអប់រំពេញលេញនិងឯកភាព • ធានានូវគោលការណ៍សេរីភាពខាងសិក្សាធិកាស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
ច្បាប់ស្តីពីការអប់រំមានគោលបំណង ៖ • អភិវឌ្ឍធនធានមនុស្ស • ផ្តល់ការអប់រំពេញមួយជីវិតសម្រាប់ទាំងអស់គ្នា • ធានាឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញ សមភាព សេចក្តីថ្លៃថ្នូរ អាកប្បកិរិយាប្រកបដោយសីលធម៌ • ជំរុញឱ្យអ្នកសិក្សាស្គាល់ ស្រលាញ់ រួមចំណែកការពារអត្តសញ្ញាណជាតិវប្បធម៌ជាតិនិងភាសាជាតិ ។
ច្បាប់ស្តីពីការអប់រំអាចអនុវត្តនិងគ្របដណ្តប់និងមិនគ្របដណ្តប់ ៖ អនុវត្ត និងគ្របដណ្តប់លើ ៖ • កម្មវិធីអប់រំ • ការសិក្សាស្រាវជ្រាវអប់រំបណ្តុះបណ្តាលបច្ចេកទេសគ្រប់ប្រភេទ គ្រប់ភូមិសិក្សាសាធារណៈនិងឯកជន • បុគ្គលិកអប់រំឬស្ថាប័នអប់រំ • រដ្ឋបាលកិច្ចនិងការគ្រប់គ្រង ការអប់រំគ្រប់កម្រិតៗ មិនអនុវត្ត និងមិនអនុវត្ត និងមិនគ្របដណ្តប់លើ ៖ • ការអប់រំអំពីគម្ពីរសាសនា • ការអប់រំខាងបច្ចេកទេស យុទ្ធសាស្រ្តយោធានិងសន្តិសុខ • ការអប់រំខាងផ្នែកគ្រប់គ្រងរដ្ឋបាលដែនដី • ការអប់រំបច្ចេកទេស និងវិជ្ជាជីវៈតុលាការ ។
ការអប់រំបឋមសិក្សាមានគោលបំណង ៖ • បណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញលើផ្នែក រាងកាយ បញ្ញា សីលធម៌ តម្លៃ និងបំណងមូលដ្ឋានចាំបាច់ • ដើម្បីឱ្យអ្នកសិក្សាអាចបន្តការសិក្សានៅមធ្យមសិក្សា ។
ការអប់រំមធ្យមសិក្សាមានគោលបំណង ៖ • បណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញ ដោយពង្រីកវិសាលភាពចំណេះដឹង បំណិន ការរអប់រំវិជ្ជាជីវៈ ការអប់រំសីលធម៌ • ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានលក្ខណៈសម្បត្តិបន្តទៅឩត្តមសិក្សាឬបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ • អាចចូលរួមក្នុងជីវភាពសង្គម ។
ការអប់រំឩត្តមសិក្សាមានគោលបំណង ៖ • បណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញ • ជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស វប្បធម៌និងសង្គម • ដើម្បីឱ្យមានសមត្ថភាពខ្ពស់ ទាំងចំណេះដឹង ជំនាញសីលធម៌ គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតីសហគ្រិនភាព • អាចអភិវឌ្ឍប្រទេសជាតិ ។
ដើម្បីឱ្យការអប់រំមានគុណភាពនិងប្រសិទ្ធិភាពគេត្រូវ ៖ • បំពេញសេចក្តីត្រូវការខាងការសិក្សាជាមូលដ្ឋាន សេចក្តីការជំនាញ • យកចិត្តទុកដាក់បំពាក់សម្ភារៈបច្ចេកទេសសមស្របនិងទំនើបក្នុងការបង្រៀននិងរៀន • រៀបចំឱ្យមានស្តង់ដាជាតិអប់រំ • រៀបចំឱ្យមានស្តង់ដាសមត្ថភាព • រៀបចំឱ្យមានស្តង់ដាជាតិបណ្តុះបណ្តាល • ត្រូវការមានយន្តការវាយតម្លៃផ្ទៃក្នុង • ពិនិត្យមើលទៅលើការប្រើប្រាស់ភាសាក្នុងការបង្រៀននិងរៀន • ត្រូវមានការវាស់ស្ទង់សមត្ថភាពកម្រិតសមមូល • ត្រូវមានការប្រឡង គុណភាពនៃការប្រឡង ។
នៅក្នុងកំណាព្យមានរូបារម្មណ៍៤ធំៗគឺ៖ • ជីវរូបារម្មណ៍ • រូបារូបិយារម្មណ៍ • និមិត្តរូបារម្មណ៍ • ឧបមានរូបារម្មណ៍ ។