ជីវរូបារម្មណ៍គឺ ជារូបារម្មណ៍ដែលកើតចេញពីអ្នកនិពន្ធបង្កើតឡើង ធ្វើឲ្យភាវះអ្វីមួយដែលគ្មានជីវិត អវិញ្ញាណ គ្មានរូបរាង គ្មានចលនា ក្លាយទៅជាមានជីវិត មានរូបរាង មានចលនា នៅក្នុងអាម្មណ៍របស់អ្នកអាន អ្នកស្តាប់ ។
vrean.com Latest Questions
ពាក្យដែលប្រើដើម្បីបង្កើតបានជាជីវរូបារម្មណ៍រួមមាន៖ • ព្យុះរលក • សំណាញ់ស្នេហ៍ • រលកវាសនា • រន្ទះវាចា • សមុទ្ទទឹក • រលកស្នេហា • កាមទេពស្នេហ៍ • នាវាតណ្ហា • សមុទ្ទទឹកភ្នែក • បិសាចលោកិយ៍ • ផ្កាយជីវិត • ចិត្តក្រមុំ • ផលគរលាន់សម្តី • សង្ឃរាជីវិត… ។
រូបារូបិយារម្មណ៍ គឺជារូបារម្មណ៍ដែលស្ថិតនៅក្នុងវគ្គ ឬនៅក្នុងអត្ថបទទាំងមូលរបស់កំណាព្យ។ រូបារម្មណ៍ប្រភេទនេះអាចក្លាយមកពីជីវរូបបារម្មណ៏និងឧបមានរូបារម្មណ៍ ។
គេចែករូបារូបិយារម្មណ៍ជា៤ប្រភេទគឺ៖ • ឥន្ទ្រីរួបារម្មណ៍ ជារូបារម្មណ៏ដែលទាក់ទងនឹងឥន្ទ្រីយ៍ទាំង៥របស់មនុស្សមាន កាយ ភ្នែក ត្រចៀក ច្រមុះនិងអណ្តាត។ • កាមរូបារម្មណ៍ ជារូបារម្មណ៏ដែលទាក់ទងទៅនឹងផ្លូវចិត្តនាំឲ្យកើតមានតម្រេកតណ្ហា។ • វេទនារូបារម្មណ៍ ជារូបារម្មណ៏ដែលទាក់ទងជាមួយនឹងផ្លូវចិត្តរបស់មនុស្សមានការចងចាំបាន ភាពឈឺចាប់ រន្ធត់ តក់ស្លុត ញាប់ញ័រ ស្រក់ទឹកភ្នែក ការខកបំណងជាដើម។ • បញ្ញារូបារម្មណ៍ ជារូបារម្មណ៍ ដែលទាក់ទងជាមួយនឹងសតិបញ្ញា ស្មារតី ការត្រិះរិះពិចារណា ការភ្ញាក់រឭកផ្សេងៗជាដើម។
និមិត្តរូបារម្មណ៍ គឺជារូបារម្មណ៏ដែលអ្នកនិពន្ធបង្កើតឡើងដើម្បីធ្វើការដំណាងធ្វីមួយទៅនឹងអ្វីមួយផ្សេងទៀតដើម្បីសម្រេចបាននូវទស្សនះបែបណាមួយ។ ឧទាហរណ៍៖ • ព្រាបស តំណាងឲ្យសន្តិភាព • ទន្សាយ តំណាងឲ្យជនមានប្រាជ្ញា • យក្យ ...
និមិត្តរូបារម្មណ៏មាន៣ប្រភេទគឺ៖ ក.និមិត្តរូបារម្មណ៍ដែលមាននៅក្នុងរឿងព្រេងកថា ល្បើកកថា និទានកថា ឧទាហរណ៍៖ • រឿងស្រមោច • រឿងចចក • រឿងល្បើកជុច និងត្រី • រឿងក្រពើរមិលគុណ • រឿងសុភាទន្សាយ • រឿងស្វាស៊ីបាយរួចលាបមាត់ពពែ • រឿងជាងកាត់សក់ • រឿងកូនចៀម… ។ ខ.និមិត្តរូបារម្មណ៍ដែលមាននៅក្នុងពាក្យស្លោកសុភាសិតច្បាប់ផ្សេងៗ ឧទាហរណ៍៖ • តក់ៗពេញបំពង់ • ចោលសាច់ស្រវាឆ្អឹង • ចាក់អង្ករយកអង្កាម • ទូកទៅកំពង់នៅ • ឆ្កែរកន្ទុយខ្វៀននៅតែខ្វៀន • ទូកពឹងច្រវ៉ា ការសិក្សាពឹងព្យាយាម • កុំពត់ស្រឡៅ ...
ដូចម្តេចដែលហៅថាឧបមារូបារម្មណ៍ គឺជារូបារម្មណ៌ដែលអ្នកនិពន្វបង្កើតឡើងដើម្បីធ្វើការប្រៀបធៀបអ្វីមួយទៅនិងអ្វីមួយផ្សេងទៀត ដោយប្រើពាក្យបច្ច័យ។ឧបមានរូបារម្មណ៌មានច្រើននៅក្នុងអត្ថបទកំណាព្យ និងប្រលោមលោក ។ ឧទាហរណ៍៖ • វង់ភក្ត្ររបស់អូនមូលក្រឡង់ ប្រៀបបានទៅនឹងព្រះចន្ទ្រពេញបូរមី ។ • ដំណើររបស់នាងទន់ល្វតល្វន់ វិស័យប្រៀបបាននាងអប្សរា។ • រាងរបស់គាត់សង្ហាតែមុខ ប្រៀបមិនខុសពីស្វា • ទឹកភ្នែករបស់នាងហូរ បីដូច ទឹកភ្លៀង រលឹមតក់ៗ។ • វាចារបស់នាងមុតស្រួច ប្រៀបដូចមុខកាំបិតដែលទៀបនឹងសំលៀង ។
ពាក្យបច្ច័យដែលបង្កើតជាឧបមារូបារម្មណ៍រួមមាន៖ • ដូច ដូចជា រូ រូហាន ជា គឺជា • ប្រៀបដូច ប្រៀបដូចជា ប្រៀបបាន • ប្រៀបនឹង ប្រហែលជា ទំនងដូច • ប្រដូចបាន មិនខុសពី មិនខុសអី • វិស័យបីដូច និស្ស័យដូចជា ហាក់បី • និស្ស័យប្រៀបបានទៅនឹង… ។
ឥន្ត្រីយ៍រូបារម្មណ៍ គឺជារូបារម្មណ៍ដែលមាននៅក្នុងអត្ថបទណៅក្នុងកំណាព្យ ប្រលោមលោក ចម្រៀង ជាដើមតាមរយៈពាក្យសម្តី ឃ្លោងឃ្លារបស់អ្នកនិពន្វហើយអាចធ្វើឲ្យអ្នកអានស្តាប់កើតមានអារម្មណ៌ តាមរយៈវិញ្ញាណទាំង៥រួមមាន ៖ • ចក្ខុវិញ្ញាណ (ភ្នែក) • សោតវិញ្ញាណ (ត្រចៀក) • ឃានវិញ្ញាណ (ច្រមុះ) • ជីវ្ហាវិញ្ញាណ (អណ្តាត) • កាយវិញ្ញាណ (រូបរាងកាយ) ។
យើងសង្កេតឃើញថាព្យញ្ជានៈខ្មែរភាគច្រើនសុទ្ធតែមានសក់ ហើយយើងបានឃើញគេលាវឍសក់ ៊ អ្នកខ្លះហៅថា ក ដែលមានសណ្ឋានដូចជាលេខ៣ ដែលភាសាបាលី ហៅថាត្រីសព្ទ មកប្រើដាក់លើព្យញ្ជានៈពួក អ ប ស ហ ឲ្យទៅជាព្យញ្ជានៈពួក អ៊ ប៊ ស៊ ហ៊ វិញ ។ សក់និងព្យញ្ជានៈឯទៀតពុំឃើញមកប្រើផងទេ ។ យើងយល់ថាការធ្វើឲ្យព្យញ្ជានៈមានសក់ពុំមែនជាការគិតបប្រយោជន៍ឡើយ ផ្ទុយទៅវិញសក់ព្យញ្ជានៈ គឺជាក្បាច់ដែលបុព្វបុរសយើងអាចរចនាឡើង ...