សង្គា្រមលោកលើកទី១ ផ្តល់ផលវិបាកដូចតទៅ ៖ • សង្គ្រាមបានអូសទាញប្រទេសចំនួន ៣៣ ដែលមានប្រជាជនលាននាក់គ្រប់ទិសទីឱ្យធ្លាក់ក្នុងគ្រោះមហន្តរាយនិងវិនាសកម្ម ។ • បណ្តាលឱ្យខូចខាតសម្ភារៈ ផ្ទះសំបែង រោងចក្រ ផ្លូវគមនាគមន៍ សាលារៀន • ធ្វើឱ្យមនុស្សស្លាប់ប្រហែល ១០លាននាក់ របួសប្រហែល ២០លាននាក់ ។
vrean.com Latest Questions
គោលដៅរបស់រដ្ឋាភិបាលរួបរួមជាតិកម្ពុជាគឺបង្រួបបង្រួមឯកភាពជាតិ សម្រាប់ការតស៊ូប្រឆាំងអំពើឈ្លានពាននៃពួកចក្រពត្តិអាមេរិកដើម្បីផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ ហើយកសាងប្រទេសកម្ពុជាដ៏សំបូររុងរឿងស្របតាមឆន្ទៈរបស់ប្រជាជនកម្ពុជា ។ គោលដៅនេះបានសម្រេចគឺនៅឆ្នាំ ១៩៧៥ រណសិរ្សរួបរួមជាតិកម្ពុជាបានរំដោះ ៩០% នៃទឹកដីប្រទេសកម្ពុជាទាំងមូល ។
តាមពុទ្ធសាសនាជីវិតមនុស្សតែងប្រព្រឹត្តទៅតាមទ្វាបីគឺមាន៖ ត្រូវធ្វើអំពើល្អដោយកាយ៣យ៉ាងគឺ៖ • វៀរចាកអំពើបៀបបៀនជីវិត ឬសម្លាប់ជីវិតមនុស្ស សត្វ • វៀរចាកអំពើកេងបន្លំលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ • វៀរចាកអំពើខុសឆ្លងក្នុងផ្លូវកាយទាំងឡាយ។ ត្រូវធ្វើអំពើល្អដោយវាចា៤យ៉ាងគឺ៖ • វៀរចាកពាក្យសម្តីភូតកុហកឬបញ្ជោត • វៀរចាកពាក្យសម្តីញុះញង់បំបែកបំបាក់ • វៀរចាកពាក្យសម្តីទ្រគោះបោះបោក ជេរប្រទេច • វៀរចាកសម្តីរោយរាយឥតប្រយោជន៍។ ត្រូវធ្វើអំពើល្អដោយចិត្ត៣យ៉ាងគឺ៖ • មិនចង់បានទ្រព្យសម្បត្តិអ្នកដទៃ • មិនគិតបៀតបៀនចង់អឱ្យអ្នកដទៃដល់ក្តីវិនាស • គំនិតយល់ឃើញត្រឹមត្រូវដែលយល់ឃើញថាត្រូវពិតប្រាកដ។
បានជាលោកសាលដឺហ្គោល ធ្លាប់ពីតំណែងប្រធានាធិបតី ព្រោះលោកសាលដឺហ្គោលមិនអាចដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរ ដែលកើតមានក្នុងអាណត្តិរបស់លោក ដូចជាពូកកសិករក្រីក្រលក់ផលិតផលមិនចេញពួកពាណិជ្ជកម្មតូចតិចត្រូវបាត់បង់ការងារដោយសារការរីកចម្រើនផ្នែកបច្ចេកវិទ្យានិងហាងទំនិញធំៗ ។ កម្មករឥតការងារធ្វើមានចំនួនកើនឡើង សហគ្រាសតូចតាចត្រូវបាត់បង់មុខរបរ ។ មានការធ្វើកូដកម្មនៅកណ្ដាលទីក្រុងប៉ារីស ។ វិស័យដឹកជញ្ជូនឈប់ដំណើរការវិស័យរដ្ឋបាលត្រូវរាំងស្ទះ ។ វិបត្តិនេះបានអូសបន្លាយពីខែ ឧសភា ដល់ខែ មិថុនា ឆ្នាំ ១៩៦៨ រដ្ឋភិបាលមិនអាចដោះស្រាយបានទើប ដឺហ្គោល លាឈប់នៅថ្ងៃទី ១២ ខែ មេសា ...
សាធារណរដ្ឋអ៉ីតាលីកើតឡើងនៅឆ្នាំ ១៩៤៦ ។ មានរចនាសម្ព័ន្ធដូចខាងក្រោម ៖ • ប្រធានាធិបតី ត្រូវបោះឆ្នោតជ្រើសរើសដោយព្រឹទ្ធសភាព និងសភាតំណាងរាស្រ្ដមានអាណត្តិ ៧ ឆ្នាំ ។ ប្រធានាធិបតីមានតួនាទីជាអ្នកតែងតាំងនាយករដ្ឋមន្ដ្រីនិងមានសិទ្ធិរំលាយសភា ហើយរៀបចំឪ្យមានការបោះឆ្នោតសាជាថ្មី ។ ប្រធានាធិបតីជាមេបញ្ជាការជាន់ខ្ពស់នៃកងទ័ព ព្រមទាំងមានសិទ្ធិប្រកាសសង្គ្រាមទៀតផង ។ • នាយករដ្ឋមន្ដ្រី ជាមន្ដ្រីសំខាន់ក្នុងរដ្ឋាភិបាល ។ នាយករដ្ឋមន្ដ្រីត្រូវបានតែងតាំងដោយប្រធានាធិបតិ តាមរយៈកាបោះឆ្នោតទុកចិត្តពីសភា • សភា សភាទាំងពីរ គឺព្រឹទ្ធសភា ...
បានជាប្រទេសយូងងហ្គោស្លាវីប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរគឺ ដោយសារ ៖ • កំហុសរដ្ឋាភិបាលលោកទីតូដែលគ្រោងនិងធ្វើឪ្យយូហ្គោស្លាវីក្លាយទៅជាប្រទេសមួយរីកចម្រើនខាងសេដ្ឋកិច្ចនៅលើឧបទ្វីបបាល់កងដូចជាប្រទេសនានានៅអឺរ៉ុបខាងលិចដែរ • យូហ្គោស្លាវីចាំបាច់ខ្ចីប្រាក់ចំនូនច្រើនលើសលុប ដើម្បីកសាងសេដ្ឋកិច្ចគ្រប់វិស័យដោយពឹងផ្អែកលើការនាំចេញ • នៅទស្សវត្សរ៍ឆ្នាំ ៧០ អឺរ៉ុបខាងលិចជួបសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាពិសេសវិបត្តិថាមពលចោទជាបញ្ហាដល់ផលិតផលនាំចេញ និងធ្វើឪ្យរាំងស្ទះដង្ហើមសេដ្ឋកិច្ចយូហ្គោស្លាវី ហើយជាលទ្ធផល មនុស្សរាប់លាននាក់ត្រូវបាត់បង់ការងារនិងបាត់បងប្រាក់កំវៃប្រចាំថ្ងៃ ។
ទន្ទឹមនឹងការរីកចម្រើនខាងនយោបាយ អង់គ្លេសបានជួបប្រទះវិបត្តិនៅអៀឡង់ គឺអង់គ្លេសតែជួបប្រទះការបះបោរទាមទារឯករាជ្យពីជនជាតិអៀឡង់ជារឿយៗ ។
ប្រទេសមហាអំណាចចូលរួមក្នុងសង្រ្គាមចង់បានដើម្បី ៖ • រដ្ឋាភិបាលអាឡឺម៉ង់ មានទិសដៅបញ្ចប់ការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសលើផ្ទៃសមុទ្រ និងធ្វើយ៉ាងណាឱ្យអង់គ្លេសចុះខ្សោយក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ។ • រដ្ឋាភិបាលអូទ្រីស ហុងគ្រី មានទិសដៅឈ្លានពានស៊ែប៊ី បង្កើនឥទ្ធិពលរបស់ខ្លួននៅតំបន់ឩបទ្វីបបាល់កង់ កាត់ផ្តាច់ពីស្តេចសារូស៊ីទឹកដីមួយផ្នែកនៃរាជាណាចក្រកម្ពុជាប៉ូឡូញ ប៉ូដុលនិងវ៉ូលីញ ។ • ប្រទេសតួគី បានចូលរួមធ្វើសង្រ្គាមខាងភាគីអាឡឺម៉ង់នៅរដូវស្លឹកឈើជ្រះឆ្នាំ ១៩១៤ មានបំណងឈ្លានពានតំបន់ភ្នំកូកាសនៃស្តេចសារូស៊ី និងបង្កើតការគ្រប់គ្រង់របស់ខ្លួននៅលើតំបន់បាល់កង់ ។ • ក្រុមដឹកនាំអង់គ្លេស មានទិសដៅចង់ថែរក្សាប្រទេសអាណានិគមរបស់ខ្លួននិងអំណាចចគរប់គ្រងផ្ទៃសមុទ្រ កាត់ផ្តាច់ពីតួគីតំបន់សម្បូរប្រេងកាតមេសូប៉ូតាមី និងផ្នែកមួយនៃឩបទ្វីបអារ៉ាប់ ។ • បារាំង ...
អាំងភ្លុចប្រសាទ ជាព័ត៌មានដែលណឺរ៉ូនដឹកនាំ ។
ស្ថានភាពបន្ទាយលង្វែកជាចំណុចយុទ្ធសាស្ត្រមានទន្លេ បឹង និងព្រៃឈើជារបាំង ។ បន្ទាយនេះមានរាងបួនជ្រុងបណ្តោយ ៣គីឡូម៉ែត្រ ទទឹង ២គីឡូម៉ែត្រ កំពែងដីកម្ពស់ ១៥ ហត្ថ (៧.៥ម៉ែត្រ) ហ៊ុមព័ន្ធដោយគូទឹកនិងដាំដើមឫស្សីកំរាស់ ២ សិន (១សិន ស្មើ ៤០ម៉ែត្រ) ព័ន្ធជុំវិញ ។ ក្នុងបន្ទាយលង្វេកមានវាំងស្តេច បន្ទាយទាហាន ផ្ទះស្រីស្នំ ២២ រោងសេះ ...