ការជ្រើសរើសយកបន្ទាយលង្វែក ដើម្បីជាទីតាំងរាជធានីថ្មីនេះគឺព្រះចន្ទរាជា ទ្រង់ឈ្វេងយល់ថា កន្លែងនោះជាចំណុចយុទ្ធសាស្រ្តមួស្រួលការពារខ្លួន ព្រោះនៅជិតនោះមានទន្លេ មានបឹង និងមានព្រៃទៀតផង បន្ទាយនេះមានរាងបួនជ្រុងទ្រវែងទទឹងមានប្រវែង ២ គ.ម ឯបណ្តោយមានប្រវែងជិត ៣ គ.ម មានកំពែងដី គូទឹក និងរបងឫស្សីកំរាស់ពីរសិន (១៦០ម) ព័ទ្ធជុំវិញ ។
vrean.com Latest Questions
ដំណាក់កាលធំៗ ពាន់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្ម មានយុគកប្បាសនិងពីធ្យូងថ្មទៅប្រេងកាត ។
ប្រពៃណីរៀបការនិងបុណ្យសពនៅនគរភ្នំនិងចេនឡា ៖ • ប្រពៃណីរៀបការគឺមិនដូចគ្នាទេ ព្រោះអ្នកស្រុកនគរភ្នមបើកសិទ្ធិឪ្យកូនប្រុសស្រីរើសគូស្រករដោយខ្លួនឯង ។ ចំណែកនៅចេនឡាគឺកូនកំលោះទៅស្ដីដណ្ដឹងកូនក្រមុំ ពេលរៀបការរួចឪពុកម្ដាយកូនស្រីកូនប្រុសចែកទ្រព្យសម្បត្តិតាមធនធានដែលគេមានឪ្យទៅគ្រួសារថ្មីរួចបែកផ្ទះរស់នៅដោយឡែក ។ • ប្រពៃណីបុណ្យសព្វមានលក្ខណៈដូចគ្នាមួយចំនួន និងខុសគ្នាមួយចំនួន គឺនៅនគរភ្នំពិធីរំលាយសពមានបួនបែបគឺ កប់ ដុត (បូជា) ចោលក្នុងព្រៃ និង ក្នុងទឹក ។ បើមានសមាជិកក្នុងគ្រួសារស្លាប់ញាតិនៃសពត្រូវកោរសក់ កោរពុកមាត់ ពុកចង្កា និងកាន់ទុក្ខ ។ ចំណែកនៅចេនឡាគឺពិធីបុណ្យសព កូនទាំងអស់នៃសពត្រូវកោរសក់ អត់បាយប្រាំពីរថ្ងៃ ...
ការរីកចម្រើនខាងវិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់ខាងលិចអាស្រ័យលើកកត្ដាអនុគ្រោះមួយចំនួនដូចជា ៖ • តំបន់ធ្យូងថ្មដ៏ធំរបស់ប្រទេសអាឡឺម៉ង់ហើយក៏ជាប្រភពថាមពលសម្រាប់ រោងចក្រធំៗដូចជារោងចក្រស្លដែកជាដើម • ការសម្បូរហត្ថករដែលមានការប្រាក់កំរ៉ៃថោកជាពិសេសជនភៀសខ្លួនមកពីអាឡឺម៉ង់ • ខាងកើតនិងអឺរ៉ុបប៉ែកខាងត្បូង ដែលមានក្រិកយូហ្គោស្លាវី និងតួកគីជាដើម ។
របបសាធារណរដ្ឋទី៤បានបង្កើតឡើងនៅឆ្នាំ១៩៤៦ មានប្រធានាធិបតីឈ្មោះ ដឺ ហ្គោល ។
ដើម្បីចៀសវាងការរីកដុះដាលនៃសំណង់អាណាធិបតេយ្យតើរាជរដ្ឋាភិបាលលោក ក្លេមិន អាត់លី បានធ្វើដូចតទៅ ៖ • សាងសង់លំនៅដ្ឋានចំនួន១៥៧ពាន់ខ្នងនិងផ្ទះល្វែងចំនួន៨០៦ខ្នងបន្ថែមទៀត ។ • ជួសជុលផ្ទះបាក់បែកចំនួន៣៣៣ពាន់ខ្នងឡើងវិញ ។
លោក និច សុនបានឡើងជាប្រធានាធិបតីសហរដ្ឋសហរដ្ឋអាមេរិកនៅឆ្នាំ១៩៦៨ហើយត្រូវបានដកហូតពីអំណាចនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ១៩៧៤ដោយសាររឿងអាស្រូវ វ៉តធើហ្គេត ។
កំណើនប្រជាជនបានផ្ដល់ការលំបាកដល់សង្គមជាតិរួមមាន ៖ • ខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ • ខ្វះថាមពលប្រើប្រាស់ • ធ្វើឲ្យមានបញ្ហាបរិស្ថានធ្ងន់ធ្ងរ • ការកើនកម្ដៅលើពិភពផែនដី • បាត់បង់ធនធានធម្មជាតិ • ការកើនឡើងនូវភាពក្រីក្ររបស់ប្រជាជន • កើនឡើងនូវអំពើអបាយមុខផ្សេងៗដូចជាលួចប្លន់ចាប់ជំរិតគ្រឿងញៀន…។ • សេរីភាពបុគ្គថយចុះការរឹតបន្ដឹងខាងច្បាប់កើនឡើង ។
ជាប្រភពមូលដ្ឋានដែលនាំឲ្យឡើងនៅបញ្ហារួមនៅលើសកលលោករួមមាន ៖ • កំណើននិងទំហំសេដ្ឋកិច្ចសកលលោកមិនស៊ីចង្វាក់ទៅនឹងលទ្ធភាពពិតប្រាកដដែលផ្ដល់ពីធនធាននៅលើដី ។ • ការរីកចម្រើននៃបដិវត្តនៃវិទ្យាសាស្រ្ដបច្ចេកទេស • កំណើនប្រជាជនទាមទារឲ្យមានការផ្គត់ផ្គង់នូវគ្រឿងឧបភោគកាន់តែច្រើនដោយប្រើប្រាស់ធម្មជាតិ ដែលចេះតែរេចរឹលទៅៗ ។ • ការចំណាយធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើសព្វាវុធនិងកងទ័ព ។ • ភាពយឺតយ៉ាវរបស់ស្ថាប័នអំណាចជាតិក្នុងការឆ្លើយតបនិងស្វែងរកវិធីដោះស្រាយ • បញ្ហាឲ្យបានពេលវេលា ។
សហរដ្ឋអាមេរិកបានប្រកាសឯករាជ្យរបស់ខ្លួននៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ១៧៧៦ ពីប្រទេសអង់គ្លេស ។