ក្រោយសង្រ្គាមលោកលើកទី២ បានជាសហរដ្ឋអាមេរិកគេចផុតពីការខ្ចេចខ្ចាំខាងសេដ្ឋកិច្ច ពីព្រោះសហរដ្ឋអាមេរិកគឺស្ថិតនៅឆ្ងាយពីទ្វីបអឺរ៉ុបរាប់ពាន់គីឡូម៉ែត្រ ។
vrean.com Latest Questions
ផ្លូវទៅប៊ែកឡាំងខាងលិចត្រូវបានបិទនៅឆ្នាំ ១៩៤៨ ហើយត្រូវបើកឡើងនៅឆ្នាំ ១៩៤៩ ។
បញ្ហាដ៏ស្មុគស្មាញបំផុតនៅក្នុងសកម្មភាពនយោបាយអន្តរជាតិគឺទាក់ទង នឹងការប្រើប្រាស់កម្លាំងទ័ពអំពីច្បាប់និងសិទ្ធិក្នុងការប្រើប្រាស់ដើម្បីដោះស្រាយ ទំនាស់នៅប្រទេស ឬ តំបន់ណាមួយ ។
ប្រាសាទសំបូរព្រៃគុកត្រូវបានគណៈកម្មាធិការបេតិភណ្ឌពិភពលោកនៃអង្គការយូនីស្កូបានសម្រេចចុះក្នុងបេតិភណ្ឌពិភពលោកនៅថ្ងៃ០៨ កក្កដា ឆ្នាំ២០១៧ជាថ្ងៃប្រជាជាតិខ្មែរទាំងក្នុងនឹងក្រៅប្រទេសមានមោទនភាពនិងសាទរជាថ្មីម្តងទៀតបន្ទាប់រំលង (មួយថ្ងៃ) ពីពិធីរំឭកខួប៩ឆ្នាំប្រាសាទព្រះវិហារមកនេះគឺប្រាសាទសំបូរព្រៃគុក។
សង្រ្គាមស៊ីវិលពីឆ្នាំ ១៩៧០-១៩៧៥ ធ្វើឪ្យមានការខូចខាតនិងផ្ដល់ផលវិបាកដល់ប្រទេសកម្ពុជាដូចជា ៖ • ប្រជាជនបាត់បង់ជីវិតជាងមួយលាននាក់ • អន្តរាយផ្លូវថ្នល់ និងស្ពានពី ៧០%-៨០% • វាលស្រែចំការក្លាយជាចំការមីន និងរណ្ដៅគ្រាប់បែបបេ៥២ • រោងចក្រឧស្សាហកម្ម ៧៥%ត្រូវបំផ្លាញ • ចំការកៅស៊ូត្រូវបាត់បង់ • គ្រឹះស្ថានសិក្សានៅតំបន់រំដោះ និងតំបន់ប្រទាញប្រទង់ទាំងអស់ ត្រូវបិទទ្វារ • កើតមានអំពើពុករលួយក្នុងរដ្ឋាភិបាល លន់ នល់ • បន្សល់ទុកស្រ្ដីមេម៉ាយ ក្មេងកំព្រារាប់ម៉ឺននាក់ និងមានអ្នកជម្ងឺ របួស ពិការច្រើនពាក់នាក់ • ប្រជាជនជួយគ្រោះទុរ្ភិក្ស
ស្រ្ដីកម្ពុជាត្រូវបានអនុញ្ញាតឪ្យមានសិទ្ធិបោះឆ្នោតដំបូងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៥៨។
នៅក្នុងសម័យអាណានិគមនិយមបារាំង មានព្រះរាជាខ្មែរ៤អង្គដែលបានសោយរាជ្យរួមមានៈ • ព្រះបាទនរោត្តម ( ១៨៦០-១៩០៤ ) • ព្រះបាទស៊ីសុវត្ថិ ( ១៩៦០-១៩២៧ ) • ព្រះបាទស៊ីសុវត្ថិ មុនីវង្ស ( ១៩២៧-១៩៤១ ) • ព្រះបាទនរោត្តម សីហនុ ( ១៩៤១-១៩៥៥ លើកទី១ ) ។
គោលបំណងនៃការកសាងវិមានឈ្នះឈ្នះមាន៖ • ដើម្បីជាការចងចាំ និងដឹងគុណដល់ការពុះពារគ្រប់យ៉ាងដើម្បីទទួលបានសន្តិភាព • សម្រាប់ជាការបង្ហាញសមិទ្ធផលនានាដែលកម្ពុជាទទួលបានរយៈពេល២០ឆ្នាំ ក្រោយនយោបាយឈ្នះឈ្នះ • ដើម្បីជាកន្លែងសម្រាប់សិក្សាស្វែងយល់អំពីប្រវត្ថិសាស្រ្តនិងចក្ខុវិស័យបែបនេះ ។
វាយភាពសិលា គឺទំហំ ទ្រង់ទ្រាយ និងទីតាំងនៃគ្រាប់។ វាយភាពសិលាមាន បីប្រភេទ គឺ៖ • វាយភាពគ្រាប់មដ្ឋៈ សិលាដែលកើតឡើងពីគ្រាប់តូចៗ។ ឧទាហរណ៍ ល្បាប់ម៉ដ្ឋ ឬដីឥដ្ឋ គេហៅថាវាយភាពគ្រាប់ម៉ដ្ឋ។ • វាយភាពគ្រាប់គ្រើមៈ សិលាដែលកើតឡើងពីគ្រាប់ធំៗដូចជាគ្រាប់ក្រួស គេហៅថាវាយភាពគ្រាប់គ្រើម • វាយភាពគ្រាប់មធ្យមៈ សិលាដែលមានវាយភាពនៅចន្លោះគ្រាប់ម៉ដ្ឋនិងគ្រាប់គ្រើម។
និយមន័យផ្លាកតិចតូនិចជាទ្រឹស្តី ដែលពន្យល់ថាមណ្ឌលថ្មរបស់ភពផែនដី បានប្រះបែកជាផ្លាកតិចតូនិចយ៉ាងច្រើននិងព្វើចលនា លើមណ្ឌលខាប់។