ផលប៉ះពាល់ ចំពោះសុខភាពប្រជាជនដែលបណ្តាលមកពីការបំពុលអាកាស ការបំពុលអាកាសមានបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់សុខភាពមនុស្សដូចជា ជម្ងឺ ផ្លូវដង្ហើម ជម្ងឺមហារីក បេះដូងសួតនិងជម្ងឺខួរក្បាលចំពោះកុមារ …។
vrean.com Latest Questions
បានជាមានឈ្មោះថាហ្វូណន ព្រោះដោយសារជនជាតិចិនហៅត្រាប់តាមឈ្មោះភ្នំជាភាសាខ្មែរ មិនច្បាស់ទៅជា ប៊ីយូណាម ឬ ហ្វូណន ។
នៅសហរដ្ឋអាមេរិកមានសភា២គឺ សភាតំណាងរាស្រ្ដ និង ព្រឹទ្ធសភាហើយសភានូមួយៗមានតំណាងរាស្រ្ដដូចតទៅ ៖ • សភាតំណាងរាស្រ្ដមានសមាជិកចំនួន៤៣នាក់ហើយមានអាណត្ដិ២ឆ្នាំ • ព្រឹទ្ធសភាមានសមាជិកចំនួន១០០នាក់ដោយក្នុងមួយរដ្ឋមាន២នាក់ហើយមានអាណត្ដិ៦ឆ្នាំដែលត្រូវបានបោះឆ្នោតប្ដូរចំនួន១ភាគ៣រៀងរាល់២ឆ្នាំម្ដង ។
សាធារណៈរដ្ឋអ៊ីតាលីត្រូវបាននបង្កើតឡើងនៅឆ្នាំ ១៩៤៦ មុននឹងប្ដូររបបមកជាសាធារណៈរដ្ឋ ប្រទេសនេះពីមុនប្រកាន់យករបបរាជានិយម ។
កត្តាដែលបានធ្វើឪ្យបារាំងបានដាក់អាណានិគមមកលើខ្មែរគឺ៖ • ដោយសារបាំងបានចាប់ចិត្តនឹងទេសភាពដ៏ស្រស់សត្រកាលនៅអមច្រាំងទឹកទន្លេទាំងសងខាងដែលមានដំណាំរដូវដ៌ខៀវស្រងាត់ដូចជា សណ្ដែក ល្ង ពោតនិងបន្លែលាយឡំដើមឈើហូបផ្លែជាច្រើនប្រភេទ។ • បារាំងបានយល់ថាប្រទេសកម្ពុជាគឺជាប្រទេសដែលសម្បូរទន្លេដែលជាទូរគមនាគមន៍ដ៏សំខាន់ជំនួសផ្លូវគោកសម្រាប់ដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារអឺរ៉ុប។ • កម្ពុជាជាប្រទេសដែលសម្បូរទៅដោយព្រៃនិងភ្នំប្រកបដោយឈើមានគុណភាពខ្ពស់។ • ក្រោមដីសម្បូរទៅដោយរ៉ែត្បូងពេជ្រជាច្រើនប្រភេទ។
នៅមុនសង្គ្រាមលោកលើកទី១ ចក្រភពអង់គ្លេស៖ • ជាមហាអំណាចអាណានិគមធំជាងគេ • ជាប្រទេសរៀមច្បងខាងបដិវត្តន៍ឧស្សាហកម្ម ដោយសារសំបូរធ្យូងថ្ម • ជាប្រទេសមហាអំណាចជើងទឹកទី១ នៅលើពិភពលោក • នាំមុខគេខាងវិស័យពាណិជ្ជកម្ម និងយោធា ។
ជាតិវិទ្យុសកម្មបណ្តាលមកពីការសាកល្បងអាវុធបរមាណូនៅក្នុងមហាសមុទ្រដូចជាការសាកល្បងអាវុធបរមាណូរបស់បារាំងនៅកោះម៉ូរ៉ូអានិងការបែកធ្លាយជាតិវិទ្យុសកម្មនៃរោងចក្រថាមពលនៅហ្វូតូស៊ីម៉ាជាដើម ។ ជាតិវិទ្យុសកម្មនេះអាចធ្វើឲ្យមនុស្សស្លាប់ ឬមានជម្ងឹនៅពេលដែលវាសម្ងំនៅក្នុងកោសិកាមនុស្សឬសត្វ ។
គេជីកថ្មកំបោរនិងដូឡូមីត នៅខេត្តកំពតសម្រាប់យកទៅប្រើប្រាស់ក្នុងឧស្សាហកម្មស៊ីម៉ង់។ ចំណែករ៉ែផូស្វាត នៅខេត្តបាត់ដំបងនិងកំពត គេជីកយកទៅធ្វើជីផូស្វាត។
ប្រភេទនៃការបំពុលនីមួយៗ • ការបំពុលដី ការប្រើប្រាស់ឃជីរគីមី ការទុកដាក់កាកសំណល់… • ការបំពុលខ្យល់ ការបញ្ចេញផ្សែងពីរោងចក្រ ការចិញ្ចឹមមសត្វ • ការបំពុលទឹក ការបង្ហូរកាកសំណល់ចូលក្នុងប្រភពទឹក …។
បំណែកសិលាភ្នំភ្លើងមាន ៖ • ដុំសិលាភ្នំភ្លើង • គ្រាប់បែកភ្នំភ្លើង • ធូលីបែកភ្នំភ្លើង • ផេះភ្នំភ្លើង ។