អ្នកសិក្សាមានសិទ្ធិ ដូចជា ៖ • សិទ្ធិទទួលការអប់រំប្រកបដោយគុណភាព • សិទ្ធិចុះឈ្មោះចូលសិក្សានៅថ្នាក់ទី១ នៅអាយុ៦ឆ្នាំ • សិទ្ធិសេរីភាពខាងជំនឿសាសនាក្នុងការអប់រំ • សិទ្ធិបញ្ចេញទស្សនៈដោយសេរី • សិទ្ធិមានសេរីភាពខាងការសិក្សា • សិទ្ធិប្រមូលផ្តុំជាក្រុមនិងក្លឹបអ្នកសិក្សាក្នុងគោលបំណងអប់រំ • សិទ្ធិពិនិត្យមើល និងចម្លងកំណត់ត្រាផ្ទាល់ខ្លួនស្តីពីការអប់រំ • សិទ្ធិចូលរួមយ៉ាងសកម្មនិងពេញលេញក្នុងការអភិវឌ្ឍស្តង់ដារអប់រំថ្នាក់គ្រឹះស្ថានសិក្សា និងថ្នាក់ជាតិដោយផ្ទាល់ឬតាមរយៈតំណាងរបស់ខ្លួន • សិទ្ធិទទួលការគោរពនិងយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្សនិងសេចក្តីថ្លៃថ្នូរ • សិទ្ធិរួចផុតពីការធ្វើទារុណកម្ម ឬការដាក់ទណ្ឌកម្មលើរាងកាយនិងស្មារតី • សិទ្ធិទទួលការអប់រំពិសេស • សិទ្ធិក្នុងការទទួលបានការពិនិត្យសុខភាព • សិទ្ធិក្នុងការទទួលបានការពិនិត្យសុខភាព • សិទ្ធិស្នើ សិទ្ធិប្តឹងនិងសិទ្ធិទទួលបានដំណោះស្រាយ • សិទ្ធិទទួលបានព័ត៍មាននិងឃោសនាព័ត៌មានអប់រំ ។
vrean.com Latest Questions
អ្នកសិក្សាមានករណីយកិច្ចអប់រំ ៖ • គោរពបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា • គោរពនិងយកចិត្តទុកដាក់លើតម្លៃខាងសមធម៌យេនឌ័រ • អនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវនិងគោរពសិទ្ធិអ្នកដទៃ • ខិតខំសិក្សាឱ្យអស់ពីលទ្ធភាពរបស់ខ្លួន ដើម្បីទទួលបានអភិវឌ្ឍចំណេះដឹងជំនាញ សមត្ថភាពបញ្ញានិងសេចក្តីថ្លៃថ្នូរ ។
មាតាបិតា ឬអ្នកអាណាព្យាបាល អ្នកសិក្សាមានសិទ្ធិចំពោះអនីតិជន ដែលស្ថិតនៅក្នុងបន្ទុករបស់ខ្លួន គឺ ៖ • សិទ្ធិក្នុងការជ្រើសរើសកម្មវិធីអប់រំ និងគ្រឹះស្ថានសិក្សាសម្រាប់សិក្សាឱ្យចូលរួមសិក្សា • សិទ្ធិទទួលបានព័ត៌មាននិងរបាយការណ៍នៃការសិក្សាពីគ្រឹះស្ថានសិក្សារបស់អ្នកសិក្សា ដែលស្ថិតក្នុងបន្ទុក • សិទ្ធិចូលរួមយ៉ាងសកម្មនិងពេញលេញនៅក្នុងការអភិវឌ្ឍស្តង់ដារអប់រំថ្នាក់សាលារៀន និងថ្នាក់ជាតិដោយផ្ទាល់ឬតាមរយៈតំណែងរបស់ខ្លួន • សិទ្ធិស្នើ សិទ្ធិតវ៉ាទៅអាជ្ញាធរអប់រំមានសមត្ថកិច្ចតាមឋានានុក្រមព្រមទាំងមានសិទ្ធិប្តឹងទៅតុលាការ • សិទ្ធិចូលរួមផ្តល់ធនធានយ៉ាងពេញលេញក្នុងការគាំទ្រនិងអភិវឌ្ឍវិស័យអប់រំ • សិទ្ធិចុះកិច្ចសន្យា ឬកិច្ចព្រមព្រៀងជាមួយអ្នកគ្រប់គ្រងគ្រឹះស្ថានសិក្សាដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំ ។
អ្នកដែលមានសិទ្ធិបង្កើតគ្រឹះស្ថានសិក្សាគឺ ៖ • នីតិបុគ្គលសាធារណៈ • នីតិបុគ្គលឯកជន • រូបវ័ន្តបុគ្គល ។
សិទ្ធិសេរីភាពខាងជំនឿសាសនាមានន័យថា រដ្ឋផ្តល់សិទ្ធិឱ្យអ្នកសិក្សាទាំងអស់នៅគ្រប់គ្រឹះស្ថានសិក្សាមានសេរីភាពជឿលើសាសនាណាក៏បានដែលក្នុងសាលារៀនយើងមិនអាចបង្ខំឱ្យគេគោរពសាសនាឬចូលរួមក្នុងសកម្មសាសនាឬប្រតិបត្តិសាសនាណាមួយឡើយ ។ ប៉ុន្តែការមិនគោរពសាសនានេះមិនត្រូវធ្វើឱ្យប៉ះពាល់សិទ្ធិអ្នកដទៃខុសពីររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងទេ ។ ក្នុងនោះផងដែរ រដ្ឋយើងឬគ្រឹះស្ថានសិក្សាត្រូវយកចិត្តទុកដាក់លើព្រះពុទ្ធសាសនា ជាសាសនារដ្ឋ។
សកម្មភាពនយោបាយក្នុងស្ថាប័នអប់រំគ្រឹះស្ថានភាពសិក្សាដែលមានចែងក្នុងមាត្រា ៣៤ នៃច្បាប់ស្តីពីការអប់រំគឺ ៖ មានន័យថាគ្រឹះស្ថាប័នអប់រំទាំងអស់ គិតទាំងក្រសួងអប់រំយុវជននិងកីឡា មន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តការិយាល័យអប់រំយុវជននិងកីឡាស្រុកខណ្ឌ និងគ្រឹះស្ថានសិក្សាត្រូវគោរពគោលការណ៍អព្យាក្រឹតភាព គឺមិនលម្អៀង ឬស្រឡាញ់គណៈបក្សនយោបាយណាមួយដោយអនុញ្ញាតឱ្យគណៈបក្សនយោបាយនោះធ្វើសកម្មភាពនយោបាយ ឬឃោសនានយោបាយឱ្យគណៈបក្សនយោបាយណាមួយក្នុងស្ថាប័នអប់រំ ឬក្នុងគ្រឹះស្ថានសិក្សាឡើយ ។ លើសពីនេះទៅទៀតមិនអាចបំផុសចលនាសិស្សបុគ្គលិកអប់រំផ្សេងៗទៀត ចូលរួមក្នុងសកម្មភាពនយោបាយណាមួយក្នុងគ្រឹះស្ថានសិក្សាទេ ។
បុគ្គលិកអប់រំមានសិទ្ធិ ៖ • សិទ្ធិទទួលតម្លៃវិជ្ជាជីវៈសេចក្តីថ្លៃថ្នូរនិងការយកចិត្តទុកដាក់ពីសង្គម • សិទ្ធិអភិវឌ្ឍវិជ្ជាជីវៈ • សិទ្ធិបង្កើត ឬចូលរួមក្នុងសមាគមបុគ្គលិកអប់រំ ឬសមាគមវិជ្ជាជីវៈផ្សេងៗតាមច្បាប់កំណត់ជាធរមាន • សិទ្ធិរៀបចំប្រជុំលើការងារអប់រំសាធារណៈ • សិទ្ធិរួមក្នុងកិច្ចនយោបាយតាមច្បាប់កំណត់ • សិទ្ធិចូលរួមយ៉ាងសកម្ម និងពេញលេញនៅក្នុងការអភិវឌ្ឍស្តង់ដារអប់រំថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិដោយផ្ទាល់ ឬតាមរយៈតំណាងរបស់ខ្លួន • ទទួលសេវាកម្មអប់រំផ្សេងទៀតប្រកបដោយសមធម៌ • សិទ្ធិផ្សេងៗទៀតតាមបទបញ្ញត្តិនៃច្បាប់ធរមាន ។
ក្នុងនាមជាបុគ្គលិកអប់រំត្រូវមានកាតព្វកិច្ច ដូចជា ៖ • កាតព្វកិច្ចគោរពក្រមសីលធម៌ • កាតព្វកិច្ចរ៉ាប់រងសេវាកម្មរបស់ខ្លួននិងគោរពឋានានុក្រម • កាតព្វកិច្ចគិតគូរប្រយោជន៍រួម និងមិនត្រូវប្រកបរប បន្ថែមត្រួតលើមុខងារ • កាតព្វកិច្ចអព្យាក្រឹត្យក្នុងការងារ • កាតព្វកិច្ចគោរពការសម្ងាត់វិជ្ជាជីវៈ • កាតព្វកិច្ចប្រកាន់ភាពថ្លៃថ្នូរនិងមានកិត្តិយស • កាតព្វកិច្ចអនុវត្តនិងអភិវឌ្ឍការងាររបស់ខ្លួនដោយយកចិត្តទុកដាក់និងទទួលខុសត្រូវ ។
ទណ្ឌកម្មមានបួនប្រភេទគឺ ៖ • ទណ្ឌកម្មរដ្ឋបាល (ស្ថាប័ន) • ទណ្ឌកម្មរដ្ឋប្បវេណី(សំណង) • ទណ្ឌកម្មព្រហ្មទណ្ឌ (បទលហុ បទមជ្ឈិម និងបទឩក្រិដ្ឋ) • ទណ្ឌកម្មអន្តរកាល ។
គេបែងចែកឥន្ត្រីយ៍រូបារម្មណ៍ជា៥គឺ៖ • ចក្ខុឥន្ត្រីយ៍ • ឃានឥន្ត្រីយ៍ • ជីវ្ហាឥន្ត្រីយ៍ • កាយឥន្ត្រីយ៍ • សោតឥន្ត្រីយ៍ ។