ដែលហៅថា គ្រូបង្រៀនគឺ ៖ • គ្រូបង្រៀនសំដៅដល់ បុគ្គលិកបង្រៀននៃបុគ្គលិកអប់រំនៅគ្រឹះស្ថានសិក្សាសាធារណៈនិងគ្រឹះស្ថានសិក្សាឯកជនដែលមានអាជ្ញាប័ណ្ណអប់រំត្រឹមត្រូវ • សំដៅដល់មន្ត្រីដែលកំពុងបម្រើការក្នុងវិស័យអប់រំ និងបានឆ្លងកាត់ការបណ្តុះបណ្តាលគរុកោសល្យទទួលស្គាល់ដោយក្រសួងទទួលបន្ទុកវិស័យអប់រំ និងសាស្រ្តាចារ្យដែលបម្រើការនៅឩត្តមសិក្សា ។
vrean.com Latest Questions
ដែលហៅថា សីលធម៌វិជ្ជាជីវៈ គឺជាសីលធម៌ដោយឡែកសម្រាប់អ្នកដែលត្រូវចូលរួមបំពេញមុខងារអ្វីមួយក្នុងសង្គម ។ នៅក្នុងសង្គមនីមួយៗមានសីលធម៌ដោយឡែកៗសម្រាប់សង្គមនោះ ។ ឯក្នុងមុខរបរនីមួយៗក៏មានសីលធម៌ពិសេសសម្រាប់មុខរបរនោះដែរ ។ ដូចនេះមន្រ្តីរាជការដែលប្រកបមុខរបរអ្វីមួយត្រូវតែមានការយល់ដឹងពីសីលធម៌ដែលទាក់ទងដល់មុខរបរនោះ ។
ដើម្បីឱ្យគ្រូបង្រៀន ឬបុគ្គលិកអប់រំមានមនសិការវិជ្ជាជីវៈត្រូវមានគុណសម្បត្តិដូចខាងក្រោម ៖ • មាននិយ័តភាពក្នុងការងារ • មានភាពវាងវៃនិងគំនិតច្នៃប្រឌិត • គំនិតចង់ធ្វើឱ្យមានការរីកចម្រើននិងកាន់តែល្អជាមុន • មានចិត្តចង់បំពេញការងារ • មិនខ្ជីខ្ជាធ្វើឱ្យតែរួចពីដៃ ។
ក្នុងនាមជាគ្រូបង្រៀនម្នាក់ចាំបាច់ត្រូវមានសមត្ថភាពគរុកោសល្យ ៖ • មានសមត្ថភាពក្នុងការបង្ហាត់បង្រៀន • មានសមត្ថភាពក្នុងការគ្រប់គ្រងថ្នាក់រៀន • មានសមត្ថភាពក្នុងការអប់រំ • មានសមត្ថភាពក្នុងការយល់ដឹងពីលក្ខណៈដោយឡែករបស់សិស្ស • មានសមត្ថភាពឈរលើភាពយុត្តិធម៌និងសមត្ថភាពម្ចាស់ការ • មានសមត្ថភាពបង្កបរិយាកាសរីករាយក្នុងសាលារៀន • មានសមត្ថភាពយកចិត្តទុកដាក់លើសុខទុក្ខរបស់អ្នកសិក្សា • មានសមត្ថភាពប្រែក្លាយឯកសារ • មានសមត្ថភាពទំនាក់ទំនងរវាងគ្រូនិងសិស្ស និងគ្រូជាមួយសហការី ។
ក្នុងនាមជាគ្រូបង្រៀនម្នាក់ ចាំបាច់ត្រូវមានគុណសម្បត្តិដូចជា ៖ • គុណសម្បត្តិរូបរាងកាយ ឬកាយសម្បទាគ្រប់គ្រាន់សមរម្យ • គុណសម្បត្តិសីលធម៌ ឬសីលសម្បត្តិ និងគរុកោសល្យ • គុណសម្បត្តិផ្នែកបញ្ញា និងចិត្តវិទ្យា ។
បង្រៀនត្រូវមានវប្បធម៌ជ្រៅជ្រះ ។ ហេតុអ្វីចាំបាច់មានធាតុនេះ ? ក្នុងនាមជាគ្រូបង្រៀនម្នាក់ គឺជាពលករខួរក្បាលប្រើបញ្ញាស្មារតីក្នុងការអនុវត្តការងារផ្ទាល់ខ្លួន ដូចនេះគ្រូបង្រៀនត្រូវមានវប្បធម៌ជ្រៅជ្រះ ។ បានជាចាំបាច់ត្រូវមានធាតុទាំងនេះ ព្រោះ ៖ • វប្បធម៌ជាគន្លឹះនៃការបង្រៀន និងអប់រំ • វប្បធម៌ជាលក្ខខណ្ឌនៃសីលធម៌ និងប្រសិទ្ធភាពក្នុងការអប់រំ • វប្បធម៌អាចសម្រួលដល់ទំនាក់ទំនងសង្គម…។
ក្នុងនាមជាគ្រូបង្រៀនម្នាក់ ត្រូវតែមានករណីយកិច្ចមិនប្រតិបត្តិចំពោះខ្លួនឯងដូចជា ៖ • ធ្វើប្រជាភិថុតចំពោះអ្នកសិក្សាឡើយ (មាត្រា១១) • ផ្សព្វផ្សាយអំពីការវិនិច្ឆ័យ វិន័យរដ្ឋបាលបុគ្គល នៅក្នុងមជ្ឈដ្ឋានអប់រំក៏ដូចជាក្នុងមជ្ឈដ្ឋានសាធារណៈឡើយ(មាត្រា១១) • ផ្សំគំនិតប្រព្រឹត្តអំពើទាំងឡាយណាដែលធ្វើឱ្យខូចប្រយោជន៍អ្នកសិក្សាក្នុងសេវាអប់រំឡើយ(មាត្រា១២) • ដាក់ទណ្ឌកម្មខាងផ្លូវកាយ និងផ្លូវចិត្តដែលនាំឱ្យមានផលប៉ះពាល់ដល់អ្នកសិក្សាទេ(មាត្រា១២) • គ្រូបង្រៀនមិនត្រូវរៃអង្គាសប្រាក់ ឬប្រមូលប្រាក់ក្រៅផ្លូវការ ឬធ្វើអាជីវកម្មនានាក្នុងថ្នាក់រៀនឡើយ(មាត្រា១៣) • ប្រកបមុខរបរផ្សេងក្នុងបរិវេណគ្រឹះស្ថានសិក្សា (មាត្រា១៣) • ប្រព្រឹត្តអំពើទាំងឡាយណាដែលធ្វើឱ្យអាប់ឳនដល់កិត្តិយស និងវិជ្ជាជីវៈរបស់ខ្លួន (មាត្រា១៤) • ផ្តល់ការសម្រួលគ្រប់បែបយ៉ាងដែលនាំឱ្យខ្លួនធ្វើខុសច្បាប់ និងបទបញ្ជាឡើយ (មាត្រា១៤) ។
ក្រមសីលធម៌វិជ្ជាជីវៈ គឺជាវិធាន ឬជាបទបញ្ជាសម្រាប់ឱ្យបុគ្គលិកអប់រំទាំងអស់មានសេចក្តីស្មោះត្រង់ សេចក្តីថ្លៃថ្នូរ ការតាំងខ្លួនធ្វើជាម្ចាស់លើខ្លួនឯង ភាពទន់ភ្លន់សុភាពរាបសារ ការឱ្យតម្លៃគ្នាទៅវិញទៅមក
ដើម្បីលើកកម្ពស់សីលធម៌របស់គ្រូបង្រៀន គេត្រូវ ៖ • លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន • លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំ(គ្រូដើរតាមក្រម) • លើកកម្ពស់បៀវត្សគ្រូបង្រៀន…។
បច្ចុប្បន្នក្នុងវិស័យអប់រំមានគោលនយោបាយ គោលការណ៍ផែនការយុទ្ធសាស្រ្តអប់រំដូចខាងក្រោម ៖ • ផែនការអប់រំសម្រាប់ទាំងអស់គ្នា • ផែនការយុទ្ធសាស្រ្តវិស័យអប់រំ • កម្មវិធីគាំទ្រវិស័យអប់រំ • គោលនយោបាយអប់រំក្រៅប្រព័ន្ធ • គោលនយោបាយអប់រំកម្រិតសមមូល • គោលនយោបាយគាំពារនិងអភិវឌ្ឍកុមារតូចៗ • គោលនយោបាយអេដស៍នៅកន្លែងធ្វើការ • គោលនយោបាយបច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍ • គោលនយោបាយអប់រំជនពិការ • គោលនយោបាយអភិវឌ្ឍយុវជន • គោលនយោបាយសុខភាពសិក្សា • ត្រូវមានការប្រឡង ។