កំណកំណើតរ៉ែ មានដូចជា រ៉ែបានពីម៉ាក់ម៉ានិងកំអែភ្នំភ្លើងៈ រ៉ែកើតឡើងពីម៉ាក់ម៉ាក្តៅ ហើយចុះត្រជាក់នៅក្នុងជម្រៅផែនដី ឬកកើតឡើងពីកំអែភ្នំភ្លើងកករឹងលើផ្ទៃផែនដី។ រ៉ែបានពីសូលុយស្យុងៈ នៅពេលដែលអង្គធាតុនិងសមាសធាតុដែលរលាយនៅក្នុងទឹក ចេញជាសូលុយស្យុងមួយ កំណក្រោមបានកកើតឡើង។ រ៉ែបានពីសិលាប្រៃកំណើតៈ ការផ្លាស់ប្តូរសម្ពាធ សីតុណ្ហភាព សិលានឹងទទួលរងនូវលំនាំប្រែកំណើត ហើយសិលាដែលកកើតឡើងក្នុងសិលានោះរួមមានៈ កាលស៊ីត កាណេត ក្រាភីត ហេម៉ាទីត ម៉ាញេទីត មីកា និងថក។
vrean.com Latest Questions
គេចាត់ទុកសិលាម៉ាក់ម៉ាផ្អែកលើសមាសធាតុផ្សំ និងវាយភាពរបស់វា។
ព្រំដែនផ្លាកតិចតូនិចមានបីប្រភេតគឺ៖ • ព្រំដែនរួមឬព្រំដែនជំនួបគ្នា • ព្រំដែនបែកចេញពីគ្នាឬព្រំដែនបែកចេញសំណង់ • ព្រំដែនជ្រូសគ្នា ។ព្រំដែនផ្លាកតិចតូនិចមានបីប្រភេតគឺ៖ • ព្រំដែនរួមឬព្រំដែនជំនួបគ្នា • ព្រំដែនបែកចេញពីគ្នាឬព្រំដែនបែកចេញសំណង់ • ព្រំដែនជ្រូសគ្នា ។
ដើម្បីទទួលបានសីលធម៌សកល យើងត្រូវ៖ • រួមរស់ជាមួយគ្នាដោយសហសន្តិភាព • យល់ពីគោលការណ៍នៃសាសនានីមួយៗ • មានការយោគយល់អធ្យាស្រ័យគ្នា • គោរពសិទ្ធិ និងគោរពតម្លៃគ្នា • មិនប្រមាថសាសនាដទៃក្រៅពីសាសនាដែលខ្លួនកំពុងប្រត្តិបត្តិ • បើកទូលាយពីសេរីភាពក្នុងជំនឿសាសនា • ប្តេជ្ញាចិត្តគោរពជីវិតនិងសេចក្តីថ្លៃថ្នូរបស់មនុស្ស • ផ្តន្ទាទោសចំពោះអ្នកដែលធ្វើឱ្យមានវិនាសកម្មគ្រប់បែបយ៉ាងនៅភពផែនដី។
កម្លាំងស្នូលនៅក្នុងការដឹកនាំចលនាតស៊ូដើម្បីឯករាជ្យជាតិទាំងនេះគឺ បញ្ញវ័ន្ដ ។ ក្រុមបញ្ញវ័ន្ដច្រើនចេញមកពីជួរមន្រ្ដីរាជការ នាយទាហានកូនចៅអភិជន គហបតី និងពាណិជ្ជករ ។
អ៊ីត្លែលបានឡើងកាន់អំណាចជាអធិកាបតី (កាន់ស្ល៊ែ) ដោយដំបូងអ៊ីត្លែបានចូលជាសមាជិកបក្សកម្មករសង្គមប្រជាធិបតេយ្យអាឡឺម៉ង់ ដោយភាពប៉ិនប្រសប់របស់ខ្លួននៅឆ្នាំ ១៩២១ អ៊ីត្លែបានក្លាយជាប្រធានបក្ស នៅពេលនោះបក្សមានឈ្មោះម៉្យាងទៀតគឺ ណាស៊ី ។ ក្រោមការដឹកនាំរបស់អ៊ីត្លែបក្សណាស៊ីបានក្លាយជាបក្សធំជាងគេ ហើយនៅឆ្នាំ ១៩៣៣ អំណាចរដ្ឋបានស្ថិតក្រោមការដឹកនាំរបស់អ៊ីត្លែនិងបក្សរបស់ខ្លួន ។
បានជាបារាំងសោះអង្គើយជាមួយអង្គការអូតង់ ពីព្រោះបារាំងអាបងខ្លួនជាមហាអំណាចធុនមធ្យមមួយដែលមានកម្លាំងការពារខ្លួនដោយមិនចាំបាច់ពឹងលើសម្ព័ន្ធ ភាពនៅពេលអាស្នននោះទេ ។
សហព័ន្ធហ្គោសាវី បានបាត់ឈ្មោះពីផែនទី ពិភពលោកនៅឆ្នាំ ១៩៤៣ ដល់ឆ្នាំ ១៩៤៥ ដោយសារការលុកលុយពីសម័្ពន្ធភាពត្រីភាគី យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្រ្គាមលោកលើកទី២ ។
ពាក្យថាអាណាព្យាបាល និងអាណានិគមមានន័យដូចតទៅ ៖ • អាណាព្យាបាល គឺជាប្រព័ន្ធគ្រប់គ្រងមួយដែលប្រទេសជាម្ចាស់ស្រុកមានស័្វយភាពក្នុងគ្រប់គ្រងប្រព័ន្ធរដ្ឋបាលររបស់ខ្លួន ។ ចំណែកឯប្រទេសអាណាព្យាបាលវិញគឺំមានតួនាទីត្រឹមត្រូវជាទីប្រឹក្សាប៉ុណ្ណោះ ។ • អាណានិគម គឺជាប្រព័ន្ធគ្រប់គ្រងមួយដែលប្រទេសជាម្ចាស់ស្រុកពុំមានសិទ្ធិស្វ័យគ្រប់គ្រងលើប្រព័ន្ធរដ្ខបាលរបស់ខ្លូនទេ ។ ប្រព័ន្ធរដ្ឋបាលនេះត្រូវបានគ្រប់គ្រង់ដោយប្រទេសអាណានិគមនិយម ។