ដង់ឌ្រីតមាននាទីដូចជា៖ • ភ្ជាប់ទៅនឹងសរីរាង្គចលករ ឬសរីរាង្គទទួលរំញោច។ • បញ្ជូនព័ត៌មានទៅកាន់តួរកោសិកា និង អាក់សូន • តភ្ជាប់អាក់សូនដើម្បីទទួលព័ត៌មានបញ្ជូនទៅមជ្ឃមណ្ឌលប្រាសាទ ដើម្បីធ្វើការវិភាគ។
vrean.com Latest Questions
រ៉ែលោហៈ ត្បូងមានតម្លៃ និងថ្មរចនាមាននៅក្នុងតំបន់ ដូចជា • បៃលិន មានត្បូងកណ្តៀង ទទឹម និងពេជ្រខ្មែរ ដែលត្រូវទទួលរងការធ្វើអាជីរកម្មយ៉ាងធ្ងន់ធ្ងរ • ខេត្តរតនគិរី មានពេជ្រខ្មែរ មាស និងត្បូងកណ្តៀង គេជីយកតែក្នុងរដូវប្រាំងក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ។ • ថ្មកែវ នៅខេត្តពោធិ៍សាត់ សម្រាប់ផលិតគ្រឿងចម្លាក់ខ្មែរ។
វាយភាពដីមានសារៈសំខាន់ណាស់ ព្រោះវាមានឥទ្ធិពលទៅលើទម្រង់វត្តមានសារធាតុចិញ្ចឹមនិងទឹកនៅក្នុងដី ហើយវាមានសារៈសំខាន់ណាស់ក្នុងការកំណត់ភាពសមស្របសម្រាប់ការប្រើប្រាស់ណាមួយជាក់លាក់។
ភ្នំភ្លើងមាន៤ប្រភេទ៖ • ហាវៃ • ស្ត្រុំបូលី • វុលកាណូ • ប៉េលេ។
បានជាមានសេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សព្រោះបញ្ហាសិទ្ធិមនុស្សត្រូវបានគេលើកយកមកនិយាយតាំងពី ស.វទី១៨ គឺក្រោយពេលដែលកុលសម្ព័ន្ធបានផ្តុំគ្នាបង្កើតរដ្ឋមានរដ្ឋាភិបាលកាន់អំណាចត្រូវការរកវិធី ដើម្បីឱ្យអ្នកកាន់អំណាចនិងអ្នកមិនកាន់អំណាចត្រូវការរកវិធី ដើម្បីឱ្យអ្នកកាន់អំណាចនិងអ្នកមិនកាន់អំណាចរស់នៅជាមួយគ្នាបាន។ ព្រោះការនៅក្រោមការគ្រប់គ្រងរបស់សាសនាជាពិសេសនៅ ស.វ ទី១៦ បានយកមនុស្សទៅកាត់កប្រហែល២០០០នាក់ក្នុងមួយថ្ងៃ។ ដូចនេះដោយមានកំណើតរដ្ឋនិងដោយផុតពីឥទ្ធិពលសាសនា ដើម្បីធានាតុល្យរវាងអ្នកមានអំណាច និងអ្នកគ្មានអំណាចទើបសិទ្ធិទិ១ត្រូវបានបង្កើតឡើងដែលមានខ្លឹមសាររបស់វាគឺ សិទ្ធិពលរដ្ឋ និងនយោបាយនាស.វទី១៩មានវត្តមានឧស្សាហនីយកម្មប្រជារាស្ត្រប្តូរពីកសិករមកជាកម្មករ ហើយដើម្បីធានាតុល្យភាពក្នុងជីវភាពថ្មីនេះទើបមានរោងចក្រចងក្រងសិទ្ធិជំនាន់ទី២ ស្តីពីសិទ្ធិសង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌។ តម្រង់សិទ្ធិទាំងពីរជំនាន់នេះត្រូវបានចងក្រងឡើងវិញ និងប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គារសហប្រជាជាតិនាថ្ងៃ ១០ ខែធ្នូ ឆ្នាំ ១៩៤៨។
នៅពេលដែលើអាឡឺម៉ង់ចូលលុកលុយយសហភាពសូវៀត លោក ឆឺឈី បានធ្វើការចរចារ ជាមួយលោក ស្ដាលីន ដើម្បីបើកសមរភូមិខាងកើត ។
នៅឆ្នាំ ១៩៤៧ មានសន្និសិទមួយទៅទីក្រុងឡុងដលចូលរួមដោយសម្ព័ន្ធមិត្តទាំង ៣ ។ សន្និសិទនេះត្រូវបានបង្កើតឡើងពិភាក្សាបង្រួមអាឡឺម៉ង់ខាងលិចជាតំបន់តែមួយនិងការឯកភាពខាងរូបិយប័ណ្ណពីម៉ាកវិញ ។
ប្រជាជនអ៉ីតាលីភាគច្រើនវវគោរពសាសានគ្រឹស្ដនិកាយកាតូលិកពោលគឺ ៖ មានចំនួន ៩៥% ហើយពួកគេគោរពពិធិផ្សេងៗ ដូចជា ៖ ការបំបួសបុណ្យសព និងអាពាហ៍ពិពាហ៍ជាដើម ។
បានជាប្រទេសនៅអឺរ៉ុបភាគច្រើនដណ្ដប់ទៅដោយរបបកុំមុយនីស្ដ គឺដោយសារតែជ័យជម្នះដ៏ធំធេងរបស់កងទ័ពក្រហម ហើយពួកគេយល់ថាកងទ័ពក្រហម នេះហើយគឺជាអ្នករំដោះប្រជាជនទី្វបអឺរ៉ុប ឪ្យផុតពិក្រញុំានៃកងណាស៊ីអាឡឺម៉ង ។
ខ្មែរក្រហមបែងចែកសត្រូវជាពីរ ប្រភេទ ៖ ក. សត្រូវខាងក្នុង • អ្នករដ្ឋការរបស់របបសាធារណៈរដ្ឋខ្មែរ • ក្រុមជនជាតិភាគតិច • ជនជាតិភាគតិចតំបន់ភ្នំ • ជនជាតិខ្មែរឥស្លាម • ជនជាតិភាគតិចវៀតណាម • បញ្ញាវន្ត • ជនក្បត់ជាតិដទៃ ។ ខ.សត្រូវខាងក្រៅ • សហរដ្ឋអាមេរិក • ប្រទេសវៀតណាម • ប្រទេសសៀម • អតីតសហភាពសូវៀត ។