បានជាលោកដឺហ្គោល ហៅសភាសាធារណរដ្ឋទី៤ ថាជាសភាគណបក្ស ពីព្រោះសភានេះកើតដោយសារមានគណបក្សបីចូលរូមគឺ គណបក្សសង្គមនិយម គណបក្សកុម្មុយនីស្តនិយមនិងគណបក្សចលនាសាធារណៈរដ្ឋប្រជាជន ។
vrean.com Latest Questions
រ៉ែអសរីរាង្គ ជារ៉ែដែលកើតឡើងពីធម្មជាតិ មិនមែនកើតឡើងពីលំនាំនៃរត្ថុមានជីវិត។ រ៉ែទាំងនោះមាន រ៉ែមាស ប្រាក់ ដែក សំណរ អាលុយមីញូម។ រ៉ែអសរីរាង្គភាគច្រើនកើតពីម៉ាក់ម៉ា។
ឈ្មោះមហាសមុទ្រ និងសមុទ្រនៅលើពីភពលោក៖ • មហាសមុទ្រ មហាសមុទ្រប៉ាស៊ីភិច ឥណ្ឌា អាត្លង់ទិច និងមហាសមុទ្រអង់តាកទិច ។ • សមុទ្រ សមុទ្រចិន មេឌីទែរ៉ានេ ខ្មៅ កាស់ព្យែន សមុទ្រក្រហម…។
និយមន័យសំណល់រឹង គឺជារូបធាតុទាំងឡាយក្នុងរូបភាពដែលគេបោះចោល ក្នុងបំណង់ឈប់ប្រើបន្តទៀត ។
អង្គការសហប្រជាជាតិ ជាអង្គការអន្តរជាតិដ៏កំពូលមួយ ។ គេបង្កើតឡើងដើម្បីថែរក្សាពិភពលោក ឲ្យមានសន្តិភាព និងការរស់នៅក្នុងភាពរុងរឿងថ្កុំថ្កើន ។ បង្កើតឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ១៩៥៤ មាន៥១ប្រទេសចូលរួម ។
ពួកប៉ុល ពត បែងចែកសត្រូវរបស់អង្គការជា២ គឺ ៖ • សត្រូវខាងក្នុង រដ្ឋនៃរបបលន់ នល់ និងជនជាតិភាគតិច ( អ្នកស្រុកភ្នំ ចិន យួន ចាម បញ្ញវ័ន និងងជនក្បត់ផ្សេងៗ ) • សត្រូវខាងក្រៅ មានប្រទេសថៃ អាមេរិក សូវៀត វៀតណាម ។
អាឡឺម៉ង់បានបញ្ជូនបណ្ដាញស៊ើបការណ៍ដើម្បីតាមដានមកលើប្រជាជនបារាំង ហើយក៏បានបានចាប់ដាក់ជំរំប្រមូលផ្ដុំ អូស្វីច និងយកទៅសម្លាប់នៅអូរាឌ្វជាពិសេសកុមារ ។
មកដល់បច្ចុប្បន្នអង្កការសហប្រជាជាតិបានជួយដោះស្រាយបញ្ហា ដល់កម្ពុជាដូចជា ៖ • ១៥ មិថុនា ១៩៥២ ជួយដើស្រាយរឿងក្ដីប្រាសាទព្រះវិហារ • ២៣ តុលា ១៩៩៣ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស • ០៧ កក្ដដា ២០០៨ បញ្ជូនប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក • ១៨ តុលា ២០១១ តុលាការអន្ដជាតិបានបញ្ជាឪ្យកងទ័ពថៃ និងកម្ពុជាដកចេញពីតបន់ប្រាសាទព្រះវិហារ ។
ផែនការញូឌៀល គឺជាផែនការដែលរៀបចំឡើងដើម្បីព្យាបាល វិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩២៩ ។ ផែនការញូឌៀលមានន័យថា ជាការជួយសង្រ្គោះសេដ្ឋកិច្ចជាបន្ទាន់តាមកំណែទម្រង់របស់រដ្ឋាភិបាល ។ ផែនការនេះបង្កើតឡើងដោយលោកប្រធានាធិបតីអាមេរិកឈ្មោះ ហ្រ្វង់គ្លីនរូស្វែល ។
ការអប់រំទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺជាបណ្ដុះស្មារតីកុមារឪ្យមានឆន្ទៈដាច់ខាតនិងជឿជាក់លើអង្គការតែមួយគត់។ កម្មភិបាលខ្មែរក្រហមអប់រំកុមារឪ្យស៊ើបការណ៍ពីឪពុកម្ដាយរបស់ខ្លួនពេលខ្លះកុមារទាំងនោះហ៊ានទាំងសម្លាប់ឪពុកម្ដាយបង្កើតរបស់ខ្លួនដោយចោទថាខ្លាំង។ តាមរយៈប្រព័ន្ធអប់រំដ៏មហាគ្រោះថ្នាក់ទាំងទ្រឹស្ដីនិងការអនុវត្តដែលគេទទួលបានកុមារទាំងឡាយជឿជាក់ដាច់ខាតនិងគោរពតាមបញ្ជាររបស់អង្គការយ៉ាងម៉ឺងម៉ាត់បំផុត។