ពួកភេវរកម្មអន្តរជាតិគឺសំដៅលើពួកឧក្រិដ្ឋជនដែលធ្វើសកម្មភាពដោយគ្មានព្រំដែន។ ក្រៅពីសម្លាប់ឥស្សរៈសំខាន់ៗនិងប្រជាជន ពួកភេវរកម្មអន្តរជាតិបានបង្ក វិនាសកម្មមួយចំនួនដល់សន្ដិសុខនិងស្ថេរភាពសង្គមដូចជា៖ • បើកយន្ដហោះបំផ្លាញអាគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញ៉ូវញ៉កថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១១។ • ធ្វើសកម្មភាពពាក់ព័ន្ធនិងការជួញដូរថ្នាំញៀន និងជួញដូរមនុស្ស។ • ធ្វើចរាចរលុយក្លែងក្លាយ និងក្លែងឯកសារលុយពីធនាគារ។
vrean.com Latest Questions
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហុនពព្រះអង្គបានសោយទីវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃទី១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ វេលាម៉ោង០១:២០ រំលងអាធ្រាត(ម៉ោងនៅរាជធានីភ្នំពេញ)។ព្រះអង្គសោយទីវង្គតនៅទីក្រុងប៉េកាំងប្រទេសចិន។
លោក លន់ ណុល បានផ្ទើសារលិខិតទៅលោកប្រធានាធិបតី និច សុន ក្នុងគោលបំណងសុំជំនួយបន្ថែមដើម្បីឪ្យរបបសាធារណៈខ្មែរអាចរស់រាន បានបន្ដទៅទៀត។
នៅមុនសម័យសង្រ្គាមលោកលើកទី១ ប្រទេសអង់គ្លេសជាប្រទេមហាអំណាចអាណានិគមធំជាងគេនិងជាប្រទេសរៀមច្បងខាងបដិវត្តន៍ឧស្សាហកម្ម។
ផលវិបាកនៃការប្រកាន់យកនយោបាយអព្យាក្រឹត្យរបស់កម្ពុជាដូចជា៖ ផលវិជ្ជមាន • ធ្វើឪ្យក្រិត្យានុភាពកម្ពុជាល្បីរីកសុសសាយក្នុងតំបន់ និងត្រូវបានពង្រីងបន្ថែម • ធ្វើឪ្យកម្ពុជារស់ដោយសន្ដិភាពរយៈពេល១៥ឆ្នាំ ក្នុងខណៈដែលប្រទេសជិតខាងកំពុងឆាប់ឆេះក្នុងភ្លើងសង្រ្គាមនៅវៀតណាម។ ផលអវិជ្ជមាន • ពុំមានលទ្ធភាពការពារខ្លួនឯងទប់ទល់នឹងការលុកលុយពីសំណាក់ប្រទេសមហាអំណាចឡើយ • ទំបំផុតត្រូវបញ្ចប់ដោយកម្លាំងខាងក្នុង គឺការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១៨ មីនា ១៩៧០។
ព្រៃឈើជាប្រភពនៃ៖ • ការស្រូបយក និងស្ដុកឧស្ម័នកាបូនិច • សម្របសម្រួលងាកាសធាតុមិនក្ដៅពេក និងមិនឲ្យត្រជាក់ពេក • ផ្ដល់មនុស្សនូវវត្ថុធាតុដើមដូចជាថ្នាំសង្កូវ រុក្ខផល ក្ដារ ជម្រកសត្វ។ល។
វិភាគពីតួនាទីព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជា៖ • បានអប់រំមនុស្ស ប្រកាន់នូវចំនុចល្អ (ស្គាល់បុណ្យបាបចេះធ្វើ អំពើល្អ ប្រកាន់នូវសច្ចៈធម៌)។ • ផ្ដល់ចំណេះដឹង ស្គាល់បុណ្យបាប អំពើល្អ អំពើគុណទោស ប្រកាន់នូវសច្ចៈធម៌ ជាទីកន្លែងស្នាក់អាស្រ័យនិងជំរកសម្រាប់ការអប់រំផ្លូវចិត្ត។ • ផ្ដល់ចំណេះធ្វើ គោរពប្រតិបត្តិ អំពើល្អឪ្យស្រលាញ់ជាតិមិនប្រកាន់ពូជសាសន៍មិនប្រព្រឹត្តិខុសគន្លងព្រះពុទ្ធសាសនា • សីលធម៌ មានអត្តចរិតថ្លៃថ្នូរ ខមានការគោរពសិទ្ធិមនុស្ស • ចេះរស់នៅក្នុងសង្គម មានទំនាក់ទំនងល្អ ចេះអត់អោនអធ្យាស្រ័យ សាមគ្គីក្នុងសង្គមប្រជាធិបតេយ្យ • ជាកន្លែងផ្សព្វផ្សាយ វប្បធម៌ជាតិ • រស់នៅដោយសុខសន្ដិភាព ...
រូបិយប័ណ្ណរួមអឺរ៉ុបមានឈ្មោះថា យូរ៉ូ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ នៅក្នុងសន្និសីទ ម៉ាស្ទ្រិច។
បានជារបបសាធារណរដ្ឋខ្មែររដួលរលំ ពីព្រោះ ៖ • របបនេះពោរពេញដោយអំពើពុករលួយ បក្សពួកនិយម • ប្រជាជនអស់ជំនឿលើអ្នកដឹកនាំភិបាលដោយភាពអសកម្មរបស់លោកលន់ នល់ • នយោបាយចង់បញ្ចប់សង្រ្គាមនៅឥណ្ឌូចិនរបស់សហរដ្ឋអាមេរិក • ការបញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិក ដោយពួកខ្មែរក្រហមបានឡោមព័ទ្ធទីក្រុងភ្នំពេញពិសេសផ្លូវខ្មែរក្រហមវាយរលំរបបសាធារណរដ្ឋខ្មែរនៅថ្ងៃ ១៧ មេសា១៩៧៥។
ផ្នែកសិក្សាធិការនៅអាឡឺម៉ង់ខាងលិចមានដូចតទៅ៖ • រដ្ឋត្រូវទទួលបន្ទុកលើកុមារចាប់ពីអាយុ៦ឆ្នាំដល់១៨ឆ្នាំ។ • កុមារត្រូវចូលរៀននៅបឋមសិក្សាចាប់អាយុ៦ឆ្នាំដល់១០ឆ្នាំ។ • ក្រោយពីបញ្ជប់នៅបឋមសិក្សាកុមាររត្រូវបន្ដការសិក្សានៅថ្នាក់មធ្យមសិក្សាដែលជាសាលាតម្រង់ទិសវិជ្ជាជិវៈនិងជាគ្រឹះសម្រាប់បច្ចេកវិទ្យាជាន់ខ្ពស់សម្រាប់ចូលរៀនថ្នាក់មហាវិទ្យាល័យ។ • អាឡឺម៉ង់ខាងលិចមានសាលាវិជ្ជាជិវៈចំនួន ៥៨៤៧ កន្លែងនិងសាកលវិទ្យាល័យ ចំនួន៥៩កន្លែង។