បានជាសម្តេចនរោត្តម សីហនុ ប្រកាន់យកនយោបាយអព្យាក្រឹត្យព្រោះ៖ • សេចក្តីសម្រេចចិត្តនៃសន្និសិទក្រុងសឺណែវ ឆ្នាំ១៩៥៤ ដែលជាការទាមទាររបស់ចិននិងសហភាពសូវៀត ដើម្បីបញ្ចៀសមិនឲ្យសហរដ្ឋអាមេរិក កសាងមូលដ្ឋានទ័ពនៅកម្ពុជា • ប្រទេសកម្ពុជា ចង់រួមរស់ប្រកបដោយសន្តិសហវិជ្ជមានជាមួយបណ្តាលប្រទេសទាំងអស់នៅលើពិភពលោកក្នុងបរិបទសង្គ្រាមត្រជាក់ ។
vrean.com Latest Questions
បណ្ដាល័យនិងសារមន្ទីរនៅអ៊ីតាលី គឺជាស្ថាបត្យកម្មដ៏ល្បីល្បាញ ហើយស្ថិតនៅក្នុងវាំងស្ដេចឫនៅក្នុងអតីតវិមានរាជវង្សានុវង្សដែលបានបន្សល់ទុករាប់តំណមកហើយ។
និយាយពីប្រវត្តិសង្ខេបរបស់ព្រះបាទអង្គឌួងៈ • ជាបុត្ររបស់ព្រះបាទអង្គអេង • មានបុត្រ៣ងង្គគឺ ព្រះបាទនរោត្តម ព្រះបាទស៊ីសុវត្ថិ និងព្រះបាទស៊ីសុវត្ថា • ជាអ្នកលើកស្ទួយព្រះពុទ្ធសាសនា • ជាអ្នកអក្សរសាស្រ្ត • ជាអ្នកពង្រឹងផ្នែករដ្ឋបាល • ជាអ្នកពឹងបារាំងជាខ្នងបង្អែក • ទ្រង់សុគតនៅថ្ងៃទី ១៨ តុលា ១៨៦០ ។
លោក គ្រូតឆូវ មានចំណុចខ្សោយជាច្រើននៅលើផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងអន្ដរជាតិដូចជាការការបរាជ័យខាងសេដ្ឋកិច្ចដែលមិនបានលើស្ទួយឲ្យបានប្រសើរ និងប្រហាក់ប្រហែលសហរដ្ឋអាមេរិក។ លោកបានធ្លាក់ពិអមណាចនៅឆ្នាំឆ្នាំ១៩៦៤ដោយសារបាត់ការគាំទ្រពីសមាជិកបក្ស។
កំណែទម្រង់របស់បារំាងមកលើប្រទេសកម្ពុជាមានផលវិជ្ជមាននិងអវិជ្ជមាន ដូចជាៈ ផលវិជ្ជមាន៖ បារាំងបានស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្រ្តខ្មែរ បារាំងជួយអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ បារាំងបានជួយទាមទារខេត្តខ្មែរមួយចំនួនពីសៀមមកវិញតាមរយៈកិច្ចព្រមព្រៀងឆ្នាំ ១៩០៤ និង ១៩០៧ ដូចជាម្លូព្រៃ ស្ទឹងត្រែង បាត់ដំបង សៀមរាប ធ្វើទំនើបកម្មប្រព័ន្ធអប់រំ កសាងសាលារៀន មន្ទីរពេទ្យ រៀបចំរចនានុក្រមខ្មែរ ធ្វើកំណែទម្រង់វិស័យរដ្ឋបាល សេដ្ឋកិច្ច និងកសិកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាកសាងផ្លូវថ្នល់ ...
បានជាសហភាពសូវៀត មិនសប្បាយចិត្តនិងការងារធ្វើកំណែទម្រង់ក្រដាស់ប្រាក់ថ្មី ពីព្រោះក្រដាស់ប្រាក់ថ្មីនេះបានធ្វើឲ្យខូចផលប្រយោជន៍សេដ្ឋកិច្ចអាឡឺម៉ង់។ខាងកើត។
នៅចុងសតវត្សទី២០ ប្រជាជនលើសកលលោកកើនឡើងរហូតដល់ ៦ពាន់លាននាក់ កំណើនប្រជាជនបង្កបញ្ហាស្មុគស្មាញបញ្ហាដូចជា បញ្ហាឧបត្ដមថាមពល សុវត្ថិភាព ស្បៀងអាហារបញ្ហាជនអន្តោប្រវេសន៍ ។
១ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ២ ក្រុមប្រឹក្សាអាណាព្យាបាល ៣ តុលាការអន្តរជាតិ
បានជាព្រះបាទអង្គឌួង មានព្រះរាជបំណងទៅពឹងពាក់បារាំងព្រោះព្រះអង្គទ្រងមានព្រះតម្រិះថាប្រទេសកម្ពុជាកាន់តែធ្លាក់ដុនដាបទៅៗនិងឈានទៅដល់ការបែងចែកទឹកដីតាមមហិច្ឆិតាឈ្លានពានរបស់វប្រទេសពីរគឺយួន និងសៀម ដោយការគ្រោងយកទន្លេមេគង្គ ជាព្រំប្រទល់ហើយពេលនោះប្រទេសកម្ពុជានិងត្រូវបាត់ឈ្មោះពីផែនទីពិភពលោក ។ ហេតុនេះទើបព្រះបាទអង្គឌួង មានព្រះរាជបំណងពឹងបារាំងដើម្បីយកឥទ្ធិពលនៃអំណាចបារាំង មកជួយការពារទឹកដីខ្មែរឲ្យរួចផុតពីកណ្តាប់ដៃប្រទេជសជិតខាងទាំងពីរ ( សៀម និងយួន )។
ប្រជាពលរដ្ឋម្នាក់ៗ ត្រូវមានភារកិច្ច និងកាតព្វកិច្ចចាំបាច់ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងការកសាងប្រទេសជាតិទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយរបស់ប្រទេសឱ្យបានខ្លាំងក្លាដូចជា • បង់ពន្ធជូនរដ្ឋ • គោរពច្បាប់រដ្ឋ • បង្កបង្កើនផល • រក្សាប្រពៃណីទំនៀមទម្លាប់ល្អរបស់ជាតិ • រក្សាការពារបរិស្ថាន និងសម្បត្តិវប្បធម៌ជាតិ • ចូលរួមបោះឆ្នោតជ្រើសរើស អ្នកតំណាង និងអ្នកដឹកនាំរបស់ខ្លួនក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រទេស • គោរព និងការពារសិទ្ធិមនុស្ស ។