បានជាក្រោយឆ្នាំ ១៩៩១ ប្រទេសឆេកូស្លូវ៉ាបែកជាពីព្រោះ ៖ • ក្រោយពីរបបកុំមុយនីសដួលរលំ មានការខ្វែងគំនិតគ្នារវាងអ្នកដឹកនាំឆែកនិងស្លូវ៉ាគី អំពីបញ្ហនយោបាយនិងសេដ្ឋកិច្ចដែលជាឧបសគ្គក្នុងការបង្កើតរដ្ឋធម្មនុញ្ញ និងនាំឪ្យភាពយឺតយ៉ាវក្នុងកំណែទម្រង់សេដ្ឋកិច្ច ។ • នៅពាក់កណ្ដាលឆ្នាំ ១៩៩៣ មេដឹកនាំនៃរដ្ឋទាំងពីរបានពិភាក្សអំពីការបង្កើតប្រទេសដាច់ដោយឡែកពីគ្នាគឺសាធារណរដ្ឋឆែកនិងសាធារណរដ្ឋស្លូវ៉ាគី • នៅថ្ងៃទី១ ខែមេសា ឆ្នាំ ១៩៩៣ សាធារណរដ្ឋទាំងពីរបានកើតឡើងជាផ្លួវការនិងស្របច្បប់ ។
vrean.com Latest Questions
បណ្ដាលមកពីមូលហេតុអ្វីខ្លះ ? ទោះបីជាបារាំងបានរីកចម្រើនយ៉ាងនេះក៏ដោយក៏បារាំងបានកើតមានវិបត្ដិដ៏ធ្ងន់ធ្ងរ មួយវិបត្ដិនេះបណ្ដាលមកពីមូល ៖ • កសិករក្រីក្រលក់ផលិតផលមិនចេញ • ពាណិជ្ជករតូចតាចត្រូវក្ស័យធនកម្មករបាត់បង់ការងារដោយសារតែការរីកចម្រើន បច្ចេវិទ្យានិងហាងទំនិញធំៗ • សហគ្រាសតូចតាចត្រូវបាត់បង់មុខរបប ។
ដើម្បីកាត់បន្ថយភាពតានតឹងនៅលើពិភពលោកលោកប្រធានាធិបតីសហភាពសូវៀតកូបាឆូវបានធ្វើដូចតទៅ ៖ • កាត់បន្ថយការចំណាយរបស់សហភាពសូវៀតលើប្រទេសខ្លះនៅបរទេស • ដកកងទ័ពសហភាពសូវៀតចេញពិប្រទេសអាហ្គានីស្ថាន • បដិសេធឈប់ផ្ដល់ចំនួយដល់រដ្ឋាភិបាលសម្ព័ន្ធភាពលើពិភពលោក • ប្រើនយោបាយសម្រេចសម្រួលជាមួយលោកខាងលិចបញ្ចប់ភាពតានតឹង • កាត់បន្ថយគ្រឿងសព្វាវុធទាំងសងខាងឲ្យអស់ពីអឺរ៉ុបតាមរយៈសន្ធិសញ្ញារបស់វ៉ាស៊ីនតោនឆ្នាំ១៩៨៧ • កាត់បន្ថយអាវុធនុយក្លេអ៊ែររវាងអូតង់ និង វ៉ាសូវី តាមរយៈការចរចាររបស់ទីក្រុងប៉ារីសឆ្នាំ១៩៩០ ។
ដើម្បីស្ដារសេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលបារាំងបានធ្វើដូចតទៅ ៖ • កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន…និងធ្វើឪ្យមានកំណើនខាងផលិតផល ឧស្សាហកម្ម និងកសិកម្ម ប្រហាក់ប្រហែលមុនឆ្នាំ ១៩៣៨ ។ • ធ្វើជាតួបនីយកម្មរោងចក្រឧស្សាហកម្មធ្បូងថ្មនិងឧស្ម័នរហូតដល់ធនាគារ ។ • បង្កើតអង្គមានជំងឺ គ្រោះថ្នាក់ក្នុងការងារ និងប្រាក់បំណាច់សម្រាប់គ្រួសារ ។
មុខព្រួញទាំងបួននៃសេដ្ឋកិច្ចកម្ពុជាសម័យនោះមានគឺ ស្រូវ កៅស៊ូ ព្រៃឈើ និងត្រី។
មូលហេតុដែលនាំឲ្យមានការបង្កើតរណសិរ្សសាមគ្គីសង្ក្រោះជាតិកម្ពុជា គឺដោយសារតែរបបប៉ុល ពតនេះជារបបមួយដែលៈ • កាប់សម្លាប់ និងបង្អត់អាហារប្រជាជនកម្ពុជា • សម្លាប់អ្នកចេះដឹង ( បញ្ញវន្ត ) • លុបបំបាត់ជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ • យកប្រជាជនកម្ពុជាវាលពិឃាត និងផ្តាច់ទំនាក់ទំនងអន្តរជាតិ ។
សហរដ្ឋអាមេរិច • លោកខាងលិចបានប្រជុំគ្នានៅទីក្រុងឡុងដ៏ដើម្បីប្តូរក្រដាសប្រាក់ថ្មី ( ដឺតម៉ាក ) • សន្និសិទ្ធក្រុងវ៉ាស៊ីនតោន ( ១៩៤៩ ) បានបង្កើត សហភាពសូវៀត • សូវៀតបិទច្រកផ្គត់ផ្គង់ និងអគ្គិសនីទៅកាន់អាឡឺម៉ង់ខាងលិច ( ប៊ែឡាំងខាងលិច ) • បានបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង ។
ទំនួលខុសត្រូវផ្នែកសង្គម និងទំនួលខុសត្រូវផ្នែកសីលធម៌មានទំនាក់ទំនងគ្នា៖ • ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និងទំនួលខុសត្រូវសីលវិជ្ជា គឺជាការពិតណាស់ចំពោះអ្វីដែលទាក់ទងនឹងទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌពីព្រោះគេមិនត្រឹមតែធ្វើវិបាកវិនិច្ឆ័យទៅលើទម្ងន់ពិតប្រាកដនៃកំហុសមួយទេ ឬនៅលើសារៈសំខាន់នៃការខូចខាតឡើយ គេគិតជាពិសេសទោលើពិរុទ្ធភាពនៃអ្នកប្រព្រឹត្តទោសកម្មពោល គឺទៅលើចេតនាផ្ទាល់ខ្លួនរបស់អ្នកនោះ។ • ទំនាក់ទំនងរវាងទំនួសខុសត្រូវផ្នែករដ្ឋប្បវេណី និងសីលវិជ្ជាទំនាក់ទំនងនេះមិនសូវប្រត្យក្សទេ ប៉ុន្តែក្នុងគំនិតអ្នកតែងច្បាប់បានតាក់តែង ទ្រឹស្តីនានាដើម្បីបង្ខិតគោលការណ៍នៃទំនាក់ទំនងផ្នែកសីលវិជ្ជាឱ្យទៅជិតគោលការណ៍ នៃទំនាក់ទំនងផ្នែករដ្ឋប្បវេណី។
356. តើសេដ្ឋកិច្ចយូហ្គោស្លាវីមានគម្រោងអ្វីខ្លះ ? សេដ្ឋកិច្ចយូហ្គោស្លាវីមានគម្រោងនិងធ្វើឪ្យយូហ្គោស្លាវីក្លាយទៅជាប្រទេសរីកចម្រើនខាងសេដ្ខកិច្ចនៅលើឧបទ្វឺបបាល់កង់ ដូចជាប្រទេសនានានៅអឺរ៉ុបខាងលិចដែរ ។
វិស័យគមនាគមន៍សម័យបដិវត្តន៍ឧស្សាហកម្មរីកចម្រើនគឺ ៖ នៅសតវត្សទី ១៨ នៅក្នុងអណ្ដូងរ៉ែអង់គ្លេស គេប្រើកម្លាំងសត្វសេះអូសទាំញកូនទូរថយភ្លើងដំបូងមនៅលើផ្លូវរថភ្លើងធ្វើអំពីឈើក្រោយមកធ្វើអំពីដែក ។ ក្នុងឆ្នាំ ១៨១៤ ជនជាតិអង់គ្លេស ស្ដេហ្វាន់សុន បានធ្វើឪ្យម៉ាស៊ីនប្រើចំហាយទឹកបើកបរបានដោយប្រើកង់ ។ ម៉ាស៊ីនក្រោយនេះប្រើដោយប្រព័ន្ធពីស្ដុងនិងយេនក្បាលរថភ្លើងក៏ចាប់កំណើតឡើង ។ មុនដំបូងរថភ្លើងដឹកតែទំនិញប៉ុណ្ណោះ ក្រោយមកនៅឆ្នាំ១៨៣០ រថភ្លើងដឹកអ្នកដំណើរទី១ ក៏ដំណើរការឡើង ។ ក្នុងឆ្នាំ ១៨៤៨ រថភ្លើងមានបំពង ផ្សេងហ្រ្វាំខ្យល់ទប់ល្បឿនជួយរក្សាសុវត្ថិភាព កម្លាំងនិងល្បឿនមាន ...