ព្រះរាជាល្បីៗនិងស្នាព្រះហស្តរបស់ព្រះអង្គ ៖ • ព្រះបាទភវ័រ្មនទី១ ( ៥៥០ – ៦០០នៃគ.ស ) ព្រះអង្គជាបុត្ររបស់ស្ដេចវីរវ័រ្មន និងចៅរបស់ព្រះបាទរុទ្រវ័រ្មន ។ ព្រះបាទភវ័វ័្មនទី ១ បានរំដោះចេនឡាពីអាណាចក្រភ្នំ និងយកនគរភ្នំដាក់ជាចំណុះអាហារចក្រចេនឡាវិញ ។ ព្រះអង្គបានកសាងរាជធានីភវបុរៈ ( វត្តភូ ) ប្រាសាទវត្តភូ ប្រាសាទបារាណ (ស្ទឹងត្រែង) អាស្រមមហាឬស្សីនៅជើងភ្នំដា (តាកែវ) ...
vrean.com Latest Questions
ខាងលិចបានដើម្បីតម្រូវការទីផ្សារតើអាឡឺម៉ង់អភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនដូចជា ៖ • បើកចំហទីផ្សារអាឡឺម៉ង់ឲ្យកាន់តែធំទូលាយថែមទៀត • ពង្រីកតំបន់ឧស្សាហកម្មធំៗជាច្រើនកន្លែងទូទាំងប្រទេស ។
លក្ខណៈធម្មជាតិរបស់ប្រទេសអៀកឡង់អំណោយផលដល់ការរស់នៅរបស់ប្រជាជនទេពីព្រោះថាដីមានសំណើមជ្រុល ហើយគេពិបាករកដីតំបន់ណាដែលមានដីជីជាតិណាស់ ។
សហរដ្ឋអាមេរិកមានផ្ទៃដី ៩,៣៦៣,០០០ គីឡូម៉ែត្រក្រឡា ពីព្រំប្រទល់ប្រទេសកាណាដា មកដល់ព្រំដែនមិកស៊ិក ។
បានជាលោក ដឺហ្គោល បដិសេធមិនឪ្យប្រទេសអង់គ្លេសចូលជាសមាជិកទីផ្សារអឺរ៉ុប ពីព្រោះគាត់យល់ឃើញថា អង់គ្លេសជាដៃជិកសិ្នទ្ធជាមួយសហរដ្ឋអាមេរិក ។ ដោយឡែកប្រទេសបារាំងវិញចង់រក្សាឯករាជ្យ និងអធិតេយ្យភាព មិនចង់ឪ្យមានឥទ្ធិពលសហរដ្ឋអាមេរិកនៅទ្វិបនៅអឺរ៉ុបឡើយ ជាពិសេសគឺតួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងសម័្ពន្ធអាត្លង់ទិកខាងជើង ដែលមានសហរដ្ឋអាមេរិកជាអ្នកដឹកនាំ និយាយឪ្យចំគឺ បដិសេធឧត្តមភាពទាំងសហរដ្ឋអាមេរិក និងសហភាពសូវៀត ។
ពីមុន អង់គ្លេសនិងសហភាពសូវៀតដៃគូ នឹងគ្នា បានជាប្រទេសអង់គ្លេសក្លាយជាដៃគូប្រឆាំង នឹងសហភាពសូវៀតវិញគឺ ដោយសារតែប្រទេសអង់គ្លេសមានគំនិត ប្រឆាំងនឹងកុំមុយនីស្ដ ។ ពេលនោះលោក ឆឺ ឈីល បានថ្លឺង នៅហ្វុល តុន ថាពេលនេះវាំងននដែក បានបែងចែកទ្វីបអឺរ៉ុបជាពីរ គឺអឺរ៉ុបខាងលិច និងអឺរ៉ុបខាងកើត ។
រដ្ឋធម្មនុញ្ញបានបង្កើតសភាតំណាងប្រជាជនចំនួន២៥០ អាសនៈក្នុងនោះ១៥០ អាសនៈតំណាងវណ្ណៈកសិករ ៥០អាសនៈតំណាងវណ្ណៈពលករ និងកម្មករ និង៥០អាសនៈទៀតតំណាងកងទ័ពបដិវត្តន៍កម្ពុជា។
នៅ ១៩៧៧ ពួកមេដឹកនាំខ្មែរក្រហមបានបែងចែកតំបន់រដ្ឋបាលប្រទេសកម្ពុជា ចែកជា៧ ភូមិភាគគឺ៖ • ភូមិភាគបូព៌ា (ភូមិភាគ២០៣) • ភូមិភាគនិរតី (ភូមិ៤០៥) • ភូមិភាគឧត្តរ (ភូមិភាគ៣០៣) • ភូមិភាគពាយ័ព្យ (ភូមិភាគ៥៦០) • ភូមិភាគបស្ទឹម (ភូមិភាគ៤០១) • ភូមិភាគឦសាន (ភូមិភាគ១០៨) • ភូមិភាគកណ្ដាល។
អាស៊ានមានសមាជីកពេញសិទ្ធិ និងមិនពេញសិទ្ធិសរុបទាំងអស់មាន១២ប្រទេស រួមមាន៖ • សមាជិកពេញសិទ្ធិ មាន១០ប្រទេសគឺ សមាជិកអាស៊ានទាំង១០ (កម្ពុជា ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីភីន ឥណ្ឌូនេស៊ី ព្រុយណេ ភូមា និងឡាវ) • សមាជិកមិនពេញសិទ្ធិ មាន២ ប្រទេសគឺ ទីម័រខាងកើត និងប៉ាពួហ្គីណេថ្មី។
ពួកភេវរកម្មអន្តរជាតិគឺសំដៅលើពួកឧក្រិដ្ឋជនដែលធ្វើសកម្មភាពដោយគ្មានព្រំដែន។ ក្រៅពីសម្លាប់ឥស្សរៈសំខាន់ៗនិងប្រជាជន ពួកភេវរកម្មអន្តរជាតិបានបង្ក វិនាសកម្មមួយចំនួនដល់សន្ដិសុខនិងស្ថេរភាពសង្គមដូចជា៖ • បើកយន្ដហោះបំផ្លាញអាគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញ៉ូវញ៉កថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១១។ • ធ្វើសកម្មភាពពាក់ព័ន្ធនិងការជួញដូរថ្នាំញៀន និងជួញដូរមនុស្ស។ • ធ្វើចរាចរលុយក្លែងក្លាយ និងក្លែងឯកសារលុយពីធនាគារ។