ពលរដ្ឋមានកាតព្វកិច្ចចំបងពីរៈ ១. គោរពប្រណិបត្តិតាមច្បាប់ ២. ការពារច្បាប់ • ត្រូវសិក្សាយល់ដឹងអំពីច្បាប់នានាឲ្យបានច្បាស់លាស់ • ជួយពន្យល់ណែនាំអ្នកដទៃឲ្យបានយល់ដឹងអំពីច្បាប់នានា • ព្យាយាមឃាត់ឃាំងកុំឲ្យមនុស្សប្រព្រឹត្តអំពើណាដែលបំពានច្បាប់ • ជួយរិះរកយន្តការ ដើម្បីទប់ស្កាត់ការបំពានច្បាប់ និងរាយការណ៏ជូនអាជ្ញាធរមានសមត្ថកិច្ចអំពីការរំលោភច្បាប់ ដើម្បីផ្តន្មាទោសជនល្មើស។
vrean.com Latest Questions
មូលហេតុដែលនាំឲ្យកើតមានរញ្ជួយដីគឺ ដោយសារកម្លាំងធ្វើឲ្យផ្លាកតិចតូនិចមានចលនាដូចជា រុញ ទាញ និងកកិតគ្នា បណ្តាលឲ្យផ្លាកខូចទ្រង់ទ្រាយក្នុងការទប់ទល់និងកម្លាំង ។
ដោយសារសហភាពសូវៀតវាយរំដោះទឹកដីនៅអឺរ៉ុបបានធំជាងគេ ។
គេចែករ៉ែនៅកម្ពុជាជា ៤ក្រុមគឺ ៖
នៅសមាជជាតិសម័យសង្គមរាស្រ្តនិយមសមាជជាតិគឺជាស្ថាប័ននយោបាយរដ្ឋដែលទាមទារឲ្យមានចំនួនប្រជាពលរដ្ឋជាមួយនឹងមន្ត្រីរដ្ឋាភិបាល និងសមាជិកសភាដើម្បីពិភាក្សាអំពីប្រយោជន៍ជាតិរួម ។
កត្តាដែលជាប្រភពជំរុញឱ្យមានការកសាងប្រព័ន្ធដឹកនាំពិភពលោកតែមួយ (សកលភាវូបនីយកម្ម ) គឺ ៖ • កម្លាំងចលករនៃប្រព័ន្ធសេដ្ឋកិច្ចសកលលោកដែលជម្រុញឱ្យកាន់តែលចឡើងនូវអស្តុរភាព និង ផលវិបាកចំពោះបញ្ជាផ្ទៃក្នុងប្រទេស និងទំនាក់ទំនងរវាងប្រទេសលើសកលលោក។ នេះជាសញ្ញាមួយទាមទារឱ្យរិះរកការបង្កើតប្រព័ន្ធថ្មីមួយប្រកបដោយប្រសិទ្ធភាព។ • កំណើនយ៉ាងខ្លាំងនូវបំលាស់ប្តូរទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនៅលើសកលលោក។ • ការរីកចម្រើនយ៉ាងខ្លាំងនូវប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍អន្តរជាតិ។ • ការរីកសាយភាយយ៉ាងខ្លាំងនូវបច្ចេកវិទ្យារយោធាទំនើបដែលជានិច្ចជាកាលបាន ក្លាយជាឧបករណ៍នយោបាយ • បញ្ហារួមជាច្រើនបានកើតឡើងដែលទាមទារឱ្យមាន ការសម្រេចចិត្តដោះស្រាយបញ្ហាទាំងនេះតាមរយៈថ្នាក់ដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ សហគមន៍អន្តរជាតិជាដើម។
លោកសេនាប្រមុខ លន់ នល់ បានទម្លាក់សម្តេចនរោត្តម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋពនៅថ្ងៃទី ១៨ មីនា ឆ្នាំ១៩៧០ ។ក្រុមគាំទ្ររបបសាធារណរដ្ឋ បាទបង្កើតបក្សនយោបាយចំនួន គឺ បក្សសាធារណរដ្ឋ បក្សប្រជាធិបតេយ្យ និងបក្សសង្គមសាធារណរដ្ឋ ។