របបនយោបាយនេះមានរយៈពេលខ្លីដោយសារ ៖ • ប្រទេសកម្ពុជាបានក្លាយជាស្ថាននរក • ប្រជាជនត្រូវគេសម្លាប់ • បង្អត់តើអាហារ • បង្ខំអោយធ្វើការជាទម្ងន់ • ខ្វះថ្នាំពេទ្យព្យាបាល ខ្វះសម្លៀកបំពាក់ ខ្វះជំរក • ប្រជាជនមិនពេញចិត្តនឹងរបបនេះ ហើយនាំគ្នាធ្វើការប្រឆាំង • កងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា រួមជាមួយកងទ័ពវៀតណាមបានវាយរលំរបបនេះ ។
vrean.com Latest Questions
កំណែទម្រង់ប៉េរេស្រ្តយកាជះឥទ្ធិពលយ៉ាងដូចម្តេចដល់សហភាពសូវៀត និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើតដូចជា ៖ • ២៨ មិថុនា ១៩៩១ អង្គការកូមេកុងត្រូវបានបញ្ចប់ • ០១ កក្កដា ១៩៩១ កតិកាសញ្ញាវ៉ាសូរីត្រូវបានរំសាយ • អតីតសហភាពសូវៀតបានបាត់ឈ្មោះពីឆាកអន្តរជាតិ • លទ្ធិផ្តាច់ការកុំមុយនីស្ត នឹងសេដ្ឋកិច្ចសហភាពសូវៀតត្រូវជំនួសដោយរបបដឹកនាំតាមបែបទីផ្សារសេរី ប៉ុន្តែដើម្បីកែទម្រង់សេដ្ឋកិច្ច គេត្រូវខ្ចីទុនវិនិយោគយ៉ាងច្រើនពីប្រទេសលោកខាងលិច • នៅឩបទ្វីបបាល់កង់ភាពតាបតឹងរវាងជនជាតិស៊ែប និងក្រូអាត ដែលតស៊ូដណ្តើមឯករាជ្យ នាំឲ្យសហព័ន្ធយូហ្គោស្លាវីរលំរលាយនៅឆ្នាំ ១៩៩២ ។ • ប្រទេសបីនៅមាត់សមុទ្របាល់ទិច ប្រកាសឯករាជ្យ ។
បានជាពួកនិស្សិតមីយ៉ាន់ម៉ានៅទីក្រុងរ៉ង់ហ្គូន ធ្វើមហាបាតុកម្មទាមទារឲ្យឩត្តមសេនីយ៍ នេវិនចុះចេញពីតំណែងជាបន្ទាន់ ពីព្រោះ ៖ • ប្រើអំណាចផ្តាច់ការលើពួកប្រឆាំង • បង្កើនភាពអយុត្តិធម៍ក្នុងសង្គមកាន់តែខ្លាំងឡើង ដែលបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ច និងអំពើពុករលួយ ។
អភិវឌ្ឍលើវិស័យ ៖ • ឩស្សាហកម្មធនុស្រាល និងធុនធ្ងន់ • ពាណិជ្ជកម្ម ( ដណ្តើមទីផ្សារអន្តរជាតិបានច្រើន ) ។
ឈ្មោះទីក្រុង និងផ្ទៃដីរបស់ប្រទេសដែលជាសមាជិកអាស៊ានទាំង១០មាន ៖ • ប្រទេសថៃ ៖ ទីក្រុង បាងកក មានផ្ទៃដី ៥១៣ ០០០ គីឡូម៉ែត្រការេ • ប្រទេសម៉ាលេស្យា ៖ ទីក្រុង កូឡាឡាំពូ មានផ្ទៃដី ៣២៩៧៥៨ គីឡូម៉ែត្រការេ • ប្រទេសឥណ្ឌូនេស៊ី ៖ ទីក្រុង ចាកាតា មានផ្ទៃដី ១៩០០ ០០០ ...