កងទ័ពសម្ព័ន្ធមិត្តបានដកចេញអស់ពីប្រទេសអាឡឺម៉ង់នៅខែកញ្ញា ឆ្នាំ១៩៩៤ ។
vrean.com Latest Questions
លោកឧត្ដមសេនីយ៍ ដឺ ហ្កោល ចង់បានរបបនយោបាយមួយ ដែលប្រគល់តួនាទីដល់ប្រធានាធិបតី។ រដ្ឋធម្មនុញ្ញទី៣ ទុកប្រធានាធិបតីជាតំណែងកិត្ដិយសចំពោះការដឹកនាំនយោបាយរដ្ឋគឺ ជាតួនាទីនាយករដ្ឋមន្រ្ដីដែលជ្រើសតាំងដោយ សភា ។ ការដឹកនាំប្រទេស គឺជាតួនាទីរបស់គណបក្សកុំមុយនីស្ក គណបក្សសង្គមនិយម និងគណបក្សចលនាសាធារណរដ្ឋប្រជាជន ។
លោក ចន កេណ្ណឌី បានទទួលមរណៈភាពនៅថ្ងៃ២២ខែវិឆ្ឆិកាឆ្នាំ១៩៦៣នៅទីក្រុងដាឡាសហើយអ្នកកាន់អំណាចបន្ដពីលោក ចន កេណ្ណឌី លោកអនុប្រធានាធិបតី ចន សុន ។
រមណីដ្ឋានសំបូរព្រៃគុកគេចែកចេញជា ៤ ក្រុមធំៗគឺ ៖ ១. ក្រុមប្រាសាទខាងជើង ហៅថាប្រាសាទសំបូរនៅកណ្តាល និងពទ្ធ័ជុំវិញដោយប្រាសាទតូចៗ ហើយប្លែកៗគ្នា ។ ២. ប្រាសាទកណ្តាល ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីទិសចាងជើង ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត ។ នៅត្រង់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរ ក្នុងទិសនីមួយៗហៅថា ទេវកថា ។ នៅភាគខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត ។
ការបោះឆ្នោតនៅឆ្នាំ ១៩៧០ លោក អេតវត ហ៉ីត បានឡើងជានាយករដ្ឋមន្ដ្រី ។ លោកមកពី គណបក្សអភិរក្សនិយម ។
សកម្មភាពរបស់ សហរដ្ឋអាមេរិក ថៃ និងវៀតណាម ខាងត្បូងក្នុងការប្រឆាំងនឹងនយោបាយអព្យាក្រឹតរបស់សម្តេច សីហនុ មានដូចជា៖ • សហរដ្ឋអាមេរិកផ្តល់ជំនួយដល់កម្ពុជាមានទិសដៅចិញ្ចឹមពួកស្តាំនិយមនៅកម្ពុជាដើម្បីធ្វើជាមធ្យោបាយដើម្បីផ្តួលរំលំ សម្តេច នរោត្តម សីហនុ • ថៃ និងវៀតណាមខាងត្បូង បានធ្វើសកម្មភាពយ៉ាងចំហប្រឆាំងនិងកម្ពុជាដូចជា ការបិទព្រំដែនសេដ្ឋកិច្ច ធ្វើវិទ្ធង្សនយោបាយតាមព្រំដែមជាដើម • ថៃបានគាំទ្រសកម្មភាពពួកខ្មែរសេរី ដែលជាកងទ័ពឧទ្ទាមប្រឆាំងរដ្ឋាភិបាលកម្ពុជា ដោយផ្តល់ឲ្យកសាងជំរំហាត់ទ័ព កសាងស្ថានីយវិទ្យុផ្សាយសំឡេងឃោសនានិងនយោបាយសង្គមរាស្រ្តនិយម • វៀតណាមបានធ្វើការឈ្លានពានចូលក្នុងខេត្តតាមព្រំដែន ។
បានជាអាឡឺម៉ង់បែកបាក់ជាពីរ ព្រោះ៖ • សន្និសិទយ៉ាល់គាដែលធ្វើឡើងដោយមហាអំណាចទាំង៣ មានសូវៀត អង់គ្លេស និងសហរដ្ឋអាមេរិក ដើម្បីបែងប្រទេសអាឡឺម៉ងជា៤តំបន់ត្រួតត្រា • អាឡឺម៉ង់ខាងលិច គ្រប់គ្រងដោយសម្ព័ន្ធដែលចែកជា៣តំបន់ក្រោយមកប្រកាសជាសហព័ន្ធអាឡឺម៉ង់ប្រកាន់សេរីមានរដ្ឋធានីឈ្មោះបោន • អាឡឺម៉ងខាងកើតគ្រប់គ្រងដោយសូវៀត ជារដ្ឋប្រជាធិបតេយ្យ ប្រកាន់របបកុំមុយនីស្តមានរដ្ឋធានីឈ្មោះប៊ែរឡាំង ។
ការអធ្យាស្រ័យនេះនាំមកនូវ៖ គុណសម្បត្តិ • មានទំនាក់ទំនងល្អ • មានការពឹងពាក់គ្នាទៅវិញទៅមក • មានសាមគ្គីភាព • មានសុខសន្តិភាព • គ្មានសង្គ្រាម និងអំពើហិស្សាផ្សេងៗ • មានស្ថេរភាពក្នុងសង្គម • គ្មានការរើសអើង • មានការគោរពសិទ្ធិមនុស្ស គុណវិបត្តិ • សាសនាត្រូវបានគេប្រមាថ • បង្កឱ្យមានទំនាក់ទំនងផ្នែកសាសនា • អំពើអាក្រក់ត្រូវរួចខ្លួន អាចនាំឱ្យអស់ជំនឿសាសនា • បើគិតពិសាសនាពេកនាំឱ្យសង្គមមានភាពអនាធិបតេយ្យដូចនេះត្រូវគិតពីច្បាប់ទម្លាប់ខ្លះផងទើបបាន។
បក្សសម្ព័ន្ធវ៉ាសូវី និងអង្គការកូមេកុង មាន ៖ • បក្សសម្ព័ន្ធវ៉ាសូវី គឺជាអង្គការអង្គការពារដែលមានសមាជិក ជាប្រទេសកុំមុយនីសនៅអឺរ៉ុបខាងកើត បង្កើតឡើងសម្រាប់ប្រឆាំងនិងអង្គការអូតង់ មានកូនីវ ជាមេបញ្ជាការប្រចាំទ្វីបអឺរ៉ុបខាងកើត ។ បង្កើតឡើងនៅថ្ងៃទី ១៤ខែ មិថុនាឆ្នាំ ១៩៥៥ ។ សមាជិកនែអង្គការនេះមាន អាល់ ប៊ុលការី រ៉ូម៉ានី ហុងគ្រី ប៉ូឡូញ ឆេកូស្លូវវ៉ាគី និង ...
មូលហេតុនៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាគឺ ៖ បណ្ដាលមកពីប៉ុល ពត • កាប់សម្លាប់និងបង្កង់អាហារប្រជាជនកម្ពុជា • សម្លាប់អ្នកចេះដឹង (បញ្ញាវ័ន) • លុយបំបាត់សាសនា ប្រពៃណី ជំនឿ និងទំនៀមទម្លាប់ • យកប្រជាជនកម្ពុជាជាវាលពិឃាត និងផ្គាច់ទំនាក់ទំនងអន្ដរជាតិ • កម្ពុជាក្លាយជាកូនអុករបស់ចិន ។