បានជាសង្គមប្រជាជាតិអសមត្ថភាពនៅក្នុងការស្វែងរកដំណោះស្រាយទំនាក់ទំនងអន្តរជាតិ គឺ • ពុំមានកម្លាំង (ទ័ពពួកខៀវ) គ្រប់គ្រាន់ដើម្បីធានាសន្តិសុខពិភពលោក • ពុំមានថវិកាសម្រាប់ទ្រទ្រង់បេសកម្ម • ប្រទេសមហាអំណាចមួយចំនួនមិនគាំទ្រ • សមាជិកថយចុះជាលំដាប់ • ជាអង្គការអន្តរជាតិមួយបម្រើឱ្យនយោបាយប្រទេសមហាអំណាចនានាដែលមានជាងគេតែប៉ុណ្ណោះ ។
vrean.com Latest Questions
មូលហេតុនែវិវត្តិគ្រឿងយន្ដ ក្នុងសម័យបដិវត្តន៍ឧស្សាហកម្មគឺ ការប្រើម៉ាស៊ីនដើរដោយចំហាយទឹក អាចផ្ដល់ថាមពលដ៏សម្បូរថាមពលដ៏សម្បូរបែបនឹងមានតម្លៃថោក ។ នៅរវាងឆ្នាំ ១៨០០ ប្រទេសអង់គ្លេសមានធ្យូងថ្ម កម្លាំង ពលកម្មធន និងម៉ាស៊ីន វាយនភ័ណ្ឌទី ១ ដែលអាចឪ្យគេទទួលនាមផលទុនយ៉ាងច្រើនសម្បើមលើផលទុនដែលនៅសេសសល់ ។ ចំណែកប្រទេសដទៃទៀតកាន់តែច្រើនជាលំដាប់ អាស្រ័យដោយការអភិវឌ្ឍន័បច្ចេកទេសនោះគឺ “បដិវត្តន៍ឧស្សាហកម្ម “ ។ ឧស្សហកម្មប្រមូលផ្ដុំជំវិញតំបន់ស្រទាប់ធ្យូថ្ម ឬ ស្រទាប់រ៉ែដែក កំពង់ផែ ...
រាជរដ្ឋាភិបាលរបស់លោក ឆឺ ឈីល ត្រូវបានកើតឡើងដោយសម្ព័ន្ធភាពដែលមាន៣គណបក្សគឺគណបក្សអភិរក្សនិយម គណបក្សការងារនិយម និង គណបក្សសេរីនិយម ។
វិធានការថ្មីញូរឌៀលមានន័យថាការជួយសង្រ្គោះសេដ្ឋកិច្ចជាបន្ទាន់តាមកំណែទម្រង់របស់រដ្ឋាភិបាល ។ ផែនការនេះត្រូវបានបង្កើតឡើងដោយលោករ៉ូសឺវែល ។
អាឡឺម៉ងទាំង ២ គឺខាងលិចនិងខាងកើតបានប្រឈមមុខដាក់គ្នាខ្លាំងនៅឆ្នាំ ១៩៥០ គឺដោយសារតែមហាអំណាចលោកខាងលិចបានចាប់ផ្តើមបំពាក់អាវុធដល់កងទ័ពអាឡឺម៉ង់ និងការបញ្ចូលប្រទេសនេះជាសមាជិកទី ១៥ នៃអង្គការអូតង់ ឬ ណាតូ នៅឆ្នាំ ១៩៥៥ ។
ប្រទេសដែលធ្លាប់ធ្លាក់ក្រោមអាណានិគមអង់គ្លេសរួមមាន ឥណ្ឌា ស្រីលង្កា ប្រ៊ុយណេ ម៉ាឡេស៊ី ភូមា សិង្ហបុរី ហុងកុង អៀកឡង់ខាងត្បូង ហ្គាណាកេនយ៉ាប៉ាពួញគឺណេ នីហ្សេរីយ៉ា ស៊ូដង់ ទីប្រជុំកោះ សូឡូម៉ង់ អ៊ូហ្គាន់ដា អាហ្វ្រិកខាងត្បូងអូស្ដា្រលី ណូវ៉ែលសេឡង់….។
ស្នាដៃ ដែលធ្វើឪ្យ អ្នកស្រី ម៉ាការេត ថាត់ឆឺ កាន់តំណែងយូរជាងគេពីឆ្នាំ ១៩៧៩ ដល់ ១៩៩០ ដោយសារ៖ • ជ័នជំនះលើកោះហ្វក់ឡិននៅក្នុងចម្បាំងជាមួយអាហ្សង់ទីន • ការខ្ចងយកប្រេងនៅសមុទ្រខាងជើងកាត់បន្ថយការនាំចូលប្រេងពីអារ៉ាប់ • កាត់បន្ថយពីទំនាស់រវាងគណបក្សប្រឆាំង។
បានជាព្រះចៅអាឡិចសង់ទី២ ជាអធិរាជល្បីល្បាញក្នុងប្រវត្តិសាស្រ្តរូស៊ី ព្រោះ ៖ • ព្រះអង្គបានទុកស្នាព្រះហស្តជាច្រើនតាមទង្វើកំណែទម្រង់វិស័យនយោបាយពង្រីកទឹកដី និងវិស័យរូស៊ីកម្ម ។ • ព្រះអង្គលុបបំបាត់របបទាសភាព ។ • ធ្វើកំណែទម្រង់ផ្នែករដ្ឋបាល តុលាការ សិក្សាធិការ កងទ័ព ។
បឋមក្សត្រនៃនគរភ្នំមានព្រះនាម ” ហ៊ុន ទៀន ឬ កោណ្ឌិន “ ។ ស្នាព្រះហស្ដរបស់ព្រះអង្គ ៖ ក្រោយពីរៀបអភិសេកជាមួយព្រះនាងលីវយីរួច ។ ព្រះបាទហ៊ុន ទៀនបានរៀបចាំដីនគរភ្នំឪ្យកើតជានគររឹងមាំ និងខ្លាំងពូកែ ( រាជាធិតេយ្យ ) ។ ព្រះអង្គបានតាំងរាជធានីនៅក្រុងអង្គរបុរី ( ក្រុងនរវរនគរ ) ខេត្តតាកែវសព្វថ្ងៃ ។ ...