ប្រភពសំខាន់ដែលនាំឪ្យខូចស្រទាប់ដីមាន ២ យ៉ាងគឺ ៖ ការប្រើជីសរីរាង្គ និងថ្នាំពុលក្នុងការដាំដំណាំ ។ ការកាប់ទន្រ្ទានព្រៃឈើ ។
vrean.com Latest Questions
នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលអភិរក្សនិយមអង់គ្លេសពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៦៤ មាន៤រូបគឺមានឈ្មោះ ដូចជា ៖ • លោក វីនស្ដុន ឆឺឈីល កាន់អំណាចពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៥៥ ( លើកទី ២ ) • លោកអង្គតូនី អេដែន កាន់អំណាចពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៥៧ • លោកហារូល ...
សន្ទិសញ្ញាទីក្រុងប៉ារីសធ្វើឡើងនៅពេលទី២៣ ខែតុលា ឆ្នាំ ១៩៩១ ។ សន្ធិសញ្ញានេះមានអត្ថន័យ ៖ • បញ្ចប់ជម្លោះនយោបាយ សង្រ្គាមស៊ីវិលដ៏រុំារ៉ៃនៅកម្ពុជា • ជាកិច្ចព្រមព្រៀងសន្ដិភាពរវាងភាគីខ្មែរទាំង៤គឺ ភាគីរដ្ឋកម្ពុជា ហ្វុនស៊ិនប៉ិច រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និងភាគីខ្មែរក្រហម រួមជាមួយប្រទេសចំនួន១៨ទៀតគឺ សហរដ្ឋអាមេរិក បារាំង ចិន ថៃ អង់គ្លេស វៀតណាម ឥណ្ឌូនេស៊ី ឡាវ ជប៉ុន អូស្រ្ដាលី ...
រដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុនៅថ្ងៃ ១៨ មីនា ១៩៧០ ។
បញ្ហាដែលសំខាន់ជាងគេ គឺបញ្ហាទឹក ។ ពួកគេត្រូវមានវិន័យខាងសង្គមមួយដ៏តឹងរ៉ឹងក្នុងការចែកចាយនិងប្រើប្រាស់ទឹកដើម្បីជាផលប្រយោជន៍ដល់កសិកម្ម ។
ការបោះឆ្នោតបៅឆ្នាំ១៩៩៧ គណបក្សដែលជាអ្នកបោះឆ្នោតគឺជាគណបក្សការងារនិយមដែលមាននាយករដ្ឋមន្រ្ដីឈ្មោះតូនី ប្ល៊ែរ ។
បានជា “សង្រ្គាមផ្លេកបន្ទារ” មិនបានសម្រេច ព្រោះថ្ងៃទី ៣ -១០ ខែកញ្ញា ឆ្នាំ ១៩១៤ នៅលើសសមភូមិតាមដងទន្លេម៉ានកងទ័ពឯកភាពបារាំងអង់គ្លេសបានបញ្ឈប់ការវាយសម្រុកចូលទៅកាន់ប៉ារីសពីសំណាក់កងទ័ពអាឡឺម៉ង់ ។ ក្នុងប្រយុទ្ធនេះមានទាហាចូលរួមចំនួនលានមួយកន្លះ ។ ភាគីទាំងសងខាងបានបាត់បង់កម្លាំងប្រហែល ៦០០ពាន់នាក់ទាំងស្លាប់និងងរបួស ។ លទ្ធផលនៃសង្រ្គាមតាមដងទន្លេម៉ាកបានធ្វើឱ្យអាឡឺម៉ង់បោះបង់ចោលគម្រោង “សង្រ្គាមផ្លេកបន្ទោរ” ។
លោកអ៊ីត្លែបានរៀបចំនយោបាយវាតទីរបស់ខ្លួនក្នុងដំណាក់កាលពីឆ្នាំ ១៩៣៣-១៩៣៩ ដោយលោកបានអនុវត្តនយោបាយឈ្លានពាន និងធ្វើអាណានិគមលើប្រទេសទន់ខ្សោយបន្តបន្ទាប់ ។ • ខែកុម្ភៈ ឆ្នាំ ១៩៣៨ លោកអ៊ីត្លែបានយកប្រទេសអូទ្រីសមកភ្ជាប់និងរដ្ឋរបស់ខ្លួន • ប៉ុន្មានខែក្រោយមកលោកអ៊ីត្លែ បានបែរទៅរកប្រទេសឆេកូស្លូវ៉ាគីម្តងវិញ ។ ក្នុងសន្និសីទមយយនៅទីក្រុងមុយនិច ( ថ្ងៃទី២៩-៣០ ខែកញ្ញាឆ្នាំ ១៩៣៨) ប្រទេសអ៊ីតាលី បារាំង អង់គ្លេស បានសម្រេចយកតំបន់ស៊ុយដែកនៃប្រទេសឆេកូស្លូវ៉ាគីទៅឱ្យលោកអ៊ីត្លែ • បន្ទាប់ពី យកតំបន់ស៊ុយដែតបានហើយ កងទ័ពអាឡឺម៉ង់មិនអើពើនឹងអ្វីទាំងអស់ បានចូលកាន់កាប់ប្រទេសឆេកូស្លូវ៉ាគីទាំងស្រុងនៅថ្ងៃទី ...
បានជាមានឈ្មោះថាខេត្តសៀមរាប ព្រោះដោយសារដោយសារសៀមលើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរ ព្រះបាទចន្ទរាជាបានកេណ្ឌទ័ពទៅទប់ទល់នឹងទ័ពសៀមនៅស្ទឹងអង្គរ និងវាយបកសៀមឱ្យបាក់ទ័ពចាប់ជាឈ្លើយស្វឹងរាបពាន់នាក់ ។ ត្រង់កន្លែងនោះហៅភូមិសៀមរាប ឃុំសៀមរាប និងស្រុកសៀមរាប ក្លាយទៅជាខេត្តសៀមរាបរហូតដល់សព្វថ្ងៃ (សៀមចាញ់ខែ្មររាប) ។