កំណែទម្រង់របស់បារាំងមកលើប្រទេសកម្ពុជាមាន ផលវិជ្ជមាន និង អវិជ្ជមានដូចជា ៖ ផលវិជ្ជមាន • បារាំងបានស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្រ្ដខ្មែរ • បារាំងជួយអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ • បារាំងបានជួយទាមទារ ខេត្តមួយចំនួនពីសៀមមកវិញតាមរយៈកិច្ចព្រមព្រៀងឆ្នាំ១៩០៤ និង១៩០៧ ដូចជាម្លូរព្រៃ ស្ទឹងត្រែង បាត់ដំបង សៀមរាប • ធ្វើទំនើបកម្មប្រព័ន្ធអប់រំ កសាងសាលារៀន មន្ទីរពេទ្យ រៀបចំវចនានុក្រមខ្មែរ • ធ្វើកំណែទម្រង់វិស័យរដ្ឋបាល សេដ្ឋកិច្ច និងកសិកម្ម
vrean.com Latest Questions
សម្តេចនរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះបិតា នៅថ្ងៃ០៣ ខែមីនា ឆ្នាំ១៩៥៥ ។ មូលហេតុដោយសារ ៖ • រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ បានបញ្ញត្តិក្រឹត្យអំណាចនៃព្រះមហាក្សត្រ ( មិនអនុញ្ញាតឲ្យព្រះអង្គនៅជាស្តេចដឹកនាំរដ្ឋាភិបាល ) • បង្កើតអង្គការសង្គមរាស្រ្តនិយម ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសកលនៅខែកញ្ញា ១៩៥៥ ដែលជាមធ្យោបាយតែមួយគត់ ក្នុងការដឹកនាំរដ្ឋាភិបាលដើមប្បីប្រជែងអំណាចជាមួយគណបក្សនយោបាយផ្សេងៗ • បម្រើប្រជារាស្រ្តដោយផ្ទាល់ដើម្បិកសាងប្រទេសជាតិ ឲ្យមានភាពរីកចម្រើនរុងរឿងថ្កុំថ្កើងឡើងវិញ…។
ក្រោយសង្រ្គាមលោកលើកទី២ ប្រទេសនៅអឺរ៉ុបមួយចំនួន បានស្ដារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ ។ ប្រទេសទាំងនោះបានស្ដារសេដ្ឋកិច្ចរបស់ខ្លួនដោយពឹងផ្អែកទៅលើប្រាក់កម្ចីពីសហរដ្ឋអាមេរិក ។
រាប់ជួរភ្នំដែលកើតឡើងពីពំនើងផ្នត់នៅលើពិភពលោក ៖ • ជួរភ្នំអាបាឡាស់ • ជួរភ្នំអាល់ • ជួរភ្នំហិមាល័យ • ជួរភ្នំថ្ម… ។
ធនាគារពិភពលោកមានតួនាទីសំខាន់ៗដូចជា៖ • ផ្តល់ប្រាក់កម្ចីឬឥណទានដល់គម្រោងសំខាន់ៗ ដើម្បីសបង្កើនការអភិវឌ្ឃសេដ្ឋកិច្ចសមាជិក • ការកាត់បន្ថយភាពក្រីក្រជាបេសកកម្មរបស់ធានាគារនេះ។ • ធានាគារនេះផ្តល់់ប្រាក់កម្ចីឬឥណទាននិងជំនួយសម្រាប់គម្រោងកម្មវិធិ និងជួយផ្នែកបច្ចេកទេសក្នុងករណីដែលប្រទេសនិងផ្នែកឯកជនធ្វើឡើងដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឃ និងប្រទេសអន្តរកាល។
សិង្ហបុរីមានទីតាំងស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាចុងខាងត្បូងនៃឩបទ្វីបម៉ាឡេស៊ី ។ បានទទួលឯករាជ្យនៅឆ្នាំ ១៩៦៥ ។
ទំនាក់ទំនងនៃកូរ៉េទាំងពីរមានទំនាក់ទំនងភាពជាបងប្អូន (ជនជាតិកូរ៉េដូចគ្នា) ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ។
សង្រ្គាមរវាងបារាំង និងអាល់សេរី បានចាប់ផ្ដើមពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៦២ ហើយត្រូវបានបញ្ចប់តាមរយៈសន្ធិសញ្ញា អេវីយ៉ង ។
បានជាគណបក្សអភិរក្សនិយមផ្លាសប្ដូរមនុស្សថ្មីក្នុងការគ្រប់គ្រងប្រទេសពីព្រោះមេដឹកនាំគណបក្សបានយល់ឃើញថាការដឹកនាំយូរពេកនាំឲ្យកើតមានវិបត្ដិដូច្នេះ ត្រូវតែផ្លាសប្ដូរមនុស្សថ្មី ។ ហើយលោក ចន មេជើ ដែលបានឡើងបន្ដពីលោកស្រី ម៉ាការ៉េត ថាត់ឆឺ ឆ្នាំ១៩៩៩០ ។