vrean.com Latest Questions
ធនាគារពិភពលោកមានតួនាទីសំខាន់ៗដូចជា៖ • ផ្តល់ប្រាក់កម្ចីឬឥណទានដល់គម្រោងសំខាន់ៗ ដើម្បីសបង្កើនការអភិវឌ្ឃសេដ្ឋកិច្ចសមាជិក • ការកាត់បន្ថយភាពក្រីក្រជាបេសកកម្មរបស់ធានាគារនេះ។ • ធានាគារនេះផ្តល់់ប្រាក់កម្ចីឬឥណទាននិងជំនួយសម្រាប់គម្រោងកម្មវិធិ និងជួយផ្នែកបច្ចេកទេសក្នុងករណីដែលប្រទេសនិងផ្នែកឯកជនធ្វើឡើងដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឃ និងប្រទេសអន្តរកាល។
សិង្ហបុរីមានទីតាំងស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាចុងខាងត្បូងនៃឩបទ្វីបម៉ាឡេស៊ី ។ បានទទួលឯករាជ្យនៅឆ្នាំ ១៩៦៥ ។
លោកឧមត្តសេនីយ៍ ដឺ ហ្គោល ចង់បានរបបនយោបាយមួយ ដែលប្រគល់តួនាទី ទូលំទូលាយដល់ប្រធានាធិបតី ។ រដ្ឋធម្មនុញ្ញទី ៣ ទុកប្រធានាធិបតីជាតំណែងកិត្តិយសចំពោះការដឹកនាំនយោបាយរដ្ឋគឺជាតួនាទី នាយករដ្ឋមន្ដ្រីដែលជ្រើសតាំងដោយសភា ។ ការដឹកនាំប្រទេសគឺជាតួនាទី របស់គណបក្សកុំមុយនីស្ដ គណបក្សសង្គម និយម និងគណបក្សចលនា ។
បានជាសាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឬ អាឡឺម៉ង់ខាងកើត មានការធ្លាក់ចុះខាងសេដ្ឋកិច្ចពីព្រោះ ៖ • សក្តានុពលនៃសន្ទុះសេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចមានការរីចម្រើនយ៉ាងខ្លាំងដែលជាហេតុអូសទាញប្រជាជនអាឡឺម៉ង់ខាងកើតឪ្យភាសខ្លួនមកកាន់អាឡឺម៉ង់ខាងលិចដើម្បីស្វែងរកការងារ និងសុភមង្គលថ្មី ។ • ការស្រែកឃ្លាននៃសេរីភាពដោយសារតែយុវជនបញ្ញាវ័ន្ដកម្មករជំនាញៗបានភាសខ្លួនចេញពីអាឡឺម៉ង់ខាងកើត ។
ដីកសិករនៅប៉ូឡូញត្រូវគេរៀបចំឡើងជា២ ប្រភេទហើយប្រភេទ នីមួយៗមានលក្ខណៈដូចជា៖ នៅតំបន់នៅខាងជើងគឺជាដីសើមពុំសូវមានជីជាតិជាវាលទំនាបមួយផ្នែកគ្របដណ្ដប់នៅ ដោយព្រៃនិងមួយផ្នែកទៀតអំណោយផលទៅដល់ដំណាំដំឡូងបារាំង និងចិញ្ចឹមជ្រូក ។ នៅតំបន់ខាងត្បូងជាដីសម្បូរទៅដោយជីជាតិល្អ គេដាំស្រូវសាឡី បេតារ៉ាវ ស្ករ និងបន្លែ ។
ក្រៅពីសម្លាប់ឥស្សរៈជនសំខាន់ៗនិងប្រជាជន ពួកភេរវកម្មអន្តរជាតិបានបង្ក វិនាសកម្មមួយចំនួន ដល់សន្ដិសុខ និងស្ថេរភាពសង្គមដូចជា៖ • បើហាន្ដហោះបំផ្លាញអាគារពាណិជ្ជកម្មពិភពលោកនៅទីក្រុងញ៉ូវយ៉ក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១។ • ធ្វើសកម្មភាពពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន និងជួនដូរមនុស្ស • ធ្វើចរាចរលុយក្លែងក្លាយ និងក្លែងឯកសារលុយពីធនាគារ។
នាទីសំខាន់បីយ៉ាងរបស់ស្លឹកៈ • បំភាយចំហាយទឹក និងអុកស៊ីសែនទៅក្នុងបរិយាកាស • ស្រូបយកឧស្ម័នកាបូនិចដើម្បីធ្វើរស្មីសំយោគ • ផលិតអាបូនអ៊ីដ្រាត ( ស្ករ ) ដើម្បីទ្រទ្រង់ដល់ការលូតលាស់សារពាង្គកាយរបស់រុក្ខជាតិនិងដល់អ្នកប្រើប្រាស់ទូទៅ ( សត្វ ) ។
បានជាកងទ័ពវៀតណាមខាងជើងទទួលជ័យជំនះលើកងទ័ពវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិក ព្រោះ ៖ • ប្រទេសលោកខាងលិចនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងចំពោះអាមេរិក • មានបាតុកម្មនៅសហរដ្ឋអាមេរិកមិនឱ្យធ្វើសង្រ្គាមនៅវៀតណាម • សហរដ្ឋអាមេរិកបានចំណាយអស់ធនធានយ៉ាងច្រើន ជាពិសេសបាត់បង់ជីវិតកងទ័ព និងបន្សល់ទុកជនពិការដោយសារសង្រ្គាម • ពួកកុំមុយនីសមានកម្លាំងច្រើននិងប្រកបដោយបទពិសោធខ្ពស់ក្នុងការធ្វើសឹកសង្រ្គាម • សហភាពសូវៀតនិងចិនប្រជាមានិតបានជួយឩបត្ថម្ភគ្រឿងសព្វាវុធដល់វៀតណាមកុំមុយនីស ហើយគេប្រឹងប្រែងបញ្ចៀសការចូលប្រយុទ្ធនៅលើសមរភូមិដោយផ្ទាល់ ។
ទំនាក់ទំនងនៃកូរ៉េទាំងពីរមានទំនាក់ទំនងភាពជាបងប្អូន (ជនជាតិកូរ៉េដូចគ្នា) ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ។