អាស៊ានបង្កើតឡើងដំបូងមានប្រទេស៥ នៅទីក្រុងបាងកក ដែលរួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភីលីពិន និងថៃ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧។
vrean.com Latest Questions
អាស៊ានមានន័យថា”សមាគមប្រជាជាតិអាស៊ីងគ្នេយ៍”។អស៊ានជាពាក្យកាត់ភាសាអង់គ្លេសដែលមកពីពាក្យពេញថា”ASEAN=Association of South East Asian Nation”។
មាត្រាទី៤៩ ចែងថា “ប្រជាពលរដ្ធ និងអាជ្ញាធររដ្ធត្រូវតែគោរពច្បាប់រដ្ធធម្មនុញ្ញនិងគោរពច្បាប់”។
ជំពូកទាំង១៤ មានចំណងជើងដូចតទៅនេះ : • ជំពូក ១ អំពីអធិបតេយ្យ • ជំពូក ២ អំពីព្រះមហាក្សត្រ • ជំពូក ៣ អំពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ធខ្មែរ • ជំពូក ៤ អំពីរបបនយោបាយ • ជំពូក ៥ អំពីសេដ្ធកិច្ច • ជំពូក ៦ អំពីអប់រំ វប្បធម៍ និងសង្គមកិច្ច • ជំពូក ...
យើងប្រជារាខ្មែរ ដែលធ្លាប់មានអារ្យធម៍ឩត្តុង្គឩត្តមប្រទេសជាតិស្តុកស្កម្កធំទូលាយថ្កុំថ្កើងរុងរឿងកិត្យានុភាពខ្ពង់ខ្ពស់ភឺ្លចែងចាំងដូចពេជ្រពណ្ណរាយ។ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីទសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយទ្រុឌទ្រោមអន់ថយមហាសោកស្តាយ។ បានភា្ញក់រលឹកក្រោកឈរឡើង ចងបាច់ឆន្ទះមោះមុត ប្តូរផ្តាច់ រូបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លានិងអារ្យធម៏អង្គដ៏បវរ កសាងប្រទេសជាតិឲ្យទៅជា”កោះសន្តិភាព”ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្សគោរពច្បាប់ ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិ ឲ្យបានឈានឡើងរីកចំរើនលូតលាស់ សម្បូររុងរឿងជានិច្ច។
មាត្រាទី២ ជំពូក១ បានចែងថា ‘ បូរណភាពដែនដីរបស់ព្រះជាណាចក្រកម្ពុជា មិនអាចរំលោភបានឡើងក្នុងព្រំដែនខ្លួន ដែលមានកំណត់ក្នុងដែនដីខ្នាត់ ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣ ដល់ ១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនីចន្លោះឆ្នាំ ១៩៦៣ ដល់ ១៩៦៩ និងមាត្រាទី៣ ជំពូក១ បានចែងថា ព្រះរាជាណាចក្រកម្ពុជារដ្ធមិនអាចបំបែកបាន។
មាត្រាទី៣៥ ជំពូក៣ បានចែងថា ប្រជាពលរដ្ធខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមជីវភាពនយោបាយ សេដ្ធកិច្ច សង្គមកិច្ច និងវប្បធម៏របស់ប្រជាពលរដ្ធត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ធ។
មាត្រាទី៣៥ ជំពូក៣ ខាងលើបានបញ្ជាក់រួចហើយពីសិទ្ធិចូលរួមក្នុងការគ្រប់គ្រងប្រទេសជាតិលើគ្រប់វិស័យរបស់ពលរដ្ធ។
មាត្រាទី៣៤ ជំពូក៣ បានចែងថា “ ប្រជាពលរដ្ធខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត”។ បទបញ្ញត្តិដែលចែងពីសិទ្ធិបោះឆ្នោត ឬឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត។ មាត្រាទី៣៧ ជំពូក៣ ដដែលបានចែងថា “ពលរដ្ធមានសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់”។ មាត្រាទី៤២ ជំពូក៣ បានចែងថា “ពលរដ្ធគ្រប់រូបមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ”។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។ ប្រជាពលរដ្ធខ្មែរអាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្តាប់ធ្នាប់សង្គម។
ខ្ញុំតាំងសច្ចាថានឹងប្រព្រឹត្តតាមរដ្ធធម្មនុញ្ញ និងច្បាប់ទាំងទ្បាយនៃព្រះរាជាណាចក្រ ហើយនិងតាំងចិត្តធ្វើផលប្រយោជន៏ដល់រដ្ឋ និងប្រជារាស្រ្ត។