ឩបសម្ព័ន្ធទី ៦ នៃរដ្ធធម្មនុញ្ញមានសេចក្តីជាអាទិថាៈ សច្ចាប្រណិធាន ទូលព្រះបង្គំ យើងខ្ញុំ នាយករដ្ធមន្ត្រី និងសមាជិករាជរដ្ធាភិបាល សូមធ្វើសច្ចាប្រណិធាន នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រដូចតទៅៈ ក្នុងពេលប្រតិបតិ្តការតាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជារាស្រ្តកម្ពុជាបានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមបេ្តជ្ញាគោរពរដ្ធធម្មនុញ្ញ បម្រើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលប្រយោជន៏របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។ ទូលព្រះបង្គំយើងខ្ញុំសូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៏ជាតិសម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ...
vrean.com Latest Questions
មាត្រាទី៣២ ជំពូក៣ បានចែងថា “ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងសន្តិសុខផ្ទាស់ខ្លួន”។ ទោសប្រហារជីវិតមិនត្រូវឲ្យមានឡើយ។ មាត្រា៣៨ ជំពូក៣បានចែងថា “ច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ”។ ច្បាប់ការពារជីវិត សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ធ។ ការចោទប្រកាន់ ការចាប់ខ្លួនឬការឃុំខ្លួនជនណាមួយនឹងធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។
មាត្រាទី៤១ ជំពូក២ បានចែងថា “ពលរដ្ធគ្រប់រូបមានសិទ្ធិបព្ជោញមតិ ប្រជុំ បោះពុម្ពផ្សាយ តែកុំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ដល់ទំនៀមទំលាប់សណ្តាធ្នាប់សាធារណៈ សន្តិសុខជាតិ”។របបសារពត៍មាន និងរៀបចំដោយឡែក។
មាត្រាទី៤៣ បានចែងថា “ប្រជាពលរដ្ធទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿ”។ សេរីភាពខាងជំនឿនិងប្រតិបត្តិតាមផ្លូវសាសនា ត្រូវបានរដ្ធធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿសាសនាដទៃទៀតដល់សណ្តាប់ធ្នាប់សាធារណៈ ។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ធ។
មាត្រាទី៣៥ ដែលបានចែងពីសិទ្ធិសើរគ្នាក្នុងការងារសេដ្ឋកិច្ចសង្គមកិច្ច និងនយោបាយរបស់សង្គមជាតិមាត្រាទី៣៦ បានចែងថា”ប្រជាពលរដ្ធទាំងពីរភេទមានសិទ្ធិជ្រើសរើសមុខរបរដោយសើ្មភាពគ្នា ដោយផ្អែកលើសមត្ថភាព និងទទួលប្រាប់បៀវត្សរ៍ស្មើគ្នានិងបុរសដែរ”។ កិច្ចការផ្ទះមានតម្លៃស្មើនិងចំណូលមកពីក្រៅផ្ទះ និងមាត្រា៤៥ ចែងថា “ការរើសអើងភេទត្រួវបំបាត់ចោលការធ្វើអាជីវកម្មលើការងាររបស់ស្រ្តីត្រូវហាមឃាត់បុរសនិងស្រ្តីមានសិទ្ធិស្មើគ្នាលើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យអាពាហ៏ពិពាហ៏និងគ្រួសារ”។
មាត្រាទី៤៤ បានចែងថា “ជនណាក៏ដោយ ទោះជាបុគ្គលក្តី សមូហភាពក្តី មានសិទ្ធិជាម្ចាស់លើកម្មសិទ្ធិ”។ មានតែរូបវន្តបុគ្គលដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។ កម្មសិទ្ធិស្របច្បាប់របស់ពលរដ្ធ ត្រូវឋិតនៅក្រោមកិច្ចគាំពាររបស់ច្បាប់ដែលនឹងដកហូតបានលុះត្រាតែផលប្រយោជន៍សាធារណៈតម្រូវដោយមានចែងក្នុងច្បាប់ហើយស្រេច និងត្រូវសងជាសំណងដោយសមរម្យនិងយុត្តិធម៏។
មាត្រាទី៤០ បានចែងថា “សេរីភាពក្នុងការដើរឆ្ងាយជិត និងតាំងទីលំនៅឋានស្របច្បាប់របស់ពលរដ្ធត្រូវបានគោរព”។ ប្រជាពលរដ្ធអាចចេញដំណើរទៅតាំងទីលំនៅ នៅប្រទេសក្រៅនិងវិលត្រឡប់មកវិញបាន។ ការរក្សាសិទ្ធិមិនរំលោភលើលំនៅឋានអាថ៏កំបាំងនៃការឆ្លើយឆ្លងលិខិត សារទូរលេខ ទូរពុម្ព ទូរគមន៏ និងតាមទូរស័ព្ទត្រូវធានា។ ការឆែកឆេរលំនៅឋានសម្ភារៈវត្ថុ និងលើរូបបុគ្គលត្រូវធ្វើឲ្យស្របនឹងបទបញ្ញត្តិច្បាប់។
មាត្រាទី៣៩ ចែងថា “ច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភលើរូបរាងបុគ្គល អាយុជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ធ”។ ការចោទប្រកាន់ការឃាត់ខ្លួន ការចាប់ខ្លួននឹងអាចធ្វើទៅបាន លុះត្រាតែអនុវត្តត្រឹមត្រូវតាមច្បាប់។ ការបង្ខិតបង្ខំ ការធ្វើបាបលើរូបកាយឬប្រព្រឹត្តិកម្មណាមួយ ដែលបន្ថែមទម្ងន់ទៅលើអ្នកជាប់ឃុំឃាំង ឬអ្នកទោសត្រូវហាមឃាត់ជាដាច់ខាត។ ការទទួលសារភាព ដែលកើតឡើងពីការបង្ខំតាមផ្លូវកាយក្តី ផ្លូវចិត្តក្តី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ។ រីមតិសង្ស័យត្រូវបានជាផលប្រយោជន៏ដល់ជនជាប់ចោទ។
មាត្រាទី៣១ និងមាត្រាទី៤៨ ដែលចែងថា “រដ្ធធានារក្សាការពារសិទ្ធិរបស់កុមារ ដូចមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ”។
មាត្រាទី១៦ ចែងថា “ព្រះមហាក្សត្រទ្រង់គង់ជាមេបញ្ជាការកំពូល នៃកងយោធាខេមរភូមិន្ទ និងមាត្រាទី២៤ ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតីនៃឩត្តមក្រុមប្រឹក្សាការពារជាតិ ដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ”។ ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាមក្រោយពីការអនុមតិពីរដ្ធសភា។