នយោបាយការបរទេសក្នុងរបបសាធារណរដ្ឋទី៥ គឺ ៖ • បញ្ចប់សង្គ្រាមនៅអាល់ហ្សេរីដោយនាំយកជនជាតិបារាំងជាងមួយលាននាក់មកកាន់មាតុភូមិវិញ • ជំទាស់មិនឲ្យអង់គ្លេសចូលជាសមាជិកទីផ្សាររួមអឺរ៉ុប • រិះគន់ចំពោះនយោបាយសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៦៦ នៅពេលដែលដឹងខ្លួនថាគ្មានសមត្ថភាពការពារខ្លួនឯងបាន • បារាំងជាសមាជិកទីផ្សាររួមអឺរ៉ុប ។
vrean.com Latest Questions
កត្តាដែលធ្វើឪ្យសេដ្ឋកិច្ចសម័យអង្គររីកចម្រើន គឺ ៖ ក. ស្ថានភាពភូមិសាស្រ្ដ • តំបន់អង្គរជាចំនុចកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជានាសម័យនោះ • ជាទីប្រជុំនៃផ្លូវជំនាញទាំងគោក ទាំងទឹក • សម្បូរទៅដោយធនធានធម្មជាតិដូចជាត្រីនៅក្នុងបឹងទន្លេសាប ម្រឹត ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទទន្លេសាប ម្រឹត ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទនៅភ្នំគូលែង • វាលទំនាបនៅជុំវិញ ប្រកបដោយដីមានជីជាតិសម្រាប់ធ្វើកសិកម្ម • ស្ថានភាពភូមិសាស្រ្ដល្អ គឺដីមានជីជាតិ គួបផ្សំជាមួយមធ្យោបាយបច្ចេកទេសដ៏ចំណាននិងធនធានមនុស្សយ៉ាងអង់អាចក្លាហាន បាននាំឪ្យសេដ្ឋកិច្ចខ្មែររីកចម្រើនជាអតិបរមា ខ. ធនធានមនុស្សនិងមរតកពីអតីតកាល • ជនជាតិខ្មែរនៅសម័យអង្គរ ជាជនជាតិដែលមានចិត្តអំណត់ ...
មហាអំណាចអាឡឺម៉ង់ អ៊ីតាលី និងជប៉ុនបានរៀបចំយុទ្ធសាស្រ្តនយោបាយរបស់ខ្លួន មុននឹងផ្ទុះសង្រ្គាមលោកលើកទី២ (១៩៣៦-១៩៣៩) ដូចខាងក្រោម • នៅឆ្នាំ ១៩៣៧ កងទ័ពជប៉ុនដែលឈរជើងស្រាប់នៅតំបន់អ៉ាន់ជូរី បានលុកលុយចូលជ្រៅទៅក្នុងប្រទេសចិនរហូតដល់ទីក្រុងប៉េកាំង • នៅខែមីនា ឆ្នាំ ១៩៣៨ កងទ័ពអាឡឺម៉ង់បានចូលកាន់កាប់ប្រទេសអូទ្រីស ហើយភ្ជាប់ទឹកដីនេះទៅនឹងប្រទេសអាឡឺម៉ង់ • នៅឆ្នាំ ១៩៣៨ អាឡឺម៉ង់ទាមទារឱ្យឆេកូស្លូវ៉ាគី ប្រគល់តំបន់ស៊ូដែតដែលស្ថិតក្រោមម៉ាន់ដាតរបស់ខ្លួនមកឱ្យអាឡឺម៉ង់ • នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៩៣៩ ពួកផាស៊ីសអាឡឺម៉ង់បានដាក់ទ័ពចូលកាន់កាប់ទីក្រុងប្រាកនៃប្រទេសឆេកូស្លូវ៉ាគី ...
ក្រុមប្រឹក្សាសន្តិសុខមានសមាជិកអចិន្ត្រៃយ៍ចំនួន៥ប្រទេស គឺ បារាំង អង់គ្លេស ចិន អាមេរិក រូស៊ី ។ ក្រុមប្រឹក្សាសន្តិសុខមានតួនាទីថែរក្សាសន្តិភាព និងសន្តិសុខពិភពលោក រីពង្រឹងសន្តិភាពលើពិភពលោក ។
អាឡឺម៉ង់ត្រូវបានបែកចែកជាពីរនៅថ្ងៃទី១២ ខែសីហា ឆ្នាំ ១៩៤៨ ដោយសារការប្រឈមដាក់គ្នារវាងមហាអំណាចទាំងពីរគឺសហភាពសូវៀត និងសហរដ្ឋអាមេរិក ។ សន្និសីទក្រុងយ៉ាល់តាដែលបែងចែកប្រទេសអាឡឺម៉ង់ជាបួនតំបន់ត្រួតត្រា ដើម្បីកុំឲ្យប្រទេសនេះមានលទ្ធភាព បង្កសង្គ្រាមទៀត។
បញ្ញាមាន២ប្រភេទគឺៈ • បញ្ញាប្រតិបត្តិៈ ជាបញ្ញាកម្រិតទាបហើយកើតឡើងចំពោះសត្វស្វា និងកូនក្មេងអាយុក្រោមពីរឆ្នាំ។ • បញ្ញាទ្រឹស្តីៈ ជាបញ្ញាដែលកើតចេញពីគំនិតអរូបីអាស្រ័យដោយមានភាសាជាជំនួយ។
ដើម្បីស្ដារសេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលបារាំងបានធ្វើដូចតទៅ ៖ • កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន…និងធ្វើឪ្យមានកំណើនខាងផលិតផល ឧស្សាហកម្ម និងកសិកម្ម ប្រហាក់ប្រហែលមុនឆ្នាំ ១៩៣៨ ។ • ធ្វើជាតួបនីយកម្មរោងចក្រឧស្សាហកម្មធ្បូងថ្មនិងឧស្ម័នរហូតដល់ធនាគារ ។ • បង្កើតអង្គមានជំងឺ គ្រោះថ្នាក់ក្នុងការងារ និងប្រាក់បំណាច់សម្រាប់គ្រួសារ ។
ប្រទេសកម្ពុជាបានបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តចំនួន ៤ដងរួចមកហើយគឺ នៅឆ្នាំ១៩៩៣ ១៩៩៨ ២០០៣ និងឆ្នាំ ២០០៨ ។ ហើយអាណត្តិទី៥ និងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ដែលមានគណបក្សនយោបាយចំនួន ៤ ចូលរួមក្នុងការប្រកួតប្រជែងយកសម្លេងគាំទ្រគឺ ៖ • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ • គណបក្សហ៊្វុនស៊ីនប៉ិច • គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ • គណបក្សប្រជាជនកម្ពុជា • គណបក្សសង្គ្រោះជាតិ • គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
គោលបំណងរួមនៃសាសនាទាំងអស់មានដូចជា៖ • លុបបំបាត់រាលអំពើអាក្រក់ • ពង្រីករាល់អំពើល្អ អំពើប្រកបដោយកុសល • ស្វែងរកសុខសន្តិភាពជួនមនុស្សជាតិ • រំដោះមនុស្សឱ្យចាកផុកពិទុក្ខសោក