vrean.com Latest Questions
ដែលហៅថា ការទទួលខុសត្រូវ គឹជាកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗដែលត្រូវធានារ៉ាប់រងអំពើរបស់ខ្លួន ដោយមានមូលដ្ឋាននៅលើសីលធម៌និងច្បាប់ហើយហ៊ានទទួលសារភាពថាខ្លួនជាអ្នកប្រព្រឹត្តនិងទទួលផលវិបាកនៃអំពើទាំងនោះ ។ឧទាហរណ៍អ្នកបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃអ្នកត្រូវទទួលខុសត្រូវចំពោះសកម្មភាព ឬអំពើដែលខ្លួនបានប្រព្រឹត្តដូចជាក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍អ្នកត្រូវសងការខូចខាតទ្រព្យសម្បត្តិដល់អ្នករងគ្រោះ ។
ស្ថានភាពសេដ្ឋកិច្ចមុនថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ គឺ៖ • ឈប់ទទួលជំនួយយោធាពីសហរដ្ឋអាមេរិក • ទទួលជំនួយយោធាពីប្រទេសចិន • ធ្វើជាតូបនីយកម្មពាណិជ្ជកម្មក្រៅប្រទេស • បិទទ្វារធនាគារឯកជន • បាត់បង់ប្រាក់ចំណូលពន្ធលើការនាំចេញ • ការបាត់បង់ជំនាញគ្រប់គ្រងលើសហគ្រាស និងកង្វះបច្ចេកទេស • ការរត់ពន្ធ ការគ្រប់គ្រងឩស្សាហកម្មមិនបានល្អ • ការចំណាយខ្វះតុល្យភាព • កសិកម្មជួបវិបត្តិដោយសារ ៖ ប្រព័ន្ធធារាសាស្រ្តគ្មានប្រសិទ្ធិភាព ។
ព្រៃឈើបានផ្តល់សារៈសំខាន់ និងផលវិបាកសម្រាប់មនុស្សលោកនៅពេលដែលព្រៃឈើបាត់បង់ដូចជា ៖ ព្រៃឈើបានផ្តល់សារៈសំខាន់ ដូចជា៖ • ជួយទ្រទ្រង់អាកាសធាតុផែនដី • ជួយធ្វើឲ្យដីមានជីវជាតិ • នាំមកនូវទឹកភ្លៀង • ជាជម្រកជីវចម្រុះ • ភាពស្រស់បំព្រង់នៃផែនដី ។ ព្រៃឈើបានផ្តល់ផលវិបាក ដូចជា៖ • ផែនដីឡើងកម្តៅ • ភាពរាំងស្ងួត • ធ្វើឲ្យដីគ្មានជីវជាតិ • បាត់បង់នូវជីវចម្រុះ ។
បំណងជួយយួនកុំមុយនីស្តនិងកេងចំណេញថ្លៃស្រូវ (បានថ្លៃជាងរដ្ឋាភិបាលខ្មែរ ) ។
ព្រះបាទអង្គឌួងកសាងកំពង់ផែនៅកំពតដើម្បីជំនួសកំពង់ផែចាស់ដែល ប្រទេសវៀតណាមលេបយក និងស្តារមុខមាត់ប្រទេសកម្ពុជាក្នុងវិស័យទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិតាមផ្លូវសមុទ្រឡើងវិញ ។