គ្រោះធម្មជាតិដែលបណ្តាលមកពីការខូចខាតធម្មជាតិរួមមាន៖ • ការរញ្ជួយដី • កំណើនកំដៅផែនដី • គ្រោះទឹកជំនន់ • ភាពរាំងស្ងួត • ខ្យល់ព្យុះ ។
vrean.com Latest Questions
នៅសម័យព្រះបាទធម្មរាជា ប្រទេសខ្មែរស្ថិតក្នុងចំណុះប្រទេសសៀម ។ ស្តេចសៀមបានចាត់បញ្ជូនទូតមកបង្ខំឱ្យព្រះបាទចន្ទរាជាលើកសួយសារអាករមកថ្វាយតាមទម្លាប់ពីមុនរៀងមក ។ ប៉ុន្តែព្រះបាទចន្ទរាជាប្រកែកមិនព្រមនៅក្រោមអំណាចសៀម ។ សៀមខឹងក៏លើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរព្រះបាទចន្ទរាជាបានកេណ្ឌទ័ពទៅទល់នឹងទ័ពសៀមនៅស្ទឹងអង្គរ និងវាយបកសៀមឱ្យបាក់ទ័ព ចាប់ជាឈ្លើយសិបរាប់ពាន់នាក់ ។ ត្រង់កន្លែងនោះហៅថា ភូមិសៀមរាប ឃុំសៀមរាប និងស្រុកសៀមរាប ក្លាយទៅជា ខេត្តសៀមរាប រហូតដល់សព្វថ្ងៃ (សៀមចាញ់ខ្មែររាប) ។
ការបង្រួបបង្រួមប្រទេសអាល្លឺម៉ង់ត្រូវធ្វើឡើងជាបីតំណាក់កាល ៖ • ការធ្វើឡើងឲ្យមានឯកភាពក្នុងការប្រើប្រាស់ក្រដាស់ប្រាក់ • ប្រជាធិបតេយ្យប្តូរមកជាសហព័ន្ធអាល្លឺម៉ង់ • ការដកទ័ពបរទេសចេញពីទឹកដីអាល្លឺម៉ង់ ដើម្បីប្រគល់ឯករាជ្យ និងអធិបតេយ្យភាពខាងទឹកដី ។
ក្រោយសង្រ្គាមលោកលើកទី២ បានជាគេថាសហភាពសូរៀតក្លាយជាមហាអំណាចមួយថ្មីពីព្រោះសហភាពសូវៀតបានទទួលជ័យជម្នះយ៉ាងធំធេងហើយសូម្បីតែប្រទេសនៅអឺរ៉ុបខាងលិចក៏បានលើកសរសើរនិងជំនឿជឿជាក់យ៉ាងខ្លាំងលើសហភាពសូវៀតផងដែរ ។
កំណែទម្រង់ប៉េរ៉េស្រ្តយការ គឺជានយោបាយស្តារឡើងវិញ ។ កំណែទម្រង់នេះផ្តោតទៅលើវិស័យ ៖ ក. វិស័យសេដ្ឋកិច្ច • បើកឲ្យមានអ្នកវិនិយោគទុនពីក្រៅ និងឲ្យមានការប្រកួតប្រជែងតាមតម្រង់ទីផ្សារសេរី ។ ខ. វិស័យនយោបាយ • បើកឲ្យពួកប្រឆាំងធ្វើការរិះគន់ជាចំហរដល់របបមុន និងផ្តល់ឲ្យមានរបបប្រជាធិតេយ្យ ។ • កំណែទម្រង់ប៉េរ៉េស្រ្តយការ បង្កើតដោយលោក ហ្គោបាឆេវ នៅសហភាពសូវៀត ។
ចូរធ្វើការប្រៀបធៀបវិស័យនយោបាយ របស់លោកស្តាលីននិងលោកប្រេស្នែវ ?
កត្តាដែលធ្វើឲ្យអង្គការសង្គមរាស្រ្តនិយមទទួលបានការគាំទ្រ ច្រើនពីប្រជាពលរដ្ឋមានៈ • ប្រជាប្រិយភាពប្រធាន • ភាពរឹងមាំនៃរចនាសម្ព័ន្ធដឹកនាំអង្គការ « សង្គម » ថ្នាក់មូលដ្ឋាន • ក្បាលម៉ាស៊ីនដឹកនាំ • វិស័យហិរញ្ញវត្ថុ ។
វិភាគ និងសំយោគ ជាសកម្មភាពពីររបស់ចិត្តដែលបង្គ្រប់គ្នាទៅវិញទៅមកមិនអាចខ្វះមួយណាបាន។ ដើម្បីធ្វើឱ្យសំយោគបានល្អត្រូវស្គាល់ឱ្យច្បាស់ពីធាតុបង្កសិន ហើយដើម្បីស្គាល់ធាតុបង្កគេចាំបាច់ត្រូវធ្វើវិភាគ។ កំហុសទាំងឡាយនៃសំយោគបង្កមកពីកង្វះវិភាគ ឬវិភាគពុំច្បាស់។
កម្លាំងនយោបាយនៅក្នុងក្បាលម៉ាស៊ីនដឹកនាំនៃសាធារណរដ្ឋបារាំងទី៣ មាន • រដ្ឋាភិបាលការពារជាតិ • រដ្ឋាភិបាលលោកជែ (១៨៧១-១៨៧៣) • សាធារណរដ្ឋរបស់លោក ម៉ាក់ម៉ាអុង ( ១៨៧៣-១៨៧៩) ។