សហភាពសូវៀតមានទិសដៅតែមួយគត់ឬ កសាងប្រទេសតាមឪ្យទាន់សហរដ្ឋអាមេរិក ដែលជាគូបដិបក្ខធំប្រកបដោយគ្រោះថ្នាក់និងឈរលំដាប់ទី ១ នៃមហាអំណាចពីភពលោក ។
vrean.com Latest Questions
ចូរធ្វើការប្រៀបធៀបវិស័យនយោបាយ របស់លោកស្តាលីននិងលោកប្រេស្នែវ ?
កត្តាដែលធ្វើឲ្យអង្គការសង្គមរាស្រ្តនិយមទទួលបានការគាំទ្រ ច្រើនពីប្រជាពលរដ្ឋមានៈ • ប្រជាប្រិយភាពប្រធាន • ភាពរឹងមាំនៃរចនាសម្ព័ន្ធដឹកនាំអង្គការ « សង្គម » ថ្នាក់មូលដ្ឋាន • ក្បាលម៉ាស៊ីនដឹកនាំ • វិស័យហិរញ្ញវត្ថុ ។
វិបត្តិអ៊ុលស្ទ័រជាវិបត្តិសម្រាប់ប្រទេសអង់គ្លេស។ ប្រទេសអង់គ្លេសដោះស្រាយដូចជា៖ អង់គ្លេសដោះស្រាយដោយរដ្ឋាភិបាលអង់គ្លេសបានបើកសេដ្ឋកិច្ចចរចារជាមួយចលនាកងទ័ពសាធារណៈរដ្ឋអៀរឡង ដើម្បីបញ្ចប់ជំលោះនៅទីក្រុងបែលហ្វាលនៅឆ្នាំ១៩៩៨។ វិបត្តិនេះបានបញ្ចប់ដោយអង់គ្លេសបានបង្កើតរដ្ឋាភិបាលមួយដែលមានសមាជិកពីនិកាយ។
ខ្មែរក្រហមបានបែងចែកប្រជាជនជា ពីវណ្ណៈគឺ ៖ • ប្រជាជនមូលដ្ឋាន ឬ ប្រជាជនចាស់ • ប្រជាជនថ្មី ឬ ពូក១៧ មេសា។
ពណ៌នាពីការខិតខំចរចាររកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជាៈ សម្តេចនរោត្តម សីហនុ • ជាអ្នកផ្តួចផ្តើមឲ្យមានការចរចាររកសន្តិភាព • ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ • ជាអ្នកចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព ក្រុងប៉ារីសថ្ងៃទី ២៣ តុលា ១៩៩១ • ជាអ្នកបង្រួបបង្រួមជាតិ • ជាអ្នកផ្សះផ្សារជាតិដោយការផ្សះផ្សារវិបត្តិក្រោយការបោះឆ្នោត ១៩៩៣ ដែលកើតចេញពីការដណ្តើមឥទ្ធិពលគ្នារវាងបក្សហ្វុនស៊ីប៉ិច និងបក្សប្រជាជនកម្ពុជាបង្កើតជារដ្ឋាភិបាលចម្រុះ • ជាអ្នកផ្សះផ្សាររាល់វិបត្តិនយោបាយក្រោយការបោះឆ្នោត ១៩៩៣.២០០៣ សម្តេចហ៊ុនសែន • ជាអ្នកផ្តួចផ្តើមឲ្យមានការចរចាររកសន្តិភាព • ជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីស ( ២៣ តុលា ១៩៩១ ...
គោលបំណងនៃបង្កើតរដ្ឋាភិបាលមានដូចជា៖ • ដើម្បីការពារផលប្រយោជន៍ប្រជាជន រដ្ឋាភិបាលត្រូវរិះរកគ្រប់វិធីដើម្បីពង្រឹងច្បាប់ ឲ្យមានប្រសិទ្ធិភាពក្នុងគោលបំណងការពារផលប្រយោជន៍ប្រជាជនទូទៅ • ដើម្បីការពារអាយុជីវីត កិតិ្តយស សេចក្តីថ្លៃថ្នូត របស់ពលរដ្ឋ ឲ្យរួចផុតពីការធ្វើទុក្ខទោសពីអ្នកដទៃ ហើយនែនាំឲ្យប្រជាពលរដ្ឋធ្វើតែអំពើល្អ ដើម្បីសង្គមមានការរីកចម្រើន និងអភិវឌ្ឍន៍ • ដើម្បីលើកស្ទួយសុខុមាលភាពប្រជាជន ចូលរួមធ្វើវិភាគទានសម្រាប់សុខុមាលភាព ការអប់រំ សុខភាព និងផ្តល់សេវាកម្មជូនប្រជាពលរដ្ឋទូទៅ • ដើម្បីថែរក្សាការពារ មរតក វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អគ្គសញ្ញាណជាតិ លើកស្ទួយ ទស្សនកិច្ចជាតិ ...
បុព្វហេតុដែលនាំឱ្យមានមង្គល៣៨ប្រការកឺមានរឿងដំណាលថា កាលដើមឡើយមានអាចារ្យមួយក្រុមបានជជែកគ្នាពីរឿងមង្គលដោយអាចារ្យខ្លះប្រកាន់ថាឃើញដោយភ្នែកគឺជាមង្គលខ្លះទៀតប្រកាន់ថាលឺដោយត្រចៀកគឺជាមង្គល ខ្លះទៀតយល់ថាការដឹងរសជាតិគឺជាមង្គល។ ការជជែកគ្នាពីរឿងមង្គលនេះគឺគ្មានយោបល់ស្របគ្នាឡើយ។ ដោយសារការយល់ឃើញនិងប្រកាន់ទិដ្ឋិផ្សេងៗគ្នានេះធ្វើឱ្យមហាជនដែលបានស្គាល់ការជជែកនិងដោយការស្រលាញ់់ ចូលចិត្តជឿតាម អាចារ្យរៀងៗខ្លួនផងក្រុមមនុស្សទាំងឡាយនោះក៏បានចែកគ្នាជាបី ក្រុមទៅតាមមនុស្សដែរ។ អស់រយៈពេល១២ឆ្នាំ ក្រុមនីមួយៗបានស្វែងរកមង្គលតែពួកគេនៅតែរកមិនឃើញ។ ទេវតាទាំងឡាយក៏នាំគ្នាទៅសួរព្រះឥន្ទ្រាធិរាជដើម្បីរកមង្គលបន្ទាប់ព្រះឥន្ទ្របានសាកសួរបុព្វហេតុនិងដឹងពីហេតុផលចប់សព្វគ្រប់ហើយព្រះឥន្ទ្រប្រាប់ទេវតាទាំងនោះថារឿងនេះកើតឡើងនៅឋានមនុស្សដូចនេះអ្នកទាំងឡាយចូនាំគ្នាទៅក្រាបបង្គំទួលសួរមង្គលនេះក្នុងសំណាក់ព្រះពុទ្ធជាម្ចាស់នៅវត្តជេតពនចុះព្រះអង្គនឹងសំដែងដល់អ្នកទាំងអស់ហើយ។ ទេវាតាទាំងឡាយបានចូលទៅទូលសួរព្រះពុទ្ធហើយព្រះអង្គក៏ទ្រង់សម្តែងនូវមង្គលដល់ពួកទេវតា។