បានជាបារាំងយល់ព្រមប្រគល់ឯករាជ្យដល់ប្រទេសកម្ពុជានៅឆ្នាំ ១៩៥៣ ព្រោះ ៖ • បារាំងចុះខ្សោយក្រោយសង្គ្រាមលោកលើកទី២ • ឥទ្ធិពល និងជំនួយឩបត្ថម្ភពីបណ្តាប្រទេសសង្គមនិយម ពិសេសសហភាពសូវៀត • មានការគាំទ្រពីអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសូវៀត • បារាំងជាប់ដៃធ្វើសង្គ្រាមជាមួយវៀតណាម • ចលនាខ្មែរវៀតមិញ និងខ្មែរឥស្សរៈ គាប់សង្គត់បារាំង • កម្លាំងសាមគ្គីផ្ទៃក្នុងមានសន្ទុះខ្លាំងក្លា ។ • ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដឹកនាំដោយសម្តេចនរោត្តម សីហនុ ។
vrean.com Latest Questions
លទ្ធផលវិជ្ជមាន និងអវិជ្ជមាននៃកំណែទម្រង់របស់បារាំងមកលើប្រទេសកម្ពុជាមាន ៖ • ផលវិជ្ជមាន ៖ • បារាំងបានស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្រ្តខ្មែរ • បារាំងជួយអភិរក្ស និងផ្សព្វផ្សាយវប្បធម៍ ប្រពៃណីខ្មែរ • បារាំងបានជួយទាមទារខេត្តខ្មែរមួយចំនួនពីសៀមមកវិញតាមរយៈកិច្ចព្រមព្រៀងឆ្នាំ ១៩០៤ -១៩០៧ ។ដូចជាម្ពូព្រៃស្ទឹងត្រែង បាត់ដំបង សៀមរាប…។ • ធ្វើទំនើបកម្មប្រព័ន្ធអប់រំ កសាងសាលារៀន មន្ទីរពេទ្យ រៀបចំវចនានុក្រមខ្មែរ…។ • ធ្វើកំណែទម្រង់វិស័យរដ្ឋបាល សេដ្ឋកិច្ច និងកសិកម្ម ។ • កសាងហេដ្ឋារចនាសម្ព័ន្ធដូចជាកសាងផ្លូវថ្នល់ ...
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពន្ធនាគារត្រូវបានគេហៅ មន្ទីរសន្តិសុខ ។ មានតួនាទី ៖ • កន្លែងឃុំឃាំង • កន្លែងសួរចម្លើយ • កន្លែងសម្លាប់ ។
មានឈ្មោះ មន្ទីរស ២១
ពន្ធនាគារថ្នាក់មជ្ឈិម និងធំជាងគេ ដែលបានសម្លាប់មនុស្សអស់នៅជាង ១២០០០នាក់ មានឈ្មោះ ៖ • មានឈ្មោះ មន្ទីរស ២១ • ប្រធានពន្ធធានាគារគឺ ឌុច • បច្ចុប្បន្នតាមផ្លូវច្បាប់គាត់ស្ថិតក្នុងស្ថានភាពជាប់គុកអស់មួយជីវិត ។
ខ្មាំងសត្រូវរបស់អង្គការនៃរបបកម្ពុជាប្រជាធិបតេយ្យ គឺ ៖ សត្រូវខាងក្នុង ៖ • អ្នករដ្ឋការរបស់របប លន់ នល់ • ក្រុមជនជាតិភាគតិច • ជនជាតិខ្មែរឥស្លាមថៃ ជាពិសេស • ជនជាតិភាគតិចវៀតណាម • ជជនជាតិភាគតិចចិន • បញ្ញាវន្ត និងជនក្បត់ដទៃទៀត ។ សត្រូវខាងក្រៅ ៖ មានអាមេរិក វៀតណាម និងសូវៀត ។
ប្រធានាធិបតីប្រទេសឆេកូស្លុវ៉ាគី ដែលជាប់ឆ្នោតនៅឆ្នាំ ១៩៤៦ បានរៀបចំរចនាសម្ព័ន្ធនយោបាយ សេដ្ឋកិច្ច នឹងសង្គម ៖ • រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតមានទម្រង់ដូចរដ្ឋាក្រុងមូស្តូ • បង្កើតប៉ូលីសសម្ងាត់គាបសង្កត់ទៅលើសេរីភាពក្នុងការបញ្ខេញយោបល់ • នៅក្រោមការដឹកនាំរបស់ប្រធានាធិបតី សេដ្ឋកិច្ចមានការជាប់គាំង ចំនួនអ្នកឥតការងារធ្វើកើនឡើង ។
បានជានៅខែសីហា ឆ្នាំ ១៩៦៨ សហភាពសូវៀតលើកទ័ពចូលលុកលុយប្រទេសឆេកូស្លូវ៉ាគី ព្រោះ៖ • នយោបាយកែទម្រង់តាមបែបលោកខាងលិចបណ្តាលឲ្យសហភាពសូវៀត និងប្លុកវ៉ាសូរីមានការព្រួយបារម្ភ • សហភាពសូវៀតលើកទ័ពចូលលុបប្រទេសឆេកូស្លូវ៉ាគីនៅឆ្នាំ ១៩៦៨ ។
ក្នុងឆ្នាំ ១៩៥៥ តើប្រទេសកម្ពុជាមានព្រិត្តិការណ៍សំខាន់ៗ ៖ • ០២ មីនា ១៩៥៥ សម្តេចសីហនុ ចុះចេញពីរាជបល្ល័ង្ក • ២២ មីនា ១៩៥៥ សម្តេចសីហនុ បានបង្កើតអង្គការសង្គមរាស្រ្តនិយម • ២៥ កញ្ញា ១៩៥៥ អង្គការសង្គមរាស្រ្តនិយមរៀបចំសមាជ
រៀបរាប់សមិទ្ធផលនាសម័យសង្គមរាស្រ្តនិយម លើវិស័យកសិកម្ម ឩស្សាហកម្ម ពាណិជ្ជកម្ម និងគមនាគមន៍មានដូចជា ៖ វិស័យកសិកម្ម ៖ • រដ្ឋាភិបាលយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយពង្រីកផ្ទៃដីកសិកម្ម ការជ្រើសរើសពូជ នយោបាយទឹក និងការប្រើប្រាស់ជី ។ វិស័យគមនាគមន៍ ៖ • ១៩៥៤: ពង្រីកកំពង់ផែភ្នំពេញ និងក្រុងព្រះសីហនុ • ១៩៥៦ : កសាងផ្លូវជាតិលេខ៤ ពីភ្នំពេញទៅក្រុងព្រះសីហនុ ប្រវែង ២២៦ ...