រៀបរាប់អំពីប្រភពនៃបញ្ហារួមនៅលើសកលលោកមានដូចជា ៖ • ប្រភពទី១៖កំណើននឹងទំហំសេដ្ឋកិច្ចសកលលោកមិនស៊ីចង្វាក់ទៅនឹងលទ្ធភាពពិតប្រាកដដែលផ្តល់ពីធនធាននៅលើដី ។ • ប្រភពទី២ ៖ កើតចេញពីការរីកចម្រើននៃបដិវត្តន៍វិទ្យាសាស្រ្តបច្ចេកទេស។ ជោគជ័យនៃប្រវត្តិវិទ្យាសាស្រ្ត បច្ចេកទេសនាំមកនូវផលវិជ្ជមាន និងអវិជ្ជមានព្រមគ្នាក្នុងពេលតែមួយ ។ • ប្រភពទី ៣ ៖ កំណើនប្រជាជនទាមទារឲ្យមានការផ្គត់ផ្គង់គ្រឿងឩបភោគបរិភោគកាន់តែច្រើន ដោយប្រើប្រាស់ធម្មជាតិដែលចេះតែរីកចម្រើនទៅៗ ។ • ប្រភពទី ៤ ៖ ការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើសញ្វវុធ និងកងទ័ព ។ • ប្រភពទី ៥ ...
vrean.com Latest Questions
ចាប់ពីចុងសតវត្សទី ២០ និងបន្តរហូតដល់ពេលបច្ចុប្បន្ននេះកំណើនប្រជាជនក្នុងពិភពលោកបានលេចឡើងនូវបញ្ហាដូចជា ៖ • សុវត្ថិភាពស្បៀងអាហារ • បញ្ហាជនឩបត្តមថាពល • បញ្ហាជនអន្តោប្រវេសន៍ • បញ្ហាបរិស្ថាន ។ល។
ដើម្បីឲ្យប្រជាជនមានអាយុវែង ប្រទេសជឿនលឿនមានលទ្ធភាពដោះស្រាយនូវបញ្ហា ៖ • សុខាភិបាល • សិក្សាធិការ • ការថែរទាំបរិស្ថានធម្មជាតិបានល្អ ។
សម័យសង្គមរាស្រ្តនិយមចាប់ផ្តើមឆ្នាំ ១៩៥៥ និងបញ្ជាប់នៅឆ្នាំ១៩៧០ ។
នៅសមាជជាតិសម័យសង្គមរាស្រ្តនិយមសមាជជាតិគឺជាស្ថាប័ននយោបាយរដ្ឋដែលទាមទារឲ្យមានចំនួនប្រជាពលរដ្ឋជាមួយនឹងមន្ត្រីរដ្ឋាភិបាល និងសមាជិកសភាដើម្បីពិភាក្សាអំពីប្រយោជន៍ជាតិរួម ។
សមាជជាតិសម័យសង្គមរាស្រ្តនិយម សម្រេចបានសមិទ្ធផលដូចជា ៖ • ការប្រឆាំងនឹងអំពើពុករលួយ • ការកំណត់ភាសាខ្មែរជាភាសាផ្លូវការ ។
ជីវិតរស់នៅរបស់ប្រជាជនកម្ពុជាក្នុងរបបប្រជាធិបតេយ្យ ជួបប្រទះនឹងបញ្ហា : • គ្មានសិទ្ធិសេរីភាព • ធ្វើពលកម្មហួសកម្លាំង ហូបមិនគ្រប់គ្រង គ្មានសំលៀកបំពាក់ • ធ្វើទារុណកម្ម កាប់សម្លាប់ដោយគ្មានការជំនុំជំរះ • លុបបំបាត់ជំនឿសាសនា ប្រពៃណី ។
ព្រះរាជាខ្មែរ ដែលបានសោយរាជ្យក្នុងសម័យអាណានិគមបារាំងមានព្រះនាម : • ព្រះបាទនរោត្តម ( ១៨៦០-១៩០៤) • ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) • ព្រះបាទស៊ីសុវត្ថិ មុនីវង្ស (១៩២៧-១៩៤១) • ព្រះបាទនរោត្តម សីហនុ (១៩៤១-១៩៥៥)
ប្រៀបធៀបតួនាទីសភានៃសាធារណៈរដ្ឋទី ៤ និងសាធារណៈរដ្ឋទី ៥ នៃប្រទេសបារាំង ភាពដូចគ្នា ៖ • សភាត្រួតពិនិត្យការងារដ្ឋាភិបាល • សភាមានសិទ្ធិរំលាយរដ្ឋាភិបាល • សភាមានអាណត្តិ ៥ឆ្នាំ ភាពខុសគ្នា ៖ សាធារណៈរដ្ឋទី ៤ • សភាជ្រើសរើសនាយករដ្ឋមន្រ្តី • សភាជ្រើសតាំងប្រធានាធិបតី • គ្មានស្ថាប័នព្រឹទ្ធសភា • សភាមានអំណាចទូលំទូលាយ សាធារណៈរដ្ឋទី ៥ • ប្រធានាធិបតីជ្រើសរើសនាយករដ្ឋមន្ត្រី • ប្រធានាធិបតីជ្រើសរើសដោយការបោះឆ្នោត • មានព្រឹទ្ធសភា • ប្រធានាធិបតីមានអំណាចទូលំទូលាយ
ពេលចាប់ផ្តើមសម័យសាធារណៈរដ្ឋទី៥ បារាំងបានអនុវត្តផែនការសេដ្ឋកិច្ចដូចជា ៖ • ធ្វើឲ្យប្រាក់ហ្វ្រង់មានលំនឹង • រំសាយឩស្សាហកម្មខ្នាតតូច បង្កើតឩស្សាហកម្មខ្នាតធំ • បង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ។