សហភាពសូវៀតមានទិសដៅតែគត់គឺកសាងប្រទេសតាមឲ្យទាន់សហរដ្ឋអមេរិកដែលជាគូបិបក្ខធំប្រកបដោយគ្រោះថ្នាក់ និងឈរលំដាប់ទី១នៃមហាអំណាចពិភពលោក។
vrean.com Latest Questions
បានជាប្រទេសលោកខាងលិច មានការព្រួយបារម្ភជាមួយប្រទេសចិនពីព្រោះចិនជាប្រទេសធំលំដាប់ទី៤ខាងទឹកដី និងឈរលំដាប់ទី១ ខាងប្រជាជនបានធ្លាក់ក្នុង កណ្ដាប់ដៃមេកុំមុយនីស្ដ ម៉ៅ សេទុង នៅថ្ងៃទី០១ ខឬតុលា ឆ្នាំ១៩៤៩។
លោក វិនស្កុន ឆឺឈីល បានលើកឡើងថា ព្រំដែនអឺរ៉ុបខាងលិចនិងអឺរ៉ុបខាងកើតខណ្ឌចែកដោយវាំងននដែក។
សហភាពសូវៀតបានរំកិលព្រំដែនចូលទៅប្រទេសប៉ូឡូញហើយចំណេញបានទឹកដី៩០០០០០គម២។
ក្នុងសង្រ្គាមលោកលើកទី២ បានជាសហភាពសូវៀតមានប្រៀបលើប្រទេសសម្ព័ន្ធមិត្តព្រោះសហភាពសូវៀតបានរំដោះទឹកដីបានយ៉ាងធំទូលំទូលាយអឺរ៉ុបកណ្ដាល រហូតដល់ក្រុងប៊ែកឡាំង។ ចំណែកប្រទេសសម្ព័ន្ធមិត្តវិញបាន រំកិលយឺតៗ ដោយសារការប្រយុទ្ធរារាំពីកងទ័ពអាឡឺម៉ង់ជាពិសេសការវាយឡើងច្រាំងនៅន័រម៉ង់ឌី។
ក្នុងសង្រ្គាមលោកលើកទី២ ប្រទេសដែលរងវិនាសកម្មខ្លាំងជាងគេគឺសហភាពសូវៀត។វិនាសសកម្មទាំងនោះរួមមាន៖ • ផ្លូវរថភ្លើង២ភាគ៣ត្រូវបានបំផ្លាញ។ • រោងចក្រនិងកសិដ្ឋានរដ្ឋជាច្រើនកន្លែងរងការខូចខាតស្ទើរតែទាំងស្រុង។ • កងទ័ព និងប្រជាជនប្រហែល ២៥លាននាក់បានត្រូវស្លាប់។
សហភាពសូវៀតនិងសហរដ្ឋអាមេរិក បានចាប់ផ្ដើមប្រឈមមុខដាកើគ្នានៅឆ្នាំ១៩៤៧នេះគឺដោយសារតែសហរដ្ឋអាមេរិករំដោះប្រទេសនៅអឺរ៉ុបខាងលិចចេញពី ក្រញុំាសហភាពសូវៀតតាមរយៈផែនការម៉ាសាល់។ ការប្រឈមមុខដាក់គ្នារវាងមហា អំណាចទាំង២ នេះបង្កើតបានជាសង្រ្គាមត្រជាក់។
• ក្រោសង្រ្គាមលោកលើកទី២ ពិភពលោកបានបែងចែកមនោគមវិជ្ជា២ គឺមូលធននិយមឫសេរី និងសង្គមនិយម ឫកុំមុយនឹស្ដ។ • មូលធននិយម ដឹកនាំដោយសហរដ្ឋអាមេរិក។ • សង្គមនិយម ដឹកនាំដោយសហភាពសូវៀត។
ក្រោយសង្រ្គាមលោកលើកទី២ បានជាគេថាសហភាពសូវៀតក្លាយជាមហាអំណាចមួយថ្មីពីព្រោះសហភាពសូវៀតបានទទួលជ័យជម្នះយ៉ាងធំធេងហើយសូម្បីតែប្រទេសនៅអឺរ៉ុបខាងខាងលិចក៏បានលើកសរសើរនិងមានជំនឿជឿជាក់យ៉ាងខ្លាំងលើសហភាពសូវៀតផងដែរ។
ប្រទេសអ៊ីតាលីបាននាំចេញសម្លៀលបំពាក់ស្បែកជើង រថយន្ដ ម៉ាស៊ីនគ្រប់ប្រភេទដែកថែបគីមី និងផលិតផលកសិកម្ម។ ប៉ុន្ដែប្រទេសអ៊ីតាលីក៏បាននាំចូលប្រេងកាត រ៉ែ ក្រណាត់ ស្រូវ សាឡី និងសាច់ផងដែរ។