នៅទសវត្សរ៍ឆ្នាំ១៩៩០ មានប្រទេសជាដៃគូពាណិកម្មជាមួយអ៊ីតាលីរួមមានអាឡឺម៉ង់ បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក។
vrean.com Latest Questions
រូបិយប័ណ្ណដែលបានមកពិវិស័យទេសចរណ៍នៅអ៊ីតាលីបានជួយទៅលើ៖ • ការទូទាត់ជញ្ជីងពាណិជ្ជកម្មដែលខាតបង់មួយផ្នែក។ • ការជម្រុញសេដ្ឋកិច្ចអ៊ីតាលីឲ្យក្លាយជាប្រទេសអ្នកមាននៅក្នុងចំណោមប្រទេស មហាអំណាចឧស្សាហកម្មទាំង៨។
មានកត្ដាដែលបានទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលមកទស្សនានៅអ៊ីតាលីមានដូចជា៖ • មរតធម្មជាតិពីឆ្នេរខ្សាច់ភ្លីផ្លេកលាតសន្ធឹងនៅក្រោមព្រះអាទិត្យនារដូវក្ដៅជាច្រើនកន្លែង។ • មានកេរតំណែងវប្បធម៌ពីចក្រភពរ៉ូមដូចជាព្រះវិហារសិនម៉ាក់វិហារសិនពីទ័រជាដើម • មានសារមន្ទីរដែលមានឈ្មោះល្បីល្បាញក្នុងពិភពលោកក្នុងទីក្រុងប្រវត្ដិសាស្រ្ដ។
• អ៊ីតាលីបាននាំចូលប្រេងឆៅពិប្រទេសមួយចំនួនដូចជាលីប៊ិ និងអ៊ីរ៉ង។ • បានជាមានការនាំចូលដូច្នេះ ពីព្រោះថាទឹកដីអ៊ីតាលីមានរ៉ែប្រេងនិងឧស្ម័នតែបន្ដិបន្ទួចប៉ុណ្ណោះ។
នៅអ៊ីតាលីតើមានតំបន់ដែលមានរ៉ែដូចជាកោះស៊ីស៊ីលលាដែងនិងមួយទៀតនៅលើគោកដូចជាតូដ្ដានឡំបាឌីជាដើម។ តំនប់ទាំងនេះមានរ៉ែមួយចំនួនដូចជាក្រនីតហ្វែលស្ប៉ាតនិងថ្មម៉ាប។
កសិដ្ឋាននៅអ៊ីតាលីមានចិញ្ចឹមសត្វហើយសត្វដូចជាជ្រូក ចៀម និងគោ។ទាំងនេះមិនបានបំពេញតម្រូវប្រជាជនក្នុងស្រុកទេពីព្រោះថា ប្រជាជនអ៊ីតាលីភាគច្រើនគឺនិយមបរិភោគសាចច្រើនបំផុត។
ដំណាំកសិកម្មសំខាន់នៅអ៊ីតាលីមានក្រូច ប៉េងប៉ោះ ដំឡូងបារាំង ស្ករ ហើយដំណាំ ដែលសំខាន់ជាងមានស្រូវសាលី អង្ករពោត និងទំពាំងបាយជូរ។
នៅប្រទេសអ៊ីតាលីផ្ទៃដីកម្មមានចំនួន៤០%កសិករមានដីកសិដ្ឋានតូចៗ ប៉ុន្ដែមិនលើសពី៥ហិតា។ ដីកសិកម្មមានលក្ខណៈទំនើប ប៉ុន្ដែកសិករនៅភាគខាងត្បូងមានជិវភាពមិនទាន់ល្អ។
សេដ្ឋកិច្ចប្រទេសអ៊ីតាលី ពឹងផ្អែកលើវិស័យកសិកម្មឧស្សាហកម្មទេសចរណ៍ និងពាណិកម្ម។
បណ្ដាល័យនិងសារមន្ទីរនៅអ៊ីតាលី គឺជាស្ថាបត្យកម្មដ៏ល្បីល្បាញ ហើយស្ថិតនៅក្នុងវាំងស្ដេចឫនៅក្នុងអតីតវិមានរាជវង្សានុវង្សដែលបានបន្សល់ទុករាប់តំណមកហើយ។