លោក គ្រូតឆូវ បានបង្កើតផែនការសេដ្ឋកិច្ចលើកទី៦នៅឆ្នាំ១៩៥៩ ដើម្បីជម្រុយការអភិវឌ្ឈន៍សេដ្ឋកិច្ចប្រទេសឲ្យតាមទាន់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៨០ គឺមានរយៈពេល២០ឆ្នាំ។
vrean.com Latest Questions
លោក គ្រូតឆូវ បានចាត់ទុកខ្លួនគាត់ថាជាអ្នកនយោបាយដែើស្មោះត្រង់ចំពោះអ្នកដឹកនាំលេនីន ដោយចោទរបបស្ដាលីន ថាជារបបដើរខុសផ្លូវធ្វើឲ្យខូចខាតដល់សង្គម។ គាត់បានដើរតួនាទីជាអ្នកកែប្រែកំហុសនយោបាយសេដ្ឋកិច្ច និងនយោធា ដែលបន្សល់ទុកពីរបបស្ដារលីន។
ក្រោយពីមរណៈភាពលោកស្ដាលីន មានព្រឹត្ដការណ៍បានកើតមានឡើងដូចជា៖ • កាត់ទោសអ្នកដែលបានបម្រើក្បាល់ស៊ីនសំខាន់ៗនៅក្នុងរបបស្ដាលីន • សម្បត្ដិសាធារណៈដែលមានឈ្មោះស្ដាលីនគឺត្រូវបានគេប្ដូរចេញដោយដាក់ឈ្មោះដើមវិញ។
លោកដែលបានឡើងអំណាចបន្ដ ស្ដាលីន គឺ លោក គ្រូតឆេវ។
លោក ស្ដាលីន បានទទួលមរណៈភាពនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៥៣ នៅអាយុ៧៣ឆ្នាំ ដោយសារតែជំងឺកកឈាមក្នុងខួរក្បាល់។
លោក ស្ដាលីន បានពង្រីងអំណាចរបស់គាត់តាមរយៈការបង្កើតប៉ូលីសសម្ងាត់ដើម្បីបង្រ្កាបពួកប្រឆាំងចាប់ជនសង្ស័យក្នុងជួរបុគ្គលិករដ្ឋ ឫ សមាជិក បក្សយកទៅដាក់គុក ឫនិរទេសខ្លួនទៅតំបន់ស៊ីបេរី ក្រោមទណ្ឌកម្មការងារជា ទម្ថន់ និងមានអាកាសធាតុអាក្រក់បំផុត។
នៅថ្ងៃបុណ្យខួបទី៧០ ដែលជាមហាមរទីញមួយ គេបានប្រកាសថាដូចម្ដេចចំពោះលោកស្ដាលីន គឺជាបីតាសន្ដិភាពនិងជាអ្នករំដោះជិវិតប្រជាជន។
សេចក្ដីគោរពរបស់ប្រជាជនសូវៀត ចំពោះលោកស្ដាលីន ត្រូវបានគេមើលឃើញតាមរយៈការប្ដូរឈ្មោះអគារសាធារណៈផ្លូវថ្នល់ និងសាលារៀនសុទ្ធតែឈ្មោះ របស់លោកស្ដារលីន រួមទាំងការសង់រូបសំណាក់របស់គាត់ទៀតផងនៅតាមសួនច្បារសាធារណៈ។
ប្រជាជនសូវៀតបានចាត់ទុកលោកស្ដាលីនស្មើនឹងអាទិទេពមួយអង្គ ពីព្រោះលោកបានជួយស្រោចស្រង់ប្រជាជនសូវៀតឲ្យរួចផុតពីការសម្លាប់របស់ទាតហានណាស៊ីអាឡឺម៉ង់។
ក្រោយសង្រ្គាមលោកលើកទី២ សហភាពសូវៀតបានផ្ដើមកសាងប្រទេសដោយពឹងផ្អែកលើការកសាងផែនការសេដ្ឋកិច្ចដោយបានអនុវត្ដផែនការ៥ឆ្នាំ លើកទី៤និងទី៥ ដើម្បីស្ដារភាពយឺតយ៉ាវនៅក្នុងសង្រ្គាមដែលមានការលុកលុយពីអាឡឺម៉ង់។