ច្បាប់ស្តីពីការអប់រំមានគោលបំណង ៖ • អភិវឌ្ឍធនធានមនុស្ស • ផ្តល់ការអប់រំពេញមួយជីវិតសម្រាប់ទាំងអស់គ្នា • ធានាឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញ សមភាព សេចក្តីថ្លៃថ្នូរ អាកប្បកិរិយាប្រកបដោយសីលធម៌ • ជំរុញឱ្យអ្នកសិក្សាស្គាល់ ស្រលាញ់ រួមចំណែកការពារអត្តសញ្ញាណជាតិវប្បធម៌ជាតិនិងភាសាជាតិ ។
vrean.com Latest Questions
សព្វថ្ងៃនេះពិភពលោកបានជួបប្រទះនឹងបញ្ហាធំៗជាច្រើនមានដូចជា ៖ • បញ្ហាបរិស្ថានដូចជា គ្រោះរញ្ជួយដី ទឹកជំនន់ ខ្យល់ព្យុះគ្រោះរាំងស្ងួត កំណើតកំដៅផែនដី ។ ល ។ • បញ្ហាសង្រ្គាម និងអស្ថេរភាពសន្ដិសុខសង្គម មានដូចជាការបំផ្ទុះគ្រាប់បែកសាសនា ការគំរាមកំហែង ។ ល ។ • បញ្ហាកំណើនប្រជាជននិងជនអន្ដោប្រវេសន៍មានដូចជា ការធ្វើចំណាកស្រុក សង្រ្គាមក្នុងប្រទេស និងតំបន់កង្វះ ផ្នែកអប់រំ សុខភិបាល ។ ល ...
ក្នុងនាមជាគ្រូបង្រៀនម្នាក់ ត្រូវមានករណីយកិច្ចចំពោះអ្នកសិក្សា និងអាណាព្យាបាលដូចជា ៖ • យកចិត្តទុកដាក់ក្នុងការពន្យល់ ការបកស្រាយនិងសម្របសម្រួលដល់អ្នកសិក្សានូវចំណេះដឹងនានាស្របតាមមុខវិជ្ជា ឬឯកទេសរបស់ខ្លួន • ជួយអ្នកសិក្សាជួយបង្រៀនបន្ថែមដល់អ្នកសិក្សារៀនយឺតដោយមិនរើសអើង • ដឹកនាំសកម្មភាពសិក្សាក្នុងថ្នាក់ និងក្រៅថ្នាក់ និងលើកទឹកចិត្តដល់អ្នកសិក្សាជាប់ជាប្រចាំ • បង្រៀនដោយមិនត្រូវដាក់សម្ពាធយកជាប្រយោជន៍អ្នកសិក្សាឡើយ • ជួយសម្រូលដល់អ្នកសិក្សាក្នុងការទទួលការនូវផលប្រយោជន៍សង្គមដោយមិនលម្អៀង • ជៀសវាងប្រព្រឹត្តសកម្មភាពខុសច្បាប់ដែលនាំឱ្យមានប៉ះពាល់ដល់ការបង្រៀន ការរៀន និងការប្រឡងអ្នកសិក្សាឡើយ ។
អ្នកប្រាជ្ញខ្មែរដែលបានរៀបចំវចនានុក្រមខ្មែរគឺសម្ដេចសង្ឈ ជួន ណាត។
សន្និសិទ្ធ ក្រុងយ៉ាល់តាប្រារព្ធឡើង នៅថ្ងៃទី ១១ ដល់ទី ១៤ ខែកុម្ភៈ ឆ្នាំ ១៩៤៥ នៅទីក្រុងយ៉ាល់តាប្រទេសសូវៀត ។ មហាអំណាចចូលរួមមាន ៖ • សហភាពសូវៀត ( លោក ស្តាលីន ) • ចក្រភពអង់គ្លេស ( លោក ឆឺឈីល ) • សហរដ្ឋអាមេរិក ( ...
កត្តាដែលធ្វើឪ្យអាឡឺម៉ង់រូបរួមគ្នាគ្នាវិញមានដូចជា ៖ • ការដួលរលំនៃសហភាពសូវៀត • ការដណ្ដើមឧត្តមភាពរវាងលោកខាងលិច និងខាងកើតត្រូវបានបញ្ចប់ • ប្រជាជនអាឡឺម៉ង់ចង់បានសេរីភាព និងឯកភាពជាតិឡើងវិញ • អាឡឺម៉ង់ខាងកើតប្រកាសឯករាជ្យពីសូវៀត ហើយអនុវត្តនយោបាយប្រជាធិបតេយ្យដូចអាឡឺម៉ង់ខាងលិច • សហរដ្ឋអាមេររិក សហភាពសូវៀត ចក្រភពអង់គ្លេស និងសាធារណរដ្ខបាលបារាំងត្រូដកទ័ពទាំងអស់ចេញពីចេញពីទឹកដីអាឡឺម៉ង់ទាំង ២ ដើម្បីដោះលែងប្រទេសអាឡឺម៉ង់ឪ្យមានសេរីភាពខាងនយោបាយពោលគឺ អធិបតេយ្យភាព និង ឯករាជ្យឡើងវីញ ។
ភ្នំពេញទៅប្រាសាទអង្គរ (ផ្លូវជាតិលេខ៦) មានចម្ងាយ ៣២០ គីឡូម៉ែត្រ ។ ស្ពាននោះឈ្មោះស្ពានព្រះផ្ទិស (ឬប្រាប់ទិស ឬស្ពានកំពង់ក្តី ឬបុព្វទិស) ។
នៅក្រោយសង្រ្គាមលើកទី១ សេដ្ឋកិច្ចអាមេរិករីកចម្រើនខ្លាំងព្រោះប្រទេសនៅអឺរ៉ុបត្រូវស្ដារសេដ្ឋកិច្ចខ្លួនឡើងវិញដែលខូចខាតដោយសារសង្រ្គាមបានខ្ចីខ្លួនពីអាមេរិកជាច្រើនមានដល់១០ពាន់លាន។ដុល្លារអាមេរិកបានផលិតនូវផលិតផលជាច្រើននាំចូលទៅអឺរ៉ុបមានទឹកប្រាក់ ៧លានដុល្លារក្នុង១ឆ្នាំ។ នាំឪ្យសន្ទុះសេដ្ឋកិច្ចប្ដូរមុខមាត់ថ្មីទាំងស្រុង។ ការរីកចម្រើននេះដោយពេលជិត ១០ឆ្នាំ (១៩២២-១៩២៩)តែក្រោយមកអាមេរិកបានជួបវិបត្តិមួយធ្ងន់ធ្ងរ។
មិត្រមិនល្អមានលក្ខណះដូចតទៅ៖ ក.មនុស្សគិតតែពីខាងបាន • គិតតែប្រយោជន៍ផ្ទាល់ខ្លួនម្នាក់ឯង • ពេលមានភ័យទើបរត់ទៅរកជំនួយពីមិត្រ • សេពគប់មិត្រព្រោះចង់បានប្រយោជន៍។ ខ.មនុស្សបានតែខាងនិយាយឥតប្រយោជន៍ • ច្រើននិយាយពាក្យឥតបានការ • ពេលមិត្រមានធុរះមិនជួយយកលេសរវល់ គ.មនុស្សអេបអបបញ្ជោរ • ពេលមិត្រធ្វើខុសក៍សាទរ • នៅមុខមិត្រនិយាយសរសើរ ក្រោយខ្នងនិន្ទា • និយាយរិះគន់និងបង្ខូចកេរ៍្តឈ្មោះមិត្រ. ឃ.មនុស្សនាំទៅរករឿងវិនាស • តែងតែនាំមិត្រទៅលែងល្បែងពាលា • តែងនាំមិនចូលសិក្សារៀនសូត្រ • នាំមិត្រដើរលែងពាសវាលបាសកាល • រកសុខតែឯងនាំមិត្ររកសេចក្តីស្លាប។
ប្រទេសអង់ភ្លេសជាប្រទេសឈ្នះ សង្រ្គាមលោកលើកទី២ពីព្រោះប្រទេសអង់ភ្លេសស្ថិតក្នុងសម័្ពនមិត្តអាមេរិច សហភាពសូវៀតបារាំងដែរ ។