ភាពខុសគ្នារវាងរបបផ្តាច់ការ និងរបបប្រជាធិបតេយ្យគឺ ៖ ក.របបផ្តាច់កការ · លក្ខណៈដឹកនាំមានទម្រង់បុគ្គលនិយម · អត្តនោម័តនិយម · មិនផ្តល់ឳកាសឲ្យសមាជិកបញ្ចេញមតិ · អ្នកដឹកនាំជាអ្នកដឹកនាំរាល់ផែនការ · អំណាចប្រមូលផ្តុំទៅលើស្ថាប័ន · អ្នកដឹកនាំច្រើនកើតពីពូជ ត្រកូល · ដណ្តើមអំណាចដោយប្រើកម្លាំងយោធា · ផ្ទេរអំណាចដោយបង្ហូរឈាម ។ ខ. របបប្រជាធិបតេយ្យ • ដឹកនាំដោយយកមតិពលរដ្ឋជាធំ • យកសម្លេងមតិភាគច្រើនក្នុងការសម្រេច • ដឹកនាំប្រកបទៅដោយតម្លាភាព • មិនអត្តនោម័តនិយមជ្រុល • ធ្វើការការរួមគ្នា មិនផ្តាច់មុខតែឯង • អ្នកដឹកនាំកើតចេញពីការបោះឆ្នោត • ផ្ទេរអំណាចដោយសន្តិវិធី គ្មានហិង្សា
vrean.com Latest Questions
ក្រោយពីរីកចម្រើនអស់រយៈពេលជិត១០ឆ្នាំ សហរដ្ឋអាមេរិកជួបវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩២៩ ដែលកើតចេញពីបញ្ហាលក់ផលិតផលមិនចេញ ឬដោយការផលិតច្រើនហួសហេតុពេកមិនសមតាមតម្រូវការ ទីផ្សាររួមតូច។ វិបត្តិនេះបានជិះឥទ្ធិពលទៅលើវិស័យឧស្សាហកម្ម ដោយសារផលិតផលលក់មិនចេញ ធ្វើឪ្យរោងចក្រមួយចំនួនធំបិទទ្វារ នាំឪ្យកម្មករបាត់បង់ការងារ។ ឯវិស័យកសិកម្មក៏ទទួលឥទ្ធិពលនេះដែរ។ កសិករលក់ផលិតផលមិនដាច់ធ្វើឪ្យពួកគេជួបការលំបាក។ ធនាគារស្ទើរទាំងអស់ត្រូវបិទត្រូវព្រោះគ្មានបង្វិល។ តាមការធ្វើជំនឿឆ្នាំ ១៩២៩ ធនាគារ ៧០០បិទទ្វារ នៅឆ្នាំ១៩២៨ ជនអាមេរិកចំនួន៦០% រកមិនបានចំនូល ២០០០ដុល្លារក្នុង១ឆ្នាំ ឯ៤០%រស់ក្រោមបន្ទាត់នៃភាពក្រីក្រ។ ឆ្នាំ១៩២៨ដល់ឆ្នាំ១៩៣៣ ពាណិជ្ជករជាង ១០០ពាន់នាក់ក្ស័យធន និងកម្មករ ...
ការរំលោភសិទ្ធិមានពីរប្រភេទ គឺ • ការរំលោភដោយអំពើ • ការរំលោភដោយមិនបំពេញតាមកាតព្វកិច្ច ។
ចម្រៀងជាតិរបស់កម្ពុជាប្រជាធិបតេយ្យមានចំណងជើង “ ១៧ មេសាមហាជោគជ័យ “ ដែលនិពន្ធដោយ ប៉ុល ពត។
នៅថ្ងៃទី ២៩ មករា ១៩៧៣ រដ្ឋាភិបាល ស.រ.អា និងវៀតណាមខាងជើងចុះហត្ថលេខាការព្រមព្រៀងនៅឡាសែល សាំងក្លូ ដើម្បីបញ្ចប់សង្គ្រាមវៀតណាម ។
អ្នករំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ គឺជារណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីកម្លាំងវៀតណាម ដោយរំដោះនៅថ្ងៃទី៧ មករា ១៩៧៩។
មូលហេតុនៃនយោបាយវិសុទ្ធកម្មគឺ មកពីការមិនទុកចិត្តគ្នា។
កិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ចូលរួមដោយប្រទេសចំនួន ១៨គឺ អូសាស្រ្ដ ប្រ៊ុយណេ កាណាដា ចិន យូហ្គោស្លារី សហរដ្ឋអាមេរិក បារាំង ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន អង់គ្លេស សិង្ហបុរី ថៃ ឥណ្ឌា សហភាពសូវៀត និងវៀតណាម ព្រមទាំងវត្តមានរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិនិងតំណាងចលនា មិនចូលបក្សសម័្ពន្ធចូលរួមជាសក្ដីកម្មផងដែរ។
ភ្នំពេញ បាត់ដំបង ...
ប្រទេសអាស៊ានដីគោកនិងអាស៊ានដីកោះមានដូចខាងក្រោម៖ • អាស៊ានដីគោក មានប្រទេសកម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម • អាស៊ានដីកោះ មានប្រទេសម៉ាឡេស៊ី សិង្ហបុរី ហ្វីលីភីន ឥណ្ឌូនេស៊ី និងព្រុយណេ។