អ្នកដែលឡើងកាន់អំណាចបន្ដពីលោក គ្រូតឆូវ គឺលោក ប្រេស្នែវ នៅឆ្នាំ ១៩៦៤ ។ លោកត្រូវប្រឈមមុខនឹងវិបត្តិមួយចំនួនដូចជា ៖ • វិបត្តិនយោបាយអន្តរជាតិគឺសង្រ្គាមត្រជាក់ • វិបត្តិផ្ទៃក្នុង គឺបញ្ហាឪនភាពនៃសេដ្ឋកិច្ចសូវៀត ។
vrean.com Latest Questions
សហករណ៍របស់ខ្មែរក្រហមមានន័យថាប្រជាជនរស់នៅរួមធ្វើការរួម ហូបរួមនិងចែករំលែកការកំសាន្ដជាសមូហភាព។
សមូភាពវូបនីយកម្ម គឺគោលនយោបាយដ៏សំខាន់បំផុតរបស់កម្ពុជាប្រជាធិបតេយ្យ។ គោលនយោបាយនេះបានធ្វើប៉ះពាល់មកលើគ្រួសារខ្មែរដូចជា៖ ក្រុមគ្រួសារត្រូវបានបំបែកចេញពីគ្នា ហើយប្រជាជនត្រូវបានចាត់តាំងទៅតាមក្រុមនីមួយៗ ប្ដីត្រូវបានបំបែកចេញពីប្រពន្ធ កូនក្មេងត្រូវបំបែកចេញពីឪពុកម្ដាយ ហើយត្រូវបានចាត់តាំងឪ្យទៅធ្វើការនៅជំរំផ្សេងៗគ្នា។
កសិកម្ម បានជួបវិបត្តិដោយប្រព័ន្ធធារាសាស្រ្ដគ្មានប្រសិទ្ធភាព ជាហេតុធ្វើឪ្យទិន្នផលកម្មថយចុះ។ • បញ្ហាឧស្សាហកម្ម រដ្ឋគ្រប់គ្រងដោយឧស្សាហកម្មមិនបានល្អ ហើយការចំណាយខ្លះតុល្យភាព • បញ្ហាពាណិជ្ជកម្ម សម្ដេច នរោត្តម សីហនុ បានធ្វើជាតូយនីយកម្មលើវិស័យនីហរ័ណអាហរ័ណ ផ្នែកសេដ្ឋកិច្ច និងបិទទ្វារធនាគារឯកជនខ្មែរទាំងអស់ ហើយបានជម្រុញឪ្យមានពាណិជ្ជកម្មលួចលាក់ ឬគេចពន្ធកើតឡើង។ • បញ្ហាជំនួញបរទេស នៅឆ្នាំ ១៩៦៥ សម្ដេច នរោត្តម សីហនុ បានប្រកាសឈប់ទទួលយកជំនួយពីសហរដ្ឋអាមេរិក ព្រោះព្រះអង្គចង់គេចចេញពីសង្រ្គាមវៀតណាម ហើយចង់មានទំនាក់ទំនងល្អជាមួយប្លុកកុំម្មុយនីស្ដ។
ទិដ្ឋភាពវិជ្ជមាននៃសកលវូបនីកម្មរូមមាន៖ • ធ្វើឪ្យមានរីកចម្រើនផ្នែកកិច្ច(កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្មនិងទេសចរណ៍)និងសង្គម(វប្បធម៌ សិល្បៈ) • អភិវឌ្ឍផ្នែកបច្ចេកវិទ្យាទំនើប(បង្កើតគ្រឿង ម៉ាស៊ីនស្វ័យប្រវត្តិ) • ធ្វើឪ្យមានការរីកចម្រើនផ្នែកទូរគមនាគមន៍អន្តរជាតិ (ទូរស័ព្ទ ទូរទស្សន៍ អ៊ីនធឺរណែត) • បង្កើតសេដ្ឋកិច្ចទីផ្សារសេរី (មានការប្រកួតប្រជែង) • បង្កើតកិច្ចសហប្រតិបត្តិការល្អដើម្បីដោះស្រាយរាល់បញ្ហាដែលបង្កការគំរាមគំហែងដល់ពិភពលោក (បរិស្ថាន ជំងឺ សន្ដិភាព កំណើនប្រជាជន)។ ទិដ្ឋភាពអវិជ្ចមាននៃសកលភាវូបនីយកម្មរួមមាន៖ • ប្រទេសតូចតាចត្រូវបាត់បង់អធិតេយ្យភាពរបស់ខ្លួននៅចំពោះមុខប្រទេសមហាអំណាច (អ៊ុយក្រែន អ៉ីរ៉ាក់ លឺបី) • មានការជ្រៀតជ្រែកផ្ទៃក្នុងពីសំណាក់មហាអំណាចមកលើប្រទេសទន់ខ្សោយ ដែលធ្វើឪ្យមានការផ្លាស់ប្ដូរក្នុងវិស័យ ...
វដ្តសិលា គឺជាដំណើរផ្លាស់ប្តូរនៃសិលាពីប្រភេទមួយទៅប្រភេទមួយផ្សេងទៀត។
ព្រះរាជានៅសម័យអាណានិគមបារាំងមានព្រះនាម ៖ • ព្រះបាទនរោត្តម ១៨៦០-១៩០៤ • ព្រះបាទស៊ីសុវត្តិ ១៩០៤-១៩២៧ • ព្រះបាទស៊ីសុវត្តិមុនីវង្ស ១៩២៧-១៩៤១ • ព្រះបាទនរោត្តសីហនុ ១៩៤១-១៩៥៥ ។
ចរន្ដសកលភាវូនីយកម្មអាចមានផលប៉ះពាល់ដល់តួនាទីរដ្ឋដូចតទៅ ៖ • ធ្វើឪ្យតួនាទីនិងអធិបតេយ្យភាពរបស់រដ្ឋធ្លាក់ចុះពីព្រោះសហគ្រាសពហុជាតិ ឬ សហគ្រាសអន្ដរជាតិធ្វើសកម្មភាពភាគច្រើនអាស្រ័យទៅដំណើរការវិវត្តនៃផ្សារទីសកលលោក ហើយគេធ្វើយ៉ាងណាឲ្យការឯករាជភាពពីនយោបាយរបស់រដ្ឋ ។ • ក្នុងវិស័យនយោបាយ រឹតតែធ្វើឪ្យមានភាពស្មុគស្មាញថែដមទៀតទៅនឹងអធិបតេយ្យភាពរដ្ឋ • ប្រទេសទន់ខ្សោយ (អតិតលោក) កាន់តែបាត់បង់អធិបតេយ្យភាពដរបស់ខ្លួន ដោយសារតែលទ្ធភាពនៃនយោបាយការបរទេសរបស់ប្រទេសទាំងនេះត្រូវរួញតូចក្រោមសម្ពាធឥទ្ធិពលនយោបាយការបរទេសរបស់ប្រទេសមហាអំណាច ។ ពិសេសវិស័យព័ត៌មានវិទ្យានិងទូរគមនាគមន៍រឹតតែធ្វើឪ្យតួនាទីរដ្ឋទន់ខ្សោយកាន់តែធ្លាក់ចុះខ្សោយថែមទៀត ។ • ប្រទេសដែលចាកចេញពីប្លុកសង្គមនិយម ហើយកសាងលទ្ធិប្រជាធិបតេយ្យតែជួបនឹងភាពអនាធិបតេយ្យផ្ទុះឡើង ហើយបង្កជាសង្រ្គាមស៊ីវិលបង្ហូរឈាមគ្នាទៅវិញទៅមក កាលំបាកក្នុហការកសាងលទ្ធិប្រជាធិបតេយ្យដោយគ្មានមូលដ្ឋានសង្គមប្រជាធិបតេយ្យ ដែលប្រជាជនភាគច្រើនអនក្ខរជននិងមានសេដ្ឋកិច្ចអន់ខ្សោយ ។
លោក វិន ស្ដុន ឆឺឈីល បានលើកឡើងថា ព្រំដែន អឺរ៉ុបខាងលិច និងអឺរ៉ុប ខាងកើត ខណ្ឌចែកដោយវាំងននដែក ។
បានជាសហភាពសូវៀត បានលើកទ័ពចូលលុយប្រទេស ឆេកូស្លូវ៉ា ពីព្រោះសហភាពសូវៀតខ្លាចក្រែងថា កំណែទម្រង់នយោបាយរបស់លោក ឌុបស៊ីក ជ្រាប ចូលទៅដល់ប្រទេសផ្សេងៗ នៅអឺរ៉ុបខាងកើត ។ ដូច្នេះនៅថ្ងៃទី ២០ និង៣១ ខែសីហា ឆ្នាំ ១៩៦៨ សហភាពសូវៀតបានលើទ័ពចូល ឆេកូស្លូវ៉ាគី ដើម្បីផ្គួលរំលំរដ្ឋាភិបាល លក ឌុបស៊ីក ។