កត្តាដែលធ្វើឪ្យប្រជាជនប្រទេសជឿលឿន មនអាយុវែងជាងបណ្ដាប្រជាជន ប្រទេសសតតិយលោក គឺ បញ្ហាសុខាភិបាល សិក្សាធិការ និងការថែទាំបរិស្ថានធម្មជាតិ ឪ្យបានល្អ ។
vrean.com Latest Questions
ក្សត្រអង្គវតីវិលត្រឡប់ពីសៀមមកក្រុងឧដុង្គវិញនៅខែមីនាឆ្នាំ ១៨៦២ បព្វជិតកាតូលិកមួយអង្គបានផ្ញើរសារកុងស៊ុលបារាំងនៅបាងកកឲ្យជួយអន្តរាគមន៍ឲ្យក្សត្រអង្គនេះត្រឡប់មកមាតុប្រទេសវិញ ។
ដើម្បីទាញយករ៉ែ គេប្រើមធ្យោបាយ ២បែបគឺ ការបូមយកនិងការជីកយក ។
មនុស្សមានទំនោរច្រើនជាងសត្វ ព្រោះធម្មជាតិរបស់មនុស្សគឺសាំញាំជាងសត្វ។ មនុស្សជាសភាវគតិ ជាភាវរស់និងជាភាវសង្គមទៀតផង។ ទំនោររបស់បុគ្គលត្រូវទទួលឥទ្ធិពលពីសង្គមដោយដំណើរការសំខាន់បីយ៉ាងគឺសង្គមនីយកម្ម ការស្មុគស្មាញ និងចិត្តកម្ម។ ដូចនេះហើយបានជាគេសង្គេតឃើញមនុស្សមានទំនោរជាចង្កោមសាំញាំច្រើនជាងសត្វ។
ព្រះបាទនរោត្តមសីហនុជាព្រះរាជបុត្ររបស់ ៖ • ព្រះបិតានាម ៖ ព្រះបាទនរោត្តម សុរាម្រឹត • ព្រះមាតានាម ៖ ម្ចាស់ក្សត្រីស៊ីសុវត្ថិមុនីវង្សកុសុមៈនារីរ័ត្នសិរីវឌ្ឍនា ។
ប្រទេសកម្ពុជាបានប្រកាន់យកនូវនយោបាយអព្យាក្រឹត្យនេះ ។ នយោបាយនេះបានជួយកម្ពុជាឪ្យមានកិត្យានុភាពល្បីសុសសាយក្នុងតំបន់ហើយសូម្បីតែក្រុមប្រឆាំង នឹងព្រះអង្គក៏មិនហ៊ាប៉ះពាល់នយោបាយ នេះដែរព្រមទាំង បានជួយឪ្យប្រជាពលរដ្ឋខ្មែរយើងរស់នៅដោយសុខសន្ដិភាពអស់រយៈពេល ១៥ឆ្នាំ ខណៈដែលប្រទេសជិតខាងកំពុងតែឆាបឆេះភ្លើងសង្រ្គាម (វៀតណាម) ។
និមិត្តសញ្ញាអាស៊ាន និងទង់អាស៊ានតំណាងឪ្យសមាគមអាស៊ានមួយ ដែលមានស្ថិរភាព សន្ដិភាព រួបរួមគ្នាស និងប្រកបដោយថាមពល។ ពណ៌របស់និមិត្តសញ្ញា និងទង់អាស៊ានមានពណ៌ ខៀវ ក្រហម ស និង ពណ៌លឿន ដែលពណ៌ទាំងអស់នេះតំណាងឪ្យពណ៌សំខាន់ៗនៃទង់ជាតិរបស់ប្រទេសសមាជិកទាំងអស់។ អត្ថន័យនៃពណ៌នីមួយៗគឺ៖ • ពណ៌ខៀវ តំណាងឪ្យសន្ដិភាព និងស្ថិរភាព។ • ពណ៌ក្រហម តំណាងឪ្យសេចក្ដីក្លាហាន និងភាពស្វាហាប់ ថាមពល។ • ពណ៌ស តំណាងឪ្យភាពបរិសុទ្ធ ស្អាតស្អំ។
នយោបាយអព្យាក្រឹតមានការចុះខ្សោយដោយសារតែ៖ • ប្រទេសមហាអំណាចនៃប្លុកទាំងពីរប្រាកដជាមិនទុកប្រទេសកម្ពុជាបានសន្តិភាពតាមផ្លូវអព្យាក្រឹតរបស់ខ្លួន • សកម្មភាពនយោបាយរបស់សហរដ្ឋអាមេរិកថៃ វៀតណាមខាងត្បូង ប្រឆាំងនិងនយោបាយរបស់សម្តេច នរោត្តម សីហនុ ។
ប្រកាន់របបខុសគ្នាគឺសហរដ្ឋអាមេរិច ( សេរី ) និងសូវៀត ( កុំមុយនីស ) • ចង់ដណ្តើមតួនាទីជាមហាអំណាចកំពូលលើពិភពលោក • កាតអត់ប្រណាំងផ្នែកបច្ចេកវិទ្យា និងសព្វាវុធ ។