នៅឆ្នាំ១៩៦៥ អាឡឺម៉ង់ខាងកើតមានកំណើនប្រជាជនយឺត។ ដូច្នេះរដ្ឋាភិបាលបានប្រើគោលនយោបាយដូចជា៖ • បើកសិទ្ធិឲ្យបុរស និងស្រ្ដីមានសិទ្ធិស្មើគ្នា។ • លើកទឹកចិត្តស្រ្ដីដែលចង់បានកូនច្រើនដោយរដ្ឋផ្ដល់ថវិកា១០០០ម៉ាកចំពោះស្រ្ដីមានកូនដំបូងព្រមទាំងទទួលសិទ្ធិសម្រាករយៈពេល៦ខែ ដោយមិនកាត់ប្រាក់ខែទៀតផង។បើស្រ្ដីមានកូនទី២ត្រូវមានច្បាប់ឈប់សម្រាកមួយឆ្នាំនិងកូនទី៣ចំនួន១៨ខែ ដោយរក្សាប្រាក់បៀវត្សពី៧០%ទៅ៩០%។
vrean.com Latest Questions
ប្រទេសណាដៃគូពាណិជ្ជកម្មជាមួយនឹងសាធារដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់កើតគឺមានអែរ៉ុបខាងលិច ពិេសសអាឡឺម៉ង់ខាងលិច។
សេដ្ឋកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតជាសេដ្ឋកិច្ចសមូភាពពីព្រោះមធ្យោបាយផលិតកម្មទាំងអស់ជារបស់រដ្ឋដូចជា រោងចក្រ ដីធ្លី និងមធ្យោបាយដឹកជញ្ជូនជាដើម។ ជាពិសេសការអភិឌ្ឈន៍ធ្វើតាមដំណាក់ សេដ្ឋកិច្ច ផែនការ ៥ឆ្នាំម្ដង។
សាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតគេបែងចែកដីដាំដំណាំជា៣ប្រភេទគឺ៖ • ដីដែលមានជីជាតិ គេដំាត្រូវសាលី ដំឡូងសម្រាប់យកស្ដរ។ • ដីដែលមានគុណភាពអន់ គេដំឡូងបារាំង។ • ដីសើមសម្រាប់ចិញ្ចឹមសត្វ កសិកម្ម ដែលមានលក្ខណៈប្រពលវប្បកម្មដោយប្រើគីមី។
កសិដ្ឋានរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតមាន៤៧១ចែកចេញជា៣៩០០ សហករណ៍បើគិតជាផ្ទៃដីកសិកម្មវិញស្មើនឹង៥៩% នៃផ្ទៃប្រទេសទាំងមូល។
ឧស្សាហកម្មនៅតាមសាធារណេរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតត្រូវបានប្រមូលផ្ដុំទៅតាមផ្នែកផលិតផលដែលមាន ១៣២ កន្លែង ទូទាំងប្រទេសដែលបែងចែកជាផ្នែកធំៗរួមមាន គីមី គ្រឿម៉ាស៊ីន អេឡិចត្រូនិច ព្រមទាំងរោងចក្រស្លដែកវាយនភ័ណ្ឌ អុបទិច និងរថយន្ដ។ នៅក្នុងរោងចក្រនីមួយៗគេត្រូវប្រើមនុស្សយន្ដជំនួស មនុស្ស ដើម្បីបំពេញកង្វះខាតកម្មករជំនាញ។
ឧស្សាហកម្មដែលប្រើដោយប្រភពថាមពលភាគច្រើនប្រើថាមពលធ្យូងថ្មនិងប្រេងកាត ដែល ជះឥទ្ធិពលដល់ស្រទាប់អូសូន និងកង្វក់បរិស្ដាន។
នៅអឺរ៉ុបខាងកើតតើអាឡឺម៉ង់ខាងកើតឈរនៅលំដាប់ទី១ ខាងផ្នែកសេដ្ឋកិច្ច ហើយមានមូលដ្ឋានគ្រឹះនៃឧស្សាហកម្មមានធ្យូងថ្មច្រើនជាងគេ ដែលស្ថិតក្នុងរណ្ដៅរាក់ ចំណែកធនធានរ៉ែផ្សេងៗវិញមិនសូវជាសម្បូរឡើយ។
សេដ្ឋកិច្ចសាធរណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ឫអាឡឺម៉ង់ខាងកើតពឹងផ្អែកលើវិស័យមួយចំនួនដូចជាម៖ • វិស័យឧស្សាហកម្ម។ • វិស័យកសិកម្ម។ • វិស័យពាណិកម្ម។
ប្រជាជនអាឡឺម៉ង់ខាងកើត បានភៀសខ្លួនទៅកាន់អាឡឺម៉ង់ខាងលិចតាមមធ្យោបាយមយយចំនួនដូចតជា៖ • ផ្លូវរថភ្លើងក្រោមដី ឫផ្លូវផ្សេងៗពីនេះ • ជីករូងផ្លូវក្រោមដី។ • ឆ្លងកាត់តាមប្រទេសសង្គមនិយមមួយចំនួនដូចជា ឆេកូស្លូវ៉ាគីជាដើម។