ជញ្ជាំងក្រុងប៊ែរឡាំង ត្រូវបានសាងសង់ឡើងពី មានចម្ងាយ៤៣គម ជញ្ជាំងនេះត្រូវបាសាងសង់ដើម្បីទប់ស្កាត់ជនភៀសខ្លួនទៅកាន់អាឡឺម៉ង់ខាងកើត។
vrean.com Latest Questions
សារធាណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតបានបិទព្រំដែនប្រទេសទាំងពីរយ៉ាងជិតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៦១។
បានជាសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតមានការធ្លាក់ចុះខាងសេដ្ឋកិច្ចពីព្រោះ សក្ដានុពលនៃសន្ទុះសេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចមានការរីកចម្រើនយ៉ាងខ្លាំងដែលជាហេតុអូសទាញប្រជាជនអាឡឺម៉ង់ខាងកើតឲ្យភៀសខ្លួនមកកាន់អាឡឺម៉ង់ខាងលិចដើម្បីស្វែងករការងារនិងសុភមង្គាលថ្មី។
បានជាសហភាពសូវៀតបំពាក់អាវុធនៅសាធរណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើត គឺដោយសារតែខ្លាចមានសង្រ្គាមដណ្ដើមទឹកដីដែលអាឡឺម៉ង់បាត់បង់ទីប៉ូឡូញដូចមនចែងក្នុងសន្និសីទយ៉ាល់តា។
អាឡឺម៉ង់ទាំង២គឺខាងកើត និងខាងលិច បានប្រឈមមុខដាក់គ្នាខ្លាំងនៅឆ្នាំ១៩៥០ គឺដោយសារតែមហាអំណាចលោកខាងលិចបានចា់ផ្ដើមបំពាក់អាវុធដល់កង់ទ័ពអាឡឺម៉ង់ និងការបញ្ជូនប្រទេសនេះជាសមាជិកទី១៥ នៃអង្គការអូតង់ ឫណាតូ នៅឆ្នាំ១៩៥៥។
បានជាសហភាពសូវៀត មិនសប្បាយចិត្តនិងការងារធ្វើកំណែទម្រង់ក្រដាស់ប្រាក់ថ្មី ពីព្រោះក្រដាស់ប្រាក់ថ្មីនេះបានធ្វើឲ្យខូចផលប្រយោជន៍សេដ្ឋកិច្ចអាឡឺម៉ង់។ខាងកើត។
មេទ័ពសូវៀតឈ្មោះដែលបានបញ្ជាឲ្យបិទផ្លូវចេញចូលទៅកាន់អាឡឺម៉ង់ខាងលិច គឺមានឈ្មោះថា សូកូឡូវស្គីនៅឆ្នាំ១៩៤៨ ដោយសារគាត់យល់ឃើញថា ប៊ែរឡាំងស្ថិត នៅអឡឺម៉ង់ខាងកើត ដូចនេះសហភាពសូវៀតត្រូវតែត្រួតត្រារាល់ការចេញ ចូលទៅកាន់ប៊ែកឡាំងខាងលិចហើយច្រកនេះបើកឡើងវិញនៅឆ្នាំ១៩៤៩។
សហរដ្ឋអាមេរិកបានក្លាយជាប្រទេសដែលមានតួនាទីសំខាន់ផ្នែកនយោបាយនៅលើពិភពលោកប្រឆាំងនឹងសហភាពសូវៀតដូចជា៖ • ចម្បាំងនៅក្នុងប្រទេសក្រិក និងតួកគី បានជម្រុញឲ្យប្រទេសអង់គ្លេសធ្វើការប្រយុទ្ធដើម្បីគាំទ្រដល់រដ្ឋាភិបាលក្រិកឲ្យមានជិវិត តែដោយសារប្រទេសអង់គ្លេសបានចុះ ខ្សាយបានធ្វើឲ្យប្រទេសនេះបានដកថយពីសង្រ្គាមនេះដោយប្រគល់ឲ្យសហរដ្ឋអាមេរិកជាអ្នកលើកទ័ពរំដោះប្រទេសក្រិកជំនួសវិញ។ ចាប់តាំងពិពេលនោះមកសហរដ្ឋអាមេរិកបានក្លាយជាប្រទេសដែលមានតួនាទីដ៏សំខាន់ផ្នែកនយោបាយ នៅលើពិភពលោកប្រឆាំងនឹងសហភាពសូវៀតហើយចម្បាំងនេះក៏ជាឥទ្ធិពលចុងក្រោយនៃលទ្ធិកុំមុយនីស្ដផងដែរ។
បានជាគេថាផែនការម៉ាសាល់ ជាដើមហេតុមួយនៃកំណើតសង្រ្គាមត្រជាក់ព្រោះថាតាមរយៈផែនការនេះសហរដ្ឋអាមេរិកបានផ្ដល់ជំនួយ១៣កោដិដុល្លាសម្រាប់ជួយប្រទេសមួយចំនួននៅអឺរ៉ុបខាងលិចដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចប្រទេសទាំងនោះដែលដុនដាបដោយសារសង្រ្គាមលោកលើកទី២ឲ្យងើបឈរឡើងវិញ។
បានប្រទេសនៅអឺរ៉ុបភាគច្រើនគ្របដណ្ដប់ទៅដោយរបបកុំមុយនីស្ដ គឺដោយសារតែជ័យជម្នះដ៏ធំធេងរបស់កងទ័ពក្រហម ហើយពួកគេយល់ថាកងទ័ពក្រហម នេះហើយគឺជាអ្នករំដោះប្រជាជនទ្វីបអឺរ៉ុបឲ្យផុតពីក្រញុំានៃកងទ័ពណាស៊ីឡឺម៉ង់។