លទ្ធិប្រជាធិបតេយ្យជាទម្រង់នៃការ គ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋ។
vrean.com Latest Questions
ជំងឺអេដស៍មានផលប៉ះពាល់ដល់បុគ្គល គ្រួសារ និងសង្គមដូចតទៅ ៖ • ចំពោះបុគ្គល : សុខភាពចុះខ្សោយ អសមត្ថភាពការងារចំណាយថវិកា ច្រើនលើការព្យាបាល មានវិប្បដិសារីក្នុងជីវិតនិងបាត់បង់ជីវិត ។ • ចំពោះគ្រួសារ : ប្តី ប្រពន្ធ និងកូនអាចឆ្លងមេរោគអេដស៍ បាត់បង់កម្លាំង ពលកម្ម ជីវភាពគ្រួសារធ្លាក់ចុះ មានបន្ទុកថែទាំអ្នកជំងឺក្នុងគ្រួសារ មានទំនាស់ ក្នុងគ្រួសារ ប្រពន្ធ ឬប្តី ក្លាយជាមេម៉ាយ ...
ក្នុងលទ្ធិប្រជាធិបតេយ្យ ការមានគណបក្សនយោបាយច្រើននាំមកនូវសារៈសំខាន់ព្រោះរបបពហុបក្សេសមាជិកទាំងអស់ដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យត្រូវតែផ្សារភ្ជាប់នឹងទទស្សនៈពហុបក្ស ហើយទទួលស្គាល់ថាបុគ្គល ឬក្រុមខុសគ្នាៗរមែងមានទស្សនៈ និងយោបល់ខុសៗគ្នា ។ លើសពីនេះ ពួកគេត្រូវតែទទួលស្គាល់ថាទស្សនៈសម្តែងចេញមកមិនមែនត្រឹមត្រូវទាំងអស់នោះទេ ។ ម៉្យាងទៀតការមានគណបក្សច្រើន គឺបានផ្តល់លទ្ធភាពច្រើនក្នុងជម្រើសរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ ប្រព័ន្ធពហុបក្សនេះហើយ ធ្វើឱ្យមានប្រទេសយើងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ។
ប្រៀបធៀបប្រព័ន្ធសញ្ញាពិសេសនៃភាសា និងប្រព័ន្ធសញ្ញា៖ ក. ភាសាជាប្រព័ន្ធសញ្ញាពិសេស · មានលក្ខណៈលាយចម្រុះ · ជាប្រភពដើម · ជាបាតុភូតផ្ទៃក្នុងរបស់មនុស្ស · មានលក្ខណៈតិចជាងមួយ ឬច្រើនជាងមួយ ( ពាក្យមួយមានន័យច្រើន ) · លក្ខណៈធម្មជាតិច្បាស់លាស់ · លក្ខណៈយូរអង្វែង ( ភាសាឡាតាំង ) ។ ខ. ...
បានជានិយាយថាអាល្លឺម៉ង់គឺជាហេតុនាំឲ្យផ្ទុះសង្គ្រាមត្រជាក់គឺដោយសារ ៖ • បញ្ហាទី១ សូវៀតបានបិទច្រកចេញចូលទៅកាន់អាល្លឺម៉ង់ខាងលិច ដែលធ្វើឲ្យប៊ែរឡាំងខាងលិចត្រូវដាច់ស្បៀង និងគ្រឿងផ្គត់ផ្គង់ដែលសំខាន់មានទាំងអគ្គិសនីផងដែរ ។ នៅពេលនោះអាមេរិកបានធ្វើឆ្លើយតបដោយការប្រើស្ពានអាកាស ដែលនាំឲ្យមហាអំណាចទាំងពីរស្ទើរតែមិនអាចអត់ធ្មត់បាន ។ • បញ្ហាទី២ បញ្ហាកសាងជញ្ជាំងប៊ែរឡាំងខាងលិចនៅឆ្នាំ ១៩៦១ ដោយមានអ្នកភៀសខ្លួនពីអាល្លឺម៉ងខាងកើតត្រូវបង់ខាតនូវកម្លាំងហត្ថពលិកជំនាញ ដែលនាំឲ្យខឿនឩស្សាហកម្មរកកល់និងរលំ ។ • បញ្ហាទី៣ ការបង្កើតសហព័ន្ធអាល្លឺម៉ង់ខាងលិចតាមរយៈសន្និសិទនៅទីក្រុងឡុងព្រមទាំងបញ្ចូលសហព័ន្ធអាល្លឺម៉ង់ជាសមាជិកទី១៥ នៃអង្គការអូតង់ដែលអនុញ្ញាតិឲ្យអាល្លឺម៉ង់បំពាក់អាវុធនោះ គឺជាការគំរាមកំហែងដោយត្រង់ចំពោះសហភាពវៀត ។ ដំណាក់កាលនេះគឺជាតំណាក់កាលរត់ប្រណាំងសព្វាវុធនុយក្កេអ៊ែរ ដែលធ្វើឲ្យពិភពលោកមានការគម្រាមកំហែងផ្នែកសន្តិសុខ ។
លំនឹក គឺជាសកម្មភាពរបស់ចិត្ត ដែលរឭកឬគិតទៅលើអ្វីមួយដែលធ្លាប់កើតមានឡើង ហើយដែលបានកន្លងផុតហួសទៅហើយ ។ ដោយសារលំនឹក ទើបមនុស្សអាចរក្សាទុករំឭកឡើងវិញ ឬស្គាល់ឡើ់ងវិញននូវអតីតកាល ។
ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗត្រូវមានភារកិច្ច និងកាតព្វកិច្ចចាំបាច់ក្នុងការចូលរួមយ៉ាងសកម្មក្នុងការចូលរួមកសាងប្រទេសជាតិទាំងវិស័យសេដ្ឋកិច្ច វប្បធម៌ និងនយោបាយរបស់ប្រទេសឲ្យបានខ្លាំងក្លាដូចជា ៖ • ចូលរួមបង្កបង្កើនផល • បង់ពន្ធអាករជូនរដ្ឋ • គោរពច្បាប់រដ្ឋ • ថែរក្សាលើកតម្កើង វប្បធម៌ប្រពៃណីជាតិ • ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ក្នុងការគ្រប់គ្រង់ និងអភិវឌ្ឍប្រទេសជាតិ • ការពារនិង ចេះគោរពសិទ្ធិមនុស្ស • ថែរក្សានិង ការពារបរិស្ថាន • ថែរក្សា និងការពារទ្រព្យសម្បត្កិសាធារណៈ ។
អង្គភាព គឺជាក្រុមមនុស្សដែលធ្វើការរួមគ្នា និងមានការចាត់មែងការងារប្រព្រ័ន្ធ ដែលគេបានគ្រោងឡើង និងធ្វើការប្រត្តបត្តិដើមបីសម្រេចនូវសំណុំទិសដៅណាមួយ ។
រដ្ឋពីរដែលសហដ្ឋអាមេរិកបានដាក់បញ្ជូលជារដ្ឋរបស់ខ្លួនចុងក្រោយមានឈ្មោះថារដ្ឋអាឡាស្កានៅឆ្នាំ១៩៥៨និងរដ្ឋហាវ៉ៃនៅឆ្នាំ១៩៥៩ ។
លោក លន់ណុល បានផ្ទើរសារលិខិតទៅលោកប្រធានាធិបតី និច សុន ក្នុងគោបំណងសុំជំនួយបន្ថែមដើម្បីឪ្យរបបសាធារណរដ្ឋខ្មែរអាចរស់រានបានបន្ដទៅទៀត ។